ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមចោរ​ឆក់​០៣នាក់​ត្រូវ​បាន​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​! 


រាជធានីភ្នំពេញ ÷ ក្រុមជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយរបស់ស្រ្តីជាជនជាតិ ចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ផ្លូវសហពន្ធ័រុស្សី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង០៣នាក់ មានឈ្មោះ ៖

១-ឈ្មោះ ឆន ប៊ុនឆាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងមាស ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២-ឈ្មោះ វ៉ាន់ ថារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

៣-ឈ្មោះ សូ ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចប្បន្ន  ភូមិសហគមន៍កៃណ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច អាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០២គ្រឿងម៉ាក ៖ ១.សង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-4885 (ម៉ូតូជនសង្ស័យធ្វើសកម្មភាពឆក់), ២.សង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ JQ-1276 (ម៉ូតូធ្វើសកម្មភាពឆក់), រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យទាំង០៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥ ពួកខ្លួន មានគ្នា០៤នាក់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ចំនួន៣គ្រឿង ចេញធ្វើ សកម្មភាពឆក់ លុះពេលជិះហួសព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្តិច ពួកខ្លួនបានឃើញស្រ្តីជនរងគ្រោះ ជាជនជាតិចិនម្នាក់ កំពុងដើរតាមផ្លូវ មានស្ពាយកាបូប ពួកខ្លួនក៏បានធ្វើសកម្មភាពឆក់ទៅលើស្រ្តី ជន រងគ្រោះនោះ ចំនួន០២លើកទើបបានសម្រេច ដោយដំបូងឡើយ ចូលធ្វើសកម្មភាព ០២នាក់ ជិះម៉ូតូ០១ គ្រឿង តែពុំបានសម្រេចព្រោះជនរងគ្រោះដឹងខ្លួនទាន់ ឃើញដូចនេះ បក្ខពួកម្នាក់ទៀតដែលនៅពីក្រោយ ជិះម៉ូតូ០១គ្រឿងម្នាក់ឯង បានបន្តធ្វើសកម្មភាពឆក់ម្តងទៀត រហូតបានសម្រេច រួចក៏នាំគ្នាជិះគេចខ្លួនរៀងៗខ្លួន។ លុះមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៦និង០០នាទី ខណៈពេលពួកខ្លួនកំពុងជួបជុំគ្នានៅផ្ទះមិត្តភក្តិ ក៏ស្រាប់តែមានកម្លាំងសមត្ថកិច្ចអាវុធហត្ថ ចុះមកឃាត់ពួកខ្លួនតែម្តង។ ចំណែកឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

ជនសង្ស័យឈ្មោះ ឆន ប៊ុនឆាយ បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៩ ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេលមួយឆ្នាំ ពីបទលួចទូរស័ព្ទដៃ និង ជនសង្ស័យឈ្មោះ វ៉ាន់ ថារ៉ាត់ បានបញ្ជាក់ថា កាលពីអំឡុង ឆ្នាំ២០២០ ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេលមួយឆ្នាំកន្លះ ពីបទឆក់កាបូប។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.