ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៤ 


ខេត្តសៀមរាប÷នាព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០២៣នេះនៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី មេបញ្ជាការរងអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ រង ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកស្បៀងអាហារមានដូចជាអង្ករចំនួន១០តោនមី២០កេសធំ និងត្រីខ២០កេសធំ ជាអំណោយដ៏ថ្លៃថ្លា របស់      ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៤ ដើម្បីឧបត្ថម្ភនិងទំនុកបំរុងដល់កងកម្លាំងដែលបានខិតខំប្រឹងប្រែងសហការចុះជួយលើកដាក់សម្ភារៈ ផ្ទះសម្បែងជូនបងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងដឹកជញ្ជូនទៅកាន់តំបន់អភិវឌ្ឍថ្មីរុនតាឯក។

ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខនិងភាពហត់នឿយរបស់កងកម្លាំងប្រដាប់អាវុធនៅគ្រប់ទីកន្លែង។

ឯកឧត្តម គង់ ប៊ុនលី ក៏បានជំរុញលើកទឹកចិត្តដល់មេបញ្ជាការ មេបញ្ជាការរង និងយោធិនគ្រប់រូបនៅក្នុងយោធភូមិភាគតី៤ឱ្យបន្តរក្សារឹតចំណងសាមគ្គីភាពផ្ទៃក្នុងអង្គភាព ពង្រឹងសហការជិតស្និទ្ឋជាមួយអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយនិងជួយធុរៈគ្នាទៅ វិញទៅមកក្នុងគ្រាចាំបាច់ ត្រូវរក្សាភាពម៉ឹងម៉ាត់ គោរពបទបញ្ជា វិន័យយោធា ចូលរួមបង្កបង្កើនផល ឱ្យបានសស្រាក់សស្រាំក្នុងអង្គភាពក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានសម្តែងនូវក្តីរំភើបនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស នូវការគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខដល់កងកម្លាំងយោធាក្នុងភូមិភាគទី៤។     ឯកឧត្តម មានប្រសាសន៍ថា៖គ្រឿងឧបភោគបរិភោគទាំងនេះនឹងបែងចែកឧបត្ថម្ភជូនដល់កងកម្លាំងដែលបានខិតខំនិងចូលរួមសហការក្នុងការលើកដាក់ឥវ៉ាន់ សម្ភារៈផ្សេងៗជូនបងប្អូនប្រជាពល រដ្ឋដែលរស់នៅក្នុងតំបន់អង្គរហើយពួកគាត់បានស្ម័គ្រចិត្តរើលំនៅឋានទៅរស់នៅតំបន់អភិវឌ្ឍថ្មីរុនតាឯកក្នុងស្រុកបន្ទាយស្រី។ ឯកឧត្តម បញ្ជាក់ថា៖ក្រោយពីទទួលបាននូវអនុសាសន៍ក៏ដូចជាបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យោធភូមិភាគទី៤បានចាត់និង បែង ចែកកម្លាំងដោយបានសហការជាមួយអាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី ដើម្បីជួយលើកដាក់សម្ភារៈ ផ្ទះសម្បែងជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរហើយពួកគាត់បានស្ម័គ្រចិត្តរើលំនៅឋានទៅរស់នៅតំបន់អភិវឌ្ឍថ្មីរុនតាឯកក្នុងស្រុកបន្ទាយ ស្រី តាំងតែពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២២មកម្ល៉េះ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.