ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

និស្សិត​សាកល​វិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​ទទួល​បាន​ការ​អប់រំ​សីលធម៌​និង​សមាធិតាម​លំអាន​ព្រះ​ពុទ្ឋ​សាសនា​នៅ​វត្ត​អង្គរ​ខាង​ជើង


ខេត្តសៀមរាប ÷នៅរសៀលថ្ងៃទី៦ខែមីនាឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានដឹកនាំនិស្សិតជាង ២០០នាក់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាប និងព្រះភិក្ខុបណ្ឌិត តាត មហាទី សាកលវិទ្យាធិការរងសាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងជានាយកសាខាសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជាខេត្តសៀមរាប បានផ្តួចផ្តើមដឹកនាំរៀបចំកម្មវិធីនាំនិស្សិតទៅថ្វាយបង្គំ បដិបត្តិព្រះធម៌ និងសមាធិទៅតាមលំអានព្រះពុទ្ឋសាសនានៅវត្តឥន្ទបត្តបុរីហៅវត្តអង្គរខាងជើងក្នុងសង្កាត់នគរធំក្រុងសៀមរាបខេត្តសៀមរាប ក្នុងគោលបំណងបណ្តុះសុជីវធម៌ គុណធម៌ ចរិយាធម៌ដល់ពួកគាត់ដើម្បីទទួលបាននូវសីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរសមជាកុលបុត្រខ្មែរនិង ដែលពួកគាត់ជាយុវជនជំនាន់ក្រោយជាទំពាំងស្នងឬស្សី និងជាសសរ ទ្រូងរបស់ប្រទេសជាតិនាពេលអនាគតផងនោះ។

ព្រះតេជគុណ តាត មហាទី  មានសង្ឃដីកាថា៖នេះជាលើកដំបូងដែលនិស្សិតនៃសាកលវិទ្យាល័យនេះបានចូលខ្លួនជាក្រុមមកទទួលការអប់រំបន្ថែមតាមរយៈការសមាទាននិច្ចសីល សូត្រធម៌ និងហាត់សមាធិរយៈពេលខ្លី ស្របទៅតាមគោលការណ៍របស់សាកលវិទ្យាល័យគឺបណ្តុះទឹកចិត្តពួកគាត់ឱ្យស្រឡាញ់និងប្រព្រឹត្តិតែអំពើល្អ រស់នៅក្នុងគុណធម៌ រស់នៅដោយមានសុជីវធម៌ជាមួយនឹងឥរិយាបទស្រគត់ស្រគំ និងរស់នៅដោយមានសីលធម៌សមរម្យដើម្បីជាកញ្ចក់ដ៏ល្អឆ្លុះទៅដល់សង្គមគ្រួសារនិងសង្គមជាតិរបស់យើង។ បន្ថែមពីនេះក៏ជាចំណែកមួយជួយផ្តល់ចំណេះដឹង បណ្តុះនូវសង្គហធម៌ ស្គាល់ពីបុណ្យបាប គុណទោស ចេះគោរពប្រតិបត្តិថ្នាក់ដឹកនាំ ម្តាយឪពុក ចាស់ព្រឹទ្ឋាចារ្យ លោកគ្រូអ្នកគ្រូ ផងទាំងពួងទៀតផង។

ឯកឧត្តម បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា មានប្រសាសន៍ថា៖បុព្វបុរសនិងប្រជាពលរដ្ឋខ្មែរគ្រប់ៗជំនាន់គឺតែងតែប្រកាន់យកនូវជំហរកត្តញ្ញូ កត្តវេទីតាធម៌ តែងតែធ្វើការតបគុណ ដឹងគុណទៅដល់អ្នកដែលធ្លាប់បានធ្វើគុណមកលើខ្លួន ហេតុនេះក្នុងនាមយើងជានិស្សិត ជាធនធានមនុស្សដ៏មានសក្តានុពលដើម្បីជួយជ្រោម ជ្រែងប្រទេសជាតិឱ្យកាន់តែរីកចម្រើនលូតលាស់ទៅមុខថែមទៀត កុំភ្លេចថាខ្លួនយើងជាខ្មែរ ទោះទៅទីណាក៏ដោយត្រូវរក្សាឱ្យបានអត្តសញ្ញាណ ប្រពៃណីវប្បធម៌ ទំនៀមទំលាប់ជាតិខ្មែរត្រូវយកគំរូតាមលំអានបុព្វបុរសយើង និងរក្សាជំហរតាមពាក្យស្លោកថា៖ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកម្លប់ត្រូវនឹកដល់អ្នកដាំ ជារួមគឺត្រូវចេះដឹងគុណ គោរពតបគុណ ចំពោះថ្នាក់ដឹកនាំប្រទេសជាតិ គ្រូបាអាចារ្យ មាតាបិតា លោកគ្រូអ្នកគ្រូ គោរពឱនលំទោនជាមួយព្រះសង្ឃ ចាស់ព្រឹទ្ឋាចារ្យ និងចេះស្គាល់បុណ្យស្គាល់បាប ស្គាល់ល្អស្គាល់អាក្រក់នោះទើបសមជាកូនខ្មែរដែលធ្លាប់មានវប្បធម៌និងអរិយធម៌រុងរឿងជាអ្នកកសាងអង្គរដ៏ល្បីល្បាញ។

ឯកឧត្តម ឡាច សំរោង បញ្ជាក់ថា៖នាពេលខាងមុខ សាកលវិទ្យាល័យឥន្ទ្រវិជ្ជានឹងចងសម្ព័ន្ឋមេត្រីភាពជាមួយខេមបូឌាថោននៅរដ្ឋម៉ាស្សាឈូហ្សេតសហរដ្ឋអាមេរិក ដើម្បីចែករំលែកចំណេះដឹង អប់រំផ្នែកសាសនានិងវប្បធម៌ហើយនឹងផ្តល់អាទិភាពដល់និស្សិតដែលមាននិទ្ទេសសិក្សាខ្ពស់ ដើម្បីទៅទស្សនកិច្ចសិក្សាជាមួយកូនខ្មែរនៅទីនោះ។

អនិជនខ្មែរទៅរស់នៅអាមេរិកជាង៣០ឆ្នាំ លោកស្រី ផល្លីពង្សលក្ខិណា សាធុកា ប្រធានក្រុងខ្មែរឡូវេស (ខេមបូឌាថោន) រដ្ឋម៉ាស្សាឈូហ្សែត សហរដ្ឋ អាមេរិក បានចែករំលែកបទពិសោធនិងការលំបាកជាច្រើនទម្រាំជោគជ័យនិងក្លាយខ្លួនជាស្ត្រីដឹកនាំកូនខ្មែរដែលរស់នៅទីនោះ។ លោកស្រីគាត់បានទៅរស់នៅអាមេរិកតាំងពីអាយុ៧ឆ្នាំ ប៉ុន្តែការនិយាយគឺនៅរក្សាសូរសៀងខ្មែរច្បាស់និងនៅតែរក្សាអត្តសញ្ញាជាតិខ្មែរ ទាំងភាសា អក្សរ សម្លៀកបំពាក់  វប្បធម៌ប្រពៃណីទំនៀមទំលាប់ ជារួមអ្វីដែលជារបស់ខ្មែរគឺនៅដក់ជាប់ក្នុងចិត្តគ្រប់វេលាព្រោះដោយសារមានដើមកំណើតជាខ្មែរ ។ លោកស្រីបញ្ជាក់ថា៖បុព្វបុរសខ្មែរមានឬស គល់ មានព្រលឹង និងអត្តសញ្ញាណច្បាស់លាស់ណាស់តាមរយៈសាសនាសិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទំលាប់ សុទ្ឋតែជាដួងព្រលឹងដ៏ពិសិដ្ឋរបស់ខ្មែរ ជាពិសេសភាសា និងអក្សរសាស្ត្រខ្មែរជាអត្តសញ្ញាណជាតិមួយដ៏សំខាន់ ដែលបុព្វបុរសដូនតាខ្មែរបានខិតខំបង្កើតឡើងទុកឱ្យកូនខ្មែរគ្រប់ៗជំនាន់។ កត្តាដែលនាំឱ្យយើងទទួលបានជោគជ័យនិងសម្រេចបានកិច្ចការធំៗ គឺការតាំងចិត្ត អំណត់ តស៊ូព្យាយាម និងមិនបោះបង់គោលដៅ ដោយឈរលើព្រហ្មវិហារធម៌ទាំង៤ មេត្តា ករុណា មុទិតា និងឧបេក្ខា៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.