ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ផ្ទះមនុស្សធម៌ទី៨៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានប្រគល់គ្រួសារងាយរងគ្រោះ នៅស្រុកអង្គរជុំខេត្តសៀមរាប


ខេត្តសៀមរាប ÷ ក្រោមការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានសាងសង់ផ្ទះមនុស្សធម៌ទី៨៤ និងត្រូវបានធ្វើពិធីប្រគល់ ជូនបងស្រី អ៊ួច ធន អាយុ ៤០ឆ្នាំ ជាគ្រួសារងាយរងគ្រោះបំផុត មានសមាជិកគ្រួសារ៤នាក់ រស់នៅភូមិរកា ឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកជំទាវ ស ថាណាឌី ជាសប្បុរសជនឧបត្ថម្ភផ្ទះនេះ នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ផ្ទះមនុស្សធម៌នេះមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៥ម៉ែត្រ សាងសង់ឡើងដោយបានការជួយឧបត្ថម្ភគាំទ្រពីឯកឧត្តម ហេង ពិចិត្រ និងលោកជំទាវ ស ថាណាឌី តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលជាមួយបងស្រីម្ចាស់ផ្ទះ និងលោកតា លោកយាយ អ៊ំពូមីង ក្នុងឱកាសនោះដែរលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលជានិច្ចកាលតែងគិតគូរខ្ពស់បំផុត អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុង សហគមន៍ទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ។

លោកជំទាវបន្តថា ផ្ទះមនុស្សធម៌ទី៨៤នេះ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សេង ពិចិត្រ និងលោកជំទាវ ស ថាណាឌី តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ជានិច្ចកាលឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ តែងតែបរិច្ចាគ និងចែករំលែកនូវធនធានផ្ទាល់ខ្លួន បង្ហាញនូវក្ដីស្រាលាញ់ ក្ដីអាណិតអាសូរ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍។ សន្ដានចិត្តដ៏សប្បុរសធម៌នេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សប្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

នាឱកាសនោះដែរលោកជំទាវបានក្រើនរំលឹកដល់ លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះ ជារដូវប្រាំងក្កៅហួតហែង សូមមេត្តាប្រុងប្រយ័ត្នចំពោះ ភ្លើងចង្ក្រាន ភ្លើងធូប ភ្លើងទៀនជាដើម។ ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ។ ម្យ៉ាងវិញទៀតជំងឺកូវីដ-១៩ និងជំងឺផ្ដាសាយបក្សី នៅតែជាក្ដីបារម្ភ ដែលចាំបាច់តម្រូវឱ្យយើងគ្រប់គ្នាអនុត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងរាជារដ្ឋាភិបាល គឺ ៣កុំ និង ៣ការពារ ដើម្បីអាចចៀសផុតពីការឆ្លងជំងឺដ៏សាហាវនេះ។ ហើយក៏បាន អំពាវនាវដល់ លោកយាយ លោកតា អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារម្ចាស់ផ្ទះមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល២ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ខ្នើយ២ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤ សែន រៀល ព្រមទាំងសូឡា និងអំពូល១ ឈុត។ សម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន៤០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៤ម៉ឺនរៀលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.