ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ២០២៣នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួល បចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ ទៅបញ្ហាដែលនៅសេសសល់ រាល់ការឆ្លើយតប និងដោះស្រាយនូវរាល់សំណួរ និង សំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២។  កិច្ចប្រជុំនេះដឹកនាដោយ ឯកឧត្តម  ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោកលោកស្រីនាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរក្រុង ស្រុកផងដែរ  ។

បន្ទាប់ពីឯកឧត្តម  ទៀ សីហា ប្រកាសបើកកិច្ចប្រជុំ និង ការពិនិត្យកូរ៉ុម ព្រមទាំងពិនិត្យ អនុម័តលើរបៀបវារៈរួចមកក្នុងនោះអង្គប្រជុំទាំងមូលបានអនុម័ត លើ សេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំរបស់គណៈកម្មាធិការ សម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣(ចាប់ពីខែកុម្ភះ២០២៣ដល់ខែធ្នូ២០២៣) និងការផ្តល់យោបល់ ស្តីពីការផ្សព្វផ្សាយ និងជម្រុញ យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងខេត្តសៀមរាប ព្រមទាំងបានត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយ នូវរាល់សំណួរ និង សំណូមពរ របស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩.២០២០ ។

ក្នុងកិច្ចពិភាក្សានោះអង្គប្រជុំបានធ្វើការត្រួតពិនិត្យ ឃើញសេសសល់សំណួរ និង សំណូមពរមួយចំនួន ដែល ក្រុមការងារ និងសាមីអង្គភាពនៅមិនបានឆ្លើយតបទៅប្រជាពលរដ្ឋនោះ ។ ក្នុងនោះដែរអាជ្ញាធរស្រុកមួយចំនួន ក៏បានលើកផង ដែរ អំពីលទ្ធផលដែលតាមបណ្តាក្រុង ស្រុក ឃុំសង្កាត់ បានធ្វើការដោះស្រាយនូវរាល់វិវាទ ព្រមទាំងលើកនូវបញ្ហាប្រឈម មួយចំនួនដែលបានជួបក្នុងពេលកន្លងមក និង បានលើកនូវសំណូមពរមួយចំនួន ជូនដល់គណៈកម្មាធិការសម្របសម្រួលបចេ្ចកទេស ដើមី្បផ្តល់នូវបច្ចេកទេស ក្នុងការដោះស្រាយប្រកបដោយសន្តិវិធី ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

យោងតាមស្មារតីនៃកិច្ចប្រជុំ ឯកឧត្តម  ទៀ សីហា បានលើកឡើងនូវរាល់បញ្ហាទាំងឡាយដែលនៅ សេសសល់ ហើយគ្រប់មន្ទីរ ស្ថាប័នមានការពាក់ព័ន្ធទាំងអស់ មិនបានយកបញ្ហាទាំងនេះទៅអនុវត្តធ្វើការដោះស្រាយនៅឡើយ។ ឯកឧត្តមបានបន្តទៀតថា រាល់កិច្ចការ ដែលមន្ទីរធ្វើបាន ឬមិនធ្វើបាន ត្រូវធ្វើ សេចក្តីរាយការណ៍ជូនមករដ្ឋបាលសាលាខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាព និងបានឲ្យមន្ទីរពាក់ព័ន្ធទាំងនោះ ត្រូវស្វែងរកនូវវិធានការ ក្នុងការសម្របសម្រួល និង ដោះស្រាយរបស់ខ្លួនឲ្យអស់លទ្ធភាព ។ ក្នុងនោះឯកឧត្តម ក៏បានដាក់នូវវិធានការសំខាន់ៗមួយចំនួនដល់គ្រប់មន្ទីរ ស្ថាប័ន ក្រុង ស្រុកត្រូវអនុវត្តទៅតាមស្មារតី ។  ក្នុងនោះឯកឧត្តម  ទៀ សីហា បានដាក់នូវវិធានការមួយចំនួន ឲ្យអាជ្ញាធរក្រុង ស្រុក មាន កិច្ចសហការគ្នាជាមួយឃុំ សង្កាត់ ធ្វើពន្យល់ណែនាំដល់ប្រជាពលរដ្ឋ នូវរាល់បញ្ហាដែលបងប្អូនបានលើកឡើងកន្លងមកត្រូវបានមន្ទីរ ស្ថាប័នពាក់ព័ន្ធ បានធ្វើការដោះស្រាយបានជាបណ្តើរៗ ។  ក្នុងនោះដែរឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍ ល្អៗ ជាយន្តការដ៏សំខាន់ក្នុងការដោះស្រាយរាល់វិវាទ របស់ប្រជាពលរដ្ឋ។ ក្នុងនោះឯកឧត្តម បានដាក់នូវវិធានការក្តៅ ចំពោះបញ្ហាមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ដែលបង្កឲ្យពួកគាត់មានការថ្នាំថ្នាក់និងរាជរដ្ឋាភិបាលត្រូវធ្វើការកែប្រែនូវឥរិយាបទរបស់ខ្លួនជាបន្ទាន់ ដើមី្បឲ្យបានជាមន្ត្រីបម្រើរាស្ត្រ  មិនមែនជាចៅហ្វាយរាស្ត្រឡើយ។ កិច្ចការសំខាន់ៗជាច្រើនដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងសភាពការណ៍ជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត ។ ក្នុងនោះដែរឯកឧត្តមក៏បានសំណូមពរ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំមន្ទីរ ត្រូវគោរពដឹងគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់បោះ ឆ្នោត ដែលពួកគាត់បានទៅបំពេញ កាតព្វកិច្ចរបស់ខ្លួន ក្នុងការចូលរួមថែរក្សាការពារសន្តិភាព ជូនជាតិមាតុភូមិកម្ពុជា  ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.