ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​ស៊ុន ​ចាន់ថុល ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​, បញ្ហា​ត​ភ្ជាប់​អាស៊ាន​ទាំង​ផ្លូវ​គោក​ និង​សមុទ្រ


ទីក្រុងបាងកក៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៤ នៅទីក្រុងបាងកក ប្រទេសថៃ។

កិច្ចប្រជុំនេះដឹកនាំដោយលោក Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូនថៃ ជាប្រធានកិច្ចប្រជុំ និង លោក Nguyen Van The រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម ជាអនុប្រធាន និងមានការចូលរួមពីរដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសសមាជិកអាស៊ាន។

កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់លើ៖
ក. ការពង្រឹងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ,
ខ. ការជំរុញការដឹកជញ្ចូនអ្នកដំណើរ និងទំនិញឆ្លងកាត់ព្រំដែនដោយរលូន,
គ. ការពង្រឹងកិច្ចខិតខំប្រឹងប្រែងសំដៅសម្រេចឱ្យបាននូវទីផ្សារដឹកជញ្ចូនតាមផ្លូវសមុទ្រអាស៊ានតែមួយ,
ឃ. ការដឹកជញ្ចូនប្រកបដោយចីរភាព, ង. ភាពជាដៃគូដឹកជញ្ជូនជាមួយដៃគូសន្ទនា, និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។

រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន ក៏បានពិភាក្សា អនុម័តលើឯកសារសំខាន់ៗដូចខាងក្រោម៖
១. គម្រោងអាទិភាពសម្រាប់ឆ្នាំ២០១៩
២. ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights) ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងពហុភាគីអាស៊ាន នៃសេវាកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវអាកាសដោយសេរីពេញលេញ រវាងអាកាសយានដ្ឋាន នៅក្នុងដែនដីនៃប្រទេសសមាជិកអាស៊ាន (នឹងត្រូវចុះហត្ថេលខាដោយរដ្ឋជាសមាជិកអាស៊ាន)
៣. ផែនទីបង្ហាញផ្លូវសេដ្ឋកិច្ចប្រេងឥន្ធនៈអាស៊ានសម្រាប់វិស័យដឹកជញ្ជូន ឆ្នាំ២០១៨-២០១៥ ដោយផ្តោតលើយានយន្តធុនស្រាល, គោលការណ៍ណែនាំស្តីពីសូចនាករដឹកជញ្ជូនផ្លូវគោកប្រកបដោយចីរភាពលើប្រសិទ្ធភាពថាមពល និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងអាស៊ាន និង យុទ្ធសាស្រ្តតំបន់អាស៊ាន ស្តីពីការដឹកជញ្ជូនតាមផ្លូវគោកប្រកបដោយចីរភាព
៤. អនុស្សរណៈនៃការយោគយល់រវាងរដ្ឋាភិបាលនៃរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN)      ស្តីពីការកែលម្អបទដ្ឋានសុវត្ថិភាព និងអធិការកិច្ចនាវាមិនមែនអនុសញ្ញាដែលស្ថិតក្នុងរដ្ឋ ជាសមាជិកអាស៊ាន (នឹងត្រូវចុះហត្ថេលខាដោយរដ្ឋជាសមាជិកអាស៊ាន)
៥. នីតិវិធីប្រតិបត្តិការស្ដង់ដារ នៃការស្វែងរក និងសង្គ្រោះអាស៊ាន
៦. ផែនការនៃការទប់ស្កាត់បន្ទាន់ការកំពប់ប្រេងតំបន់ ។

រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ក៏បានផ្លាស់ប្តូរទស្សនៈ និងយោបល់លើវិធីឆ្ពោះទៅមុខ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងជាមួយ ដៃគូសន្ទនា៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច, អន្តរជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.