ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខេត្ដសៀមរាប​គ្រោង​ដង្ហែ​តុក្កតាយក្ស​ឆ្នាំ​២០២៣​ក្រោម​ប្រធាន​បទ​“ខ្មែរ​ក្លាហាន​”​ក្រុង​សៀមរាប


ខេត្តសៀមរាប ÷ បន្ទាប់ពីអាក់ខានដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ រយៈពេលជាង ២ឆ្នាំកន្លងមកនេះ តុក្កតាយក្សឆ្នាំ២០២៣ នឹងបង្ហាញខ្លួនម្តងទៀតនៅក្នុងក្រុងសៀមរាប នាចុងសប្ដាហ៍នេះ ក្រោមប្រធាន “ខ្មែរក្លាហាន” ដើម្បីលើកស្ទួយនូវវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្ស សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៏។

លោក អ៊ុន សាវ៉ាន់ អ្នករៀបចំកម្មវិធីតុក្ដាយក្ស បានឱ្យដឹងថា តុក្កតាយក្សឆ្នាំ២០២៣ មានកុមារជាង ៤០០នាក់ បានចូលរួមរៀបចំរចនាឡើងនូវតុក្ដាយក្សចំនួន៧ដែលពួកគាត់មកពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងសាលាបឋមសិក្សាមួយចំនួន។ ការបង្កើតតុក្កតាយក្ស គឺជាការបង្រៀនកុមារ និងយុវជន ឱ្យស្គាល់ពីសិល្បៈអាចបង្កើនជីវិត ផ្តល់ការស្រមើស្រមៃបញ្ឆេះមោទនភាពចំពោះបេតិកភណ្ឌដ៏សម្បូរបែបរបស់ពួកគេ និងបង្រួបបង្រួមសហគមន៍។ លោកថា ប្រធានបទ “ខ្មែរក្លាហាន” ព្រោះប្រជាពលរដ្ឋខ្មែរបានចេញផុតពីកូវីដ-១៩ ហើយបញ្ចាំងពីធាតុនៃបរិស្ថានសង្គមវប្បធម៌ និងធម្មជាតិរបស់ប្រទេសកម្ពុជា ពីសត្វជិតផុតពូជ សត្វត្រី ពស់ជាដើម។

លោក អ៊ុន សាវ៉ាន់ បានបញ្ជាក់ថា តុក្កតាយក្សនឹងរួមបញ្ចូល កសិករ, មាតា និងព្រះវេស្សន្ត ដើម្បីបង្ហាញពីភាពធន់និងស្មារតីកម្ពុជា។ គម្រោងនេះមានរយៈពេលជាង ១២ឆ្នាំមកហើយ ដោយចាប់ផ្តើមនៅឆ្នាំ២០០៧ ដែលទទួលបានជោគជ័យក្នុងក្រុងសៀមរាប និងមានការរីកចម្រើនជារៀងរាល់ឆ្នាំ។

សម្រាប់ឆ្នាំ២០២៣នេះ ក្បួនដង្ហែតុក្កតាយក្ស ធ្វើឡើងតាមដងផ្លូវមាត់ស្ទឹងសៀមរាប ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង ០៦ នឹង៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ ចេញពីខាងក្រៅវត្តដំណាក់ និងជួប ជុំគ្នាប្រគុំតន្ដ្រីជិតព្រះរាជដំណាក់ក្នុងខេត្តសៀមរាប ដើម្បីបង្ហាញស្នារដៃពីសិល្បៈ បង្ហាញពីតួរអង្គនិមួយៗរបស់តុក្កតា និងដើម្បីទាក់ទាញអ្នកទេសចរ។

ក្បួនដង្ហែរ នៅតាមដងផ្លូវក៏មានហ្វូងមនុស្សយ៉ាងច្រើនកុះករនឹងត្រេកអរចំពោះកុមារ តន្រ្តីករ និងអ្នកសំដែងដែលជះពន្លឺភ្លើង នាពេលយប់ដោយភាពរីករាយផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.