ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះវិហារ​ថ្មី​និង​សមិទ្ឋផល​​មួយ​​ចំនួន​​ក្នុង​​វត្ត​​កោសិយ​​សិរី​​សេដ្ឋោ​​ហៅ​​វត្ត​​ពញាព្រហ្ម​ស្ថិត​​ក្នុង​​ភូមិ​​ថ្នល់​​ឃុំ​​ស្ពាន​​ត្នោត​​ត្រូវ​​បាន​​ធ្វើ​​បុណ្យ​​ឆ្លង​​បញ្ចុះ​​ខណ្ខ​​សីមា ​និង​កាត់​ខ្សែ​បូរសម្ពោធ​ប្រើ​ប្រាស់


ខេត្តសៀមរាប ÷ ព្រះវិហារថ្មីនិងសមិទ្ឋផលមួយចំនួន នៅក្នុងវត្តកោសិយសិរីសេដ្ឋោ ហៅវត្តពញាព្រហ្មស្ថិត ក្នុងភូមិថ្នល់ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាបត្រូវបានធ្វើបុណ្យឆ្លងបញ្ចុះខណ្ខសីមា និងកាត់ខ្សែបូរសម្ពោធ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌល សៀមរាប និងក្រុមការងារ ចុះជួយស្រុកជីក្រែងរួម និងគណៈកម្មការអាចារ្យវត្ត លោកយាយ លោកតា លោក លោកស្រី ជាមន្រ្តីរាជការ យាយជី តាជី និងប្រជាពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ បើតាមរបាយការណ៍ព្រះភិក្ខុពុទ្ធថេរោ ស៊ាម សុច័ន្ទ ព្រះចៅអធិការវត្តពញាព្រហ្ម ថា៖ព្រះវិហារនេះ មានបណ្តោយ ២៦ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ និងកម្ពស់ ២១ ម៉ែត្រ បានចាប់ផ្តើមកសាងនៅឆ្នាំ២០១៩ មកដល់ពេលនេះមានរយៈពេល៤ឆ្នាំ ចំណាយថវិកាសាងសង់អស់ជាង ៤៥ម៉ឺន ដុល្លារ (សែសិបប្រាំម៉ឺនដុល្លារអាមេរិក ដែលថវិកាទាំងនេះ កើតពីកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ចំណុះជើងវត្តទាំង ១៣ ភូមិ និងពុទ្ធបរិស័ទជិតឆ្ងាយបានរួមសហការគ្នា។គណៈកម្មការសាងសង់ នៅខ្វះថ្លៃសម្ភារៈសំណង់និងថ្លៃចាក់ដីបំពេញខឿនព្រះវិហារ ចំនួនជា១ម៉ឺន២ពាន់ ដុល្លារអាមេរិកទៀត។

សំណេះសំណាលជាមួយ ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុង ឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បាន សំដែងនូវភាពសោមនស្សចំពោះសមិទ្ធិផលថ្មី ដែលបានកើតមានឡើង នៅក្នុងទីអារាមនេះនិងបានកោតសរសើរ ចំពោះ ព្រះចៅ អធិការ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងអស់ដែលបានប្រឹងប្រែង យកព្រះទ័យ និងយកចិត្តទុកដាក់ក្នុងការកសាងសមិទ្ធិផល នេះឡើងទុកជាប្រយោជន៏ នៅក្នុងព្រះពុទ្ធសាសនាសំរាប់ជាទីគោរពបដិបត្តិព្រះធម៌ និងប្រារព្ឋពិធីបុណ្យផ្សេងៗដែលចាត់ទុកជាបច្ច័យរួមចំណែកបន្ថែមទៀតញ៉ាំងឱយវិស័យពុទ្ធចក្រកាន់តែរីកចំរើនគង់វង្សស្ថិតស្ថេរថែមទៀត។

ឯកឧត្តមអ្នកឧកញ៉ាក៏បានមានប្រសាសន៍ថា៖កម្ពុជា ក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន។  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចំរើន គ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រពិសេសតាម រយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ប្រទេសកម្ពុជាទាំងមូលទទួលបាននូវការផ្សះផ្សារជាតិ សន្តិភាព ឯកភាពជាតិ ប្រជាធិបតេយ្យ សន្តិសុខ ស្ថេរភាពនយោបាយនិងពង្រឹងឡើងវិញលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ។ ជាមួយគ្នានោះក្នុងរដ្ឋធម្មនុញ្ញក៏បានចែងថាព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋទៀតផង។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានរំលឹកឡើងដែរក្នុងសម័យកាលដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបបប្រល័យពូជជសាសន៏ ៣ឆ្នាំ៨ខែ២០ថ្ងៃ បណ្តាឱ្យហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វត្តអារាមសាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ សូម្បីតែព្រះសង្ឃ វត្តអារាម និងសាសនាផ្សេងៗទៀត ក៏ត្រូវទទួលរងនូវការកាប់សំលាប់ និងបំផ្លិចបំផ្លាញស្ទើរតែផុតពូជដែរ។ អាស្រ័យដោយមានជ័យជំនៈ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៏ និងទទួលបានសិទ្ធិសេរីភាព រួមគ្នាកសាងសង្គមជាតិឡើងវិញរហូតមានការរីកចំរើនជាលំដាប់ទាំងពុទ្ធចក្រ និងអណាចក្រដូចឃើញជាក់ស្តែងក្នុងបច្ចុប្បន្ន។ លើសពីនេះ កម្ពុជាដែលពីអតីតកាលត្រូវបាត់បង់កិត្តិយសលើឆាកអន្តជាតិនោះ ឥឡូវបានជ្រោងកិត្យានុភាពរបស់ខ្លួនឲ្យខ្ពស់ឡើងវិញនៅលើឆាកអន្តជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ ក៏បានលើកទឹកចិត្តឲ្យបងប្អូនប្រជា ពុទ្ធបរិស័ទទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានគោលនយោបាយច្បាស់លាស់ និងដឹកនាំប្រទេសប្រកបដោយភាពរីកចំរើន លើគ្រប់វិស័យ ប្រទេសជាតិទទួលបានសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍តាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល។ មានសម្តេចតេជោ សែន មានសន្តិភាព និងមានការអភិវឌ្ឍ ។

ឯកឧត្តម សៀង ណាំ បានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ។ ជាមួយនោះដែរឯកឧត្តម អ្នកឧកញ៉ា បានប្រគេនព្រះចៅអធិការវត្តចំនួន២០លានរៀលនិងជូនដល់តាជីយាយជីចំនួន២២០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា៥ពាន់ រៀល ប្រជាពលរដ្ឋ៧០០នាក់ ម្នាក់ទទួលបានសារុង១ លោកគ្រូអ្នកគ្រូ១០នាក់ ម្នាក់ៗថវិកា៥ម៉ឺន រៀលនិងសិស្សានុសិស្ស១០០នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរ២ក្បាលនិងថវិកា៥ពាន់រៀល៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.