ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ច​ប្រជុំ​សាមញ្ញា​លើកទី​៤៦​របស់​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប​អាណត្តិទី​៣ ​ឆ្នាំ​២០២៣


ខេត្តសៀមរាប ÷ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី ៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអាជ្ញាធរអប្សារា និង លោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយក រងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនដូចជា៖ពិនិត្យ ពិភាក្សានិងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់ឈប់ សម្រាកនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៦ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ,ការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែ កុម្ភះ ឆ្នាំ ២០២៣ ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប និង អនុម័តលើសសេចក្តីព្រាង សេចក្តីសម្រេចចំនួន៣ និងការអនុម័តលើការស្នើសុំបង្កើតទីចាត់ការថ្មី ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត ។ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវបញ្ហាមួយចំនួន និងស្នើសុំធ្វើការកែតម្រូវ អក្ខរាវិរុទ្ធនៅក្នុងរបាយការណ៍ផងដែរ ។

ក្នុងនោះ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបកស្រាយបំភ្លឺ និងព្រមទាំងបានអនុញ្ញាតិជូនអស់លោក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការបំភ្លឺជូនអង្គប្រជុំផងដែរ។ ក្នុងនោះដែរតំណាងអាជ្ញាធរជាតិអប្សរា ក៏បានធ្វើការបំភ្លឺ នូវរាល់បញ្ហាដែលលោកស្រី ទ្រី ដាណា បានលើកឡើង អំពីការសុំច្បាប់ថតនៅថ្ងៃព្រឹត្តិការណ៍អង្គរសង្រ្កាន ។ ក្រោយពីការបំភ្លឺរបស់មន្ទីរ អង្គភាព ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញដល់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់ការលើកឡើងក្នុងអង្គប្រជុំនាពេលនេះ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ពេលការយាងមកដល់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដមសីហមុនី គង់ប្រថាប នៅខេត្តសៀមរាប យាងប្រទានគុបភ្លើងកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ។     ឯកឧត្តម បានជម្រុញដល់រដ្ឋបាលក្រុង ស្រុក ធ្វើការពង្រឹងលើការងារផ្តល់សេវាច្រកចេញចូលតែមួយ និងបន្តការដោះស្រាយរាល់វិវាទ នៅក្រៅប្រព័ន្ធតុលាការ នៅតាមមូលដ្ឋាន ព្រមទាំងជម្រុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព និងបាត់ឲ្យបងប្អូនទៅធ្វើនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ និង ជម្រុញដល់ក្រុមយុវជនចូលរួមធ្វើការផ្សព្វផ្សាយទៅ តាមខ្នងផ្ទះ។ ក្នុងនោះឯកឧត្តមក៏បានឲ្យមន្ទីរជំនាញ ធ្វើការតាមដានជាប្រចាំ អំពីបញ្ហាសេវាទេសចរណ៍ នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានអំពីតម្លៃនៅក្នុងឱកាស ដែលភ្ញៀវជាតិ អន្តរជាតិមកចូលរួមអបអរសាទរនៃព្រឹត្តិការណ៍ អង្គរសង្ក្រាន ឆ្នាំ២០២៣នេះ។ ក្នុងនោះឯកឧត្តម ក៏បានជម្រុញដល់ មន្ទីរសុខាភិបាលខេត្ត ធ្វើការផ្សព្វផ្សាយអំពីបញ្ហាជម្ងឺឆ្លង សំខាន់ជម្ងឺកូវិដ១៩ និង ផ្តាស្សាយបកី្ស ។

មានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំនោះ ឯកឧត្តម អ៊ាន ឃុន បានមានប្រសាសន៍ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៤៦របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ដែលបានខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ មុននៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តចូលមកដល់ នៅលើទឹកដីខេត្តសៀមរប និងការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការយាងមកប្រទាននូវគុបភ្លើងកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងករណីជម្ងឺឆ្លង ព្រមទាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនិងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.