ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំត្រីមាសទី១បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី0១ ខែមីនា ឆ្នាំ២០២៣ នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀម រាបបានបើកកិច្ចប្រជុំត្រីមាសទី១បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣ដែលមានការគាំទ្រដោយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP ក្រោមកម្មវិធី ACCESS (អាសេស) ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការ (តាមរយៈប្រព័ន្ធវីដេអូហ្សូម) និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់សមាជិសមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប និងអង្គការដៃគូពាក់ព័ន្ធចូលរួម ផងដែរ ។ គោលបំណងនៃកិច្ចប្រជុំនេះគឺពិភាក្សាលើលទ្ធផលសម្រេចបានរបស់ ក.ស.ជ.ខេត្តក្នុងឆ្នាំ២០២២(មកពីមន្ទីរពាក់ព័ន្ធ).ពិនិត្យនិងសម្រេចលើផែនការសកម្មភាពឆ្នាំ២០២៣ និងពង្រៀងផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤ ។

ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍តាមរយៈប្រព័ន្ធវីដេអូហ្សូម ថា៖ ការបើកកិច្ចប្រជុំត្រីមាសទី១បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២២ និងផែនការឆ្នាំ២០២៣របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាបគឺពិតជាមានសារៈសំខាន់ណាស់ ហើយក៏បានបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនជនមានពិការភាពដែលជាជនងាយរងគ្រោះ ហើយ កំពុងតែត្រូវការចាំបាច់នូវការជួយឧបត្ថម្ភគាំទ្រទាំងជីវភាព ស្មារតី សម្ភារៈ លើកកម្ពស់តួនាទី ផលប្រយោជន៍ និង ការការពារសិទ្ធិ ពីគ្រប់មជ្ឈដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍ សហគមន៍ និងរាជរដ្ឋាភិបាលកម្ពុជាយើង។ ឯកឧត្តម អ៊ុង សម្បត្តិ បានបន្តថារាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការរួចមកហើយ ដែលច្បាប់នេះ គឺកំពុងធ្វើវិសោធនកម្មថ្មី ទាំងអស់នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូន ជាជនមានពិការភាព និងគ្រួសារឲ្យមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការគោរពភាពថ្លៃថ្នូរពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុខុមាលភាពពេញលេញ ការលើកកម្ពស់ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហិង្សា និងដំណោះស្រាយ គ្រាមានអាសន្ន ព្រមទាំងលើកស្ទួយសមភាពស្រ្តីពិការ កុមារពិការ និងជនមានពិការភាពគ្រប់ប្រភេទផង ដែរ។

មានប្រសាសន៍បើកកិច្ចប្រជុំនាពេលនោះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បានមានប្រសាសន៍ថា គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់ បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជា ជនដែលកំពុងមានកំណើន យ៉ាងឆាប់រហ័ស។ ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ភាពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែល មិនត្រឹមតែមិនអាចទទួលយកបានខាងផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្ដាលឲ្យមានការបែកខ្ញែក និង អស្ថិរភាពក្នុងសង្គមថែមទៀត។ លោកបានបន្តទៀតថា ក្នុងអាណត្តិទី៦ របស់រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច តេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានផ្តោតជាសំខាន់ទៅ លើយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូនទទួលបានផលប្រយោជន៍ពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គមបានកាន់តែល្អប្រសើរឡើង។ លោកអភិបាល រងខេត្តក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមថាការអនុវត្តការងាររបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាបគឺធ្វើការជាពហុវិស័យដោយ មានការ ចូលរួមគាំទ្រពីសមាជិកក្រុមការងារមកពីស្ថាប័ននានា ដែលមានសេវាសម្រាប់ផ្តល់ជូនដល់ បងប្អូនជន មានពិការភាពត្រូវការមានដូចជា៖ សេវាស្តារលទ្ធភាព ពលកម្មកាយសម្បទា ការកំណត់អត្តសញ្ញាណកម្មជនពិការ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ជម្រក ស្បៀងអាហារ សុខភាព អប់រំដល់សិស្សខ្សោយបញ្ញា ផ្លូវច្បាប់ ការងារបង្កើតអាជីវកម្មខ្នាតតូច រកការងារឱ្យធ្វើ និងក្នុងការតស៊ូមតិ ។ល។ ហើយ សកម្មភាពទាំងនេះគឺមានការគាំទ្រតាមរយៈអង្គការដៃគូ ទទួលគម្រោងកម្មវិធីACCESS) មិនតែប៉ុណ្ណោះកន្លងមកថ្មីៗនេះកម្មវិធី ACCESS បានជ្រើសរើស យកខេត្ត កំពង់ស្ពឺធ្វើទស្សនៈកិច្ចសិក្សាវាយតម្លៃអំពីលទ្ធផលការងារគាំទ្រដោយកម្មវិធី ACCESS ។ លោក នាក់ ណេរ៉ុន ក៏បានសម្ដែងការកោតសរសើរ ចំពោះអង្គការ UNDP ជាពិសេសកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាប្រកបដោយសមធម៌ និង និរន្តរភាព ហៅកាត់ថា ACCESS ដែលបានគាំទ្រកន្លងមកផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.