ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពល​រដ្ឋ​ចំនួន​៧៥​គ្រួសារ​ក្នុង​ក្រុង​សៀមរាប​ដែល​មាន​ទី​លំនៅ​បណ្តោះ​អាសន្ន​លើ​ដី​សាធារណៈ​របស់​រដ្ឋ​មក​ចាប់​ឆ្នោតទទួល​យក​ដីឡូតិ៍​និង​លំនៅ​ឋាន​សម្បទាន​សង្គមកិច្ច​ដែល​ស្ថិត​នៅ​ភូមិវាល​សង្កាត់​សំបួរ 


ខេត្តសៀមរាប÷នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះបងប្អូនប្រជាពលរដ្ឋចំនួន៧៥គ្រួសារដែលមកពីសង្កាត់ស្លក្រាម សង្កាត់គោកចក និងសង្កាត់នគរធំ ដែលបានរស់នៅបណ្តោះអាសន្នលើដី សាធារណៈរបស់រដ្ឋបានមកធ្វើចាប់ឆ្នោតទទួលយក ដីឡូតិ៍ និងលំនៅឋានសម្បទានសង្គមកិច្ចដែលស្ថិតនៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោក អឹប អ៊ាន់ ប្រធានផ្នែកប្រតិបត្តិកម្មវិធីនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានមានប្រសាសន៍ថាអង្គការលំនៅឋានមនុស្សជាតិកម្ពុជា តាមរយៈ គម្រោង លំនៅឋានសង្គមកិច្ចសម្រាប់ពលរដ្ឋដែលតាំងទីលំនៅ បណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាបគឺគម្រោងនេះអនុវត្តរួមគ្នារវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយ និងបានការគាំទ្រមូលនិធិពីអង្គការលំនៅឋានមនុស្សជាតិ ដែលមានប្រភពជំនួយប្រទេសសឹង្ហបុរី ហើយព្រមទាំងបានសាងសង់លំនៅ ឋានថ្មីដែល សាងសង់ជាផ្ទះភ្លោះ ទំហំសរុប៧ម៉ែត្រ x ៧.៥ម៉ែត្រ (ផ្ទះម្ខាងទំហំ៣.៥x ៧.៥)មានបង្គន់អនាម័យដោយចំណាយថវិកាចំនួន១៣.០០០ ដុល្លារក្នុងខ្នងផ្ទះភ្លោះនីមួយៗ ហើយដោយក្នុង១ខ្នងផ្ទះគឺសម្រាប់ប្រគល់ជូនចំនួន២គ្រួសារ។

លោក អឹប អ៊ាន់ បានបន្ថែមទៀតថាអង្គការលំនៅ ឋានមនុស្សជាតិកម្ពុជាក៏មានគម្រោងភ្ជាប់បណ្តាញទឹកភ្លើងជូនដល់គ្រួសារនីមួយៗហើយ សាសង់ទីធ្លាសាធារណៈ (Green space) និងកែលម្អរផ្លូវគ្រួសក្រហមក្នុងទីតាំងគម្រោង និងសាងសង់បណ្តាញលូទឹកភ្លៀងក្នុងទីតាំងគម្រោងផងដែរ។ ដោយក្នុងនោះដែរអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ក៏មានគម្រោង ផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានអំពីច្បាប់ដីធ្លីនានា ជាពិសេសសារាចរ០៣ ផ្តល់វគ្គបណ្តុះបណ្តាលបង្កើតមុខរបរ និងទទួលទុនខ្នាតតូច ដើម្បីចាប់ផ្តើមមុខរបរ ការបណ្តុះបណ្តាលផ្សេងទៀត ដូចជាការថែទាំផ្ទះ អនាម័យទឹកស្អាត និងការសម្អាតបរិស្ថានល្អនិងគម្រោងនឹងបង្កើតឲ្យមានក្រុមសន្សំផងដែរ។

នៅក្នុងឱកាសនោះដែរ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ក៏បានមានប្រសាសន៍ ថាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលមានគោលនយោបាយជាតិបានដោះស្រាយនូវបញ្ហាលំនៅឋានដោយកសាងលំនៅឋានមានតម្លៃសមរម្យសំរាប់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រពិតប្រាកដនិងអ្នកដែលមិនមានលទ្ធភាពជាដើម។ ចំពោះគម្រោងដីឡូតិ៍នេះ មានទីតាំងស្ថិតនៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ដែលមានរដ្ឋបាលខេត្ត ជាម្ចាស់គម្រោង និងអង្គការលំនៅឋាន មនុស្សជាតិកម្ពុជា ជាដៃគូសហការគាំទ្រ ផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ សម្រាប់ជួយសាងសង់ លំនៅឋានជូន ក្រុមគ្រួសារគោលដៅដែលពួកគាត់ពីមុននៅក្នុងសង្កាត់គោកចក សង្កាត់ស្លក្រាមនិងសង្កាត់នគរធំ ក្រុងសៀមរាបដែលបាន រស់នៅលើចំណីផ្លូវ៣៨ខ្សែនិងមាន ទីលំនៅបណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋ ហើយអាជ្ញាធរខេត្តក៍បានធ្វើការសម្របសម្រួលដីធ្លីឱ្យពួកគាត់ មករស់នៅក្នុងទីតាំងនេះវិញ ។

លោក ចឹក គឹមជុន ក៏បានសំដែងការអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំង៧៥គ្រួសារ ដែលទទួលបាន ដីឡូត៍មានសាងសង់លំនៅឋាននៅទីតាំងថ្មី តាមការរៀបចំ របស់រដ្ឋបាលខេត្ត ហើយក៏បានទទួលនូវបង្កាន់ដៃ និងកិច្ចសន្យា រួចរាល់ហើយនៅពេលនេះ ដើម្បីរក្សាទុកជាភស្តុតាងបញ្ជាក់ អំពីសិទ្ធិស្របច្បាប់ របស់បងប្អូន។ ក្នុងនាមរដ្ឋបាលខេត្តលោកក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានចូលរួមសហការ ជាមួយរដ្ឋបាលខេត្ត ដែលពុំមានបញ្ហាអ្វីកើតឡើង ហើយការដោះស្រាយនេះ គឺដើម្បីខេត្តរបស់យើង ដែលបងប្អូនទទួលបាន លំនៅឋានស្របច្បាប់ និងដីស្របច្បាប់។ លោកមានជំនឿយ៉ាងមុត មាំថា ក្រោយពីបានរៀបចំ ទីលំនៅឋាន ជូនដល់បងប្អូន៧៥គ្រួសារនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ការតាំងលំនៅឋាន មិនរៀបរយ ដើម្បីឈានដល់ការលុបបំបាត់ បញ្ហាសំណង់បណ្ដោះអាសន្ន ក្នុងក្រុងរបស់យើង បន្តិចម្ដងៗផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.