ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​នារី​សាលា​ខេត្ត​សៀមរាប​ក្នុង​ឱកាស​អបអរសាទរ​ទិវា​អន្តរ​ជាតិនារី​៨​មីនា​ឆ្នាំ២០២៣​ខួប​លើក​ទី​១១២ក្រោមមូលបទ​(រួមគ្នារក្សាសន្តិភាព​ដើម្បី​កិច្ច​អភិវឌ្ឍ ​ក្នុង​យុគសម័យ​ឌីជីថល​)


ខេត្តសៀមរាប ÷ នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូននារី សាលាខេត្តសៀមរាប ប្រមាណជាង១០០នាក់ នាឱកាសអបអរសាទរខួបលើកទី ១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ក្រោមមូល បទ (រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល) ដែលរៀបចំឡើងដោយអនុសាខាសមាគមនារីកម្ពុជា ដើមី្បសន្តិភាព និងអភិវឌ្ឍន៍សាលាខេត្តសៀមរាប ។

បន្ទាប់ពីលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើមី្បសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានអានសារលិខិតជូនពររបស់សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថសីហនុ ជូនដល់បងប្អូននារី ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ រួចមក មានចំណាប់អារម្មណ៍នោះដែរ លោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើមី្បសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានធ្វើការកោតសរសើរ អំពីវីរៈភាព របស់បងប្អូននារី នៃមន្ត្រីសាលាខេត្តសៀមរាប ក៏ដូចនៅទូទាំងប្រទេស ដែលបានពុះពារនូវគ្រប់ការលំបាកសព្វគ្រប់បែបយ៉ាង ដើមី្បប្រទេសជាតិ និងក្រុមគ្រួសារ ។ ក្នុងនោះលោកជំទាវ ក៏បានលើកនូវគំរូល្អៗរបស់ស្ត្រីខ្មែរយើង បានប្រតិបត្តិបានខ្ជាប់ខ្ជួន និងស្របតាម មូលបទ(រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគស័យឌីជីថល) ។

មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ក្រោមមូលបទ «ស្ត្រីរួមគ្នា ថែរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគ្គសម័យ ឌីជីថល» ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃ នៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជម្រុញឲ្យគ្រប់ដៃគូរពាក់ព័ន្ធ បន្តអនុវត្តវិធានការ គោលនយោបាយ កម្មវិធី និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងការចូលរួមស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍន៏ប្រកបដោយចីរភាព។ ឯកឧត្តម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ត្រីសាលាខេត្ត ដែលបានចូលរួមគ្រប់សកម្មភាព ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងខេត្ត ។ ឯកឧត្តម អភិបាលខេត្ត បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគាំទ្រជម្រុញឲ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី ។ ឯកឧត្តមបានគូសបញ្ជាក់ថា ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារបញ្ច្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យ ក្នុងការធានាចីរភាព នៃសន្តិភាព និងអភិវឌ្ឍដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា បើគ្មានសន្តិភាព យើងមិនអាចធ្វើការជួបជុំគ្នា និង មិនមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះដែរ ហើយសិទ្ធិ និងតម្លៃ នៃសន្តិភាពធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ ដើមី្បជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូននារី ជាមន្ត្រី បុគ្គលិក កម្មករនៅសាលាខេត្តសៀមរាប នៅ ពេលខាងមុខនេះ ឯកឧត្តមនិងបង្កើតឲ្យមាន ទីកន្លែងសម្រាប់ថែទាំកុមារ របស់ មន្ត្រីសាលាខេត្ត និង ទីកន្លែងអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយៗទៀតផង។

ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ឯកឧត្តម ទៀ សីហា និង ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត បានឧបត្ថម្ភដល់អនុសាខាសមាគមនារីកម្ពុជា ដើមី្បសន្តិភាព នឹងអភិវឌ្ឍន៍សាលាខេត្ត នូវថវិកា ចំនួន២ពាន់ដុល្លា ព្រមទាំងផ្តល់នូវវត្ថុអនុស្សាវរីយ៍ ដល់បងប្អូននារី ម្នាក់ៗទទួលបាន ក្រណាត់ហួល ២សំពត់ និង ក្រណាត់ប៉ាក់ ១អាវ ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.