ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ច​ប្រជុំ​ក្រុម​ការងារ​ត្រៀម​រៀប​ចំ​ពិធី​ប្រោស​ព្រះ​រាជទាន​ព្រះ​អគ្គីកីឡា​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​លើក​ទី៣២​និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១២​ឆ្នាំ​​២០២៣


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះនៅរដ្ឋបាលសាលាខេត្តសៀមរាប ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងប្រារព្ធពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត រួមនឹងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីជួបគ្នារវាងក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្ត ក្នុងការយកចិត្តទុកដាក់បន្ថែម និងបានពិភាក្សាលម្អិតឱ្យកាន់តែច្បាស់លាស់លើការងាររួមសម្រាប់ការរៀបចំនូវព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា ដែលនឹងប្រារម្ភធ្វើឡើងនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមព្រះរាជវត្តមានដ៏ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទាន «ព្រះអគ្គីកីឡា» ដែលជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបញ្ជាក់បន្ថែមថា ការជ្រើសរើសយកទីតាំងប្រាសាទអង្គរវត្ត សម្រាប់ប្រទាន «ព្រះអគ្គីកីឡា» ដែលជាភ្លើងអាទិទេពមកធ្វើជាភ្លើងគប់បែបនេះ គឺកម្ពុជាមានលំនាំដូចគ្នានឹងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា GANEFO ឆ្នាំ១៩៦៦ ដែលមានការរៀបចំយកភ្លើងអាទិទេពពីប្រាសាទអង្គរវត្តមកដែរ។ នេះជារបៀបរបបប្រពៃណី និងតាមគន្លងកីឡារបស់យើង ក្នុងប្រវត្តិសាស្ត្រយើងដែរ។ បើតាមគម្រោងបន្ទាប់ពីព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ គឺការរត់ភ្លើងគប់ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយចាប់ផ្តើមចេញពីខេត្តសៀមរាប ដោយនឹងរៀបចំការរត់ភ្លើងគប់នៅវង់តូចអង្គរ ១ជុំ រួចបន្តទៅកាន់បណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួចបន្តរត់នៅជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តែម្តង នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ហើយនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជាក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

ជាមួយគ្នានោះដែរ ឯកឧត្តម អគ្គលេខាធិការ ក៏បានជំរុញ និងណែនាំបន្ថែមដល់អាជ្ញាធរខេត្ត ជាពិសេសកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយនៅមុន និងពេលចាប់ផ្ដើមពិធី ជូនដល់ថ្នាក់ដឹកនាំ រួមនិងសាធារណៈជនទូទៅ ធ្វើយ៉ាងកុំឲ្យមានបញ្ហាណាក៏មួយជាយថាហេតុ។

ក្នុងនោះឯកឧត្តម ក៏បានជម្រុញនិងលើទឹកចិត្តដល់បង ប្អូនប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប សូមចូលរួមឲ្យបានទាំងអស់គ្នា តាមរយៈការរៀបចំតាមគេហដ្ឋានផ្ទាល់ខ្លួន ដោយមានការចងបដា និងទង់ជាតិខ្មែរយើងឲ្យបានច្រើនកុះករ ដើម្បីជាការជួយលើកសោភ័ណ្ឌភាព និងបង្ហាញពីមោទនភាពសម្រាប់កម្ពុជាយើងក្នុងការដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តសាស្ត្រថ្មីរបស់កម្ពុជាយើងផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: កីឡា, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.