ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ចាប់ពីខែមករា ឆ្នាំ២០១៩ ការបើកប្រាក់បៀវត្សរ៍មន្ត្រីរាជការ ធ្វើឡើង២សប្តាហ៍ម្តង, ប្រាក់បៀវត្សរ៍ឆ្នាំ២០១៩ ទាបបំផុត១.១លានរៀល


រាជធានីភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​បានបញ្ជាក់ជាថ្មីថា ចាប់ពីខែមករា ឆ្នាំ២០១៩តទៅ ការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធនឹងត្រូវឡើង២សប្តាហ៍ម្តង។

ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់​ដល់​សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ចាប់ពីខែមករាទៅគ្រូបង្រៀន ក៏ដូចជាមន្ត្រីរាជការទូទៅត្រូវបើកប្រាក់​​បៀវត្សរ៍​ប្រចាំ២សប្តាហ៍ម្តង។ ពីមុនគេប្រើពាក្យថា ដាច់ខែដាច់ខ្យល់ ព្រោះដោយសារតែក្រោយដាច់ខែ ទើបយើងបើកបៀវត្សរ៍ ជួនកាល​បើកលឿន ជួនកាលបើកយឺត ប៉ុន្តែក្នុងរយៈកាល៥ឆ្នាំកន្លងផុតទៅនេះ យើងបើកក្នុងអាទិត្យទី៣ អីចឹងពាក្យថា ដាច់ខែដាច់ខ្យល់​​វាអត់មានទេ ដល់ចាប់ពីខែមករាខាងមុខនេះទៅ ១៥ថ្ងៃបើកប្រាក់បៀវត្សរ៍ម្តង ដើម្បីកុំឲ្យពិបាកខ្ចីគេចុងខែ បានត្រៀមខ្លួនរួចរាល់​អស់ហើយ សម្រាប់ធ្វើការងារនេះ ទាំងវិស័យរដ្ឋ និងវិស័យឯកជន»

ពាក់ព័ន្ធការរិះគន់អំពើការដំឡើងប្រាក់បៀវត្សរ៍ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដំឡើងប្រាក់បៀវត្សរ៍មិនមែនងាយស្រួល​ដូចការឡើងរបស់ក្រុមមួយចំនួនឡើយ ព្រោះត្រូវពឹងផ្អែកលើកកត្តាសេដ្ឋកិច្ច។

សូមជម្រាបថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋា​ភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការដំឡើងប្រាក់បៀវត្សរ៍២ដងក្នុង១ឆ្នាំ។ លើកទី១ នៅខែមករា គឺជាការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ក្នុងអត្រា១០ភាគរយ និងលើកទី២ នៅខែមេសា គឺការដំឡើងប្រាក់បំណាច់មុខងារ។

ជាក់ស្តែងនៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលគ្រោងចំណាយ លើបន្ទុកបុគ្គលិកចំនួន ៧,៨៦២,៥៣៧លានរៀលសម្រាប់៖

១៖ ការដំឡើងបៀវត្សមូលដ្ឋានក្នុងអត្រា១០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} តាមតម្លៃឯកតាសន្ទស្សន៍ ២,៣៤០រៀល ដោយអនុវត្ត ចាប់ពីខែមករា ឆ្នាំ២០១៩។

២៖ ការដំឡើងប្រាក់បំណាច់មុខងារនឹងត្រូវអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៩ ដោយផ្តល់បន្ថែម ៣០,០០០រៀល ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានប្រាក់បំណាច់មុខងារក្នុងកម្រិតចាប់ពី ៧៥០,០០០រៀល ចុះក្រោម។

៣៖ ការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្រ្តីជាប់ កិច្ចសន្យាពី ៦០០,០០០ រៀល ទៅដល់ ៦៥០,០០០រៀល ដោយអនុវត្តចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៩។

ជារួមនៅឆ្នាំ ២០១៩ បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងមានស្ថានភាពផ្លាស់ប្តូរដូចជា៖

* បៀវត្សមន្ត្រីរាជការស៊ីវិល នឹងត្រូវបានដំឡើងពីចំនួន ១,០១៤,៤៥០រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ១,០៧០,១០០រៀលនៅខែមករា ឆ្នាំ២០១៩, ហើយនឹងត្រូវបានដំឡើងដល់ប្រមាណ១,១០០,១០០រៀល ចាប់ពីខែមេសា ឆ្នាំ ២០១៩។

* បៀវត្សគ្រូបង្រៀន និង គ្រូពេទ្យនឹងត្រូវបានដំឡើងពីចំនួន ១,១១៤,៤៥០រៀលនៅឆ្នាំ២០១៨ ដល់ប្រមាណ ១,១៧០,១០០រៀល នៅខែមករាឆ្នាំ២០១៩ ហើយនឹងត្រូវបានដំឡើងដល់ ប្រមាណ១,២០០,១០០ រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩។

* បៀវត្សនគរបាល (ពលបាលត្រី) នឹងត្រូវបានដំឡើងពីចំនួន១,០៩៨,៩២៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០១៨ ដល់ប្រមាណ ១,១៥៤,៥៧៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវបានដំឡើងដល់ប្រមាណ ១,១៨៤,៥៧៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) ចាប់ពីខែមេសា ឆ្នាំ២០១៩។

* បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ៩៧៦,៥៥០,រៀល (មិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០១៨ ដល់ប្រមាណ ១,០២៥,៩០០រៀល (មិនគិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវបានដំឡើងដល់ ១,០៥៥,៩០០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩ បើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ១,១១៤,៣៧៧រៀល៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.