ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប ជាមួយប្រតិភូខេត្តហឺណាន និង ប្រតិភូក្រុងZhengzhou នៃសាធារណរដ្ឋប្រជាមានិតចិន


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ឃឹម ហ្វីណង់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារមួយចំនួនរវាងរដ្ឋបាលខេត្តជាមួយគណៈប្រតិភូខេត្តហឺណាននិង ប្រតិភូក្រុង Zhengzhou នៃសាធារណរដ្ឋប្រជាមានិតចិនដែលដឹកនាំដោយលោក He Xiong អភិបាលក្រុងនៃរដ្ឋបាលនៃប្រជាជនក្រុង Zhengzhou នៅរដ្ឋបាលខេត្តសៀមរាប ។

នៅក្នុងជំនួបពិភាក្សានេះគឺផ្តោតជាសំខាន់ទៅលើការជំរុញធុរកិច្ច និងវិនិយោគរវាងខេត្តហឺណាន និងក្រុងZhengzhouប្រទេសចិន និងខេត្តសៀមរាប ។ ក្នុងកិច្ចពិភាក្សានោះដែរ លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ក្នុងរយៈពេលបីឆ្នាំនេះខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាបានជួបនូវការធ្លាក់ចុះនៃសេដ្ឋកិច្ច ជាពិសេស ខេត្តសៀមរាបយើងនេះមានវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ និង វិស័យកសិកម្ម បានជួបការប៉ះពាល់យ៉ាងខ្លាំងពីការរីករាល ដាលនៃជំងឺកូវីដ-១៩ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបាត់បង់ការងារស្ទើរតែទាំងស្រុង។ លោកអភិបាលរងខេត្តបានជម្រាបជូន គណៈប្រតិភូខេត្តហៃណាន អំពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ នៅសាធារណរដ្ឋប្រជាមានិតចិន។ លោកក៏បានលើកឡើងពីសមទ្ធិផល ដែលកើតឡើងពីកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកាន់តែធ្វើឲ្យប្រជាជន នៃខេត្តទាំងពីរ បានផ្សារភ្ជាប់គ្នាជានិច្ច និងរួមសុខរួមទុក្ខជាមួយគ្នា ធ្វើឲ្យចំណងមិត្តភាពកម្ពុជា ចិន កាន់តែរឹងមាំទ្វេឡើង ។

ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានគួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ចិន ត្រូវបាន លើកកម្ពស់មួយកម្រិតដ៏ធំថែមទៀតរហូតប្រសិទ្ធនាមថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប ហើយកម្ពុជាតែងប្រកាន់ជំហគាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និង គំនិតផ្តួចផ្តើមស្ដីពី “BRI (គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ)” ហើយស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការ រីករាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាលចិន បានក្លាយជាប្រទេសដែលបានផ្ដល់ជំនួយវ៉ាក់សាំង និងសម្ភារផ្សេងៗ ដ៏ច្រើនសន្ធឹកសន្ធាប់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូរីដ ១៩។ ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លា នៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះដែរលោក ឃឹម ហ្វីណង់ ក៏បានសម្ដែងការកោត សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំចិន និងប្រជាពលរដ្ឋចិននៅទូទាំងប្រទេស ដែលបាននឹងកំពុង អភិវឌ្ឍប្រទេសឱ្យរីកចម្រើនប្រកបដោយកិត្យានុភាពក្នុងតំបន់ និង សកលលោក ហើយជាមួយគ្នានេះ លោកអភិបាលរងក៏បានធ្វើការ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត ហឺណាន និងថ្នាក់ដឹកនាំក្រុងZhengzhou សម្រាប់កិច្ចការរួមចំណែកនូវកិច្ច អភិវឌ្ឍរបស់ខេត្ត និងពលរដ្ឋខេត្តសៀមរាបយើងខ្ញុំ ជាបន្តបន្ទាប់។ សម្ព័ន្ធមេត្រីភាពរវាងខេត្ត-ក្រុងយើងទាំងពីរពិតជាបម្រើឱ្យប្រយោជន៍សាធារណៈ និងសង្គមដែលមិនអាចកាត់ថ្លៃបាន ហើយនឹងកាន់តែពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ និងរឹងមាំជានិរន្ត ហើយលោក ក៏មានសង្ឃឹមជឿជាក់ថា ប្រតិភូខេត្តហឺណាន និង ប្រតិភូក្រុងZhengzhou នៃសាធារណរដ្ឋប្រជាមានិតចិននៅតែបន្តការជួយគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យមានការរីកចម្រើនផងដែរ ព្រមទាំងជម្រុញអ្នកវិនិយោគចិន និងភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាបច្រើនឡើងថែមទៀត ដើម្បីលើកំពស់សេដ្ឋកិច្ចខេត្តសៀមរាបផងដែរ។

មានប្រសាសន៍នាពេលនោះដែរ លោក He Xiong អភិបាលក្រុងនៃរដ្ឋបាលនៃប្រជាជនក្រុង Zhengzhou ក៏បានលើកឡើងពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា ចិនមានតាំងពីសម័យដ៏យូរលុងមកកម្លេះ ហើយត្រូវបានសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បាន ពូនផ្ដុំ និងសម្ដេចតេជោ ហ៊ុន សែន បានថែរក្សារនូវចំណង់មិត្តភាពប្រទេសទាំងពីរកាន់តែមានភាពរឹងមាំទ្វេរឡើង។ លោក He Xiong ក៏បានបញ្ជាក់ពីសក្ដានុពលរបស់ហឺណាន និងខេត្តសៀមរាប ដែលមានសក្ដានុពលប្រហាក់ប្រហែលគ្នា លើវិស័យកសិកម្ម និងទេសចរណ៍។ ក្នុងនោះដែរលោក He Xiong ក៏បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូនៅលើទឹកដីប្រវត្តិសាស្រ្តនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដែលធ្វើឲ្យខេត្តយើងទាំងពីរចាប់ដៃគូនឹងគ្នាក្នុងការពង្រឹងសក្ខានុពលផ្នែកវិស័យទេសចរណ៍ ឲ្យមានភាពរីកចម្រើនរឹងមាំថែមទៀត ហើយដំណើរទស្សនៈកិច្ចនេះ កាន់តែធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរ សំខាន់ខេត្តសៀមរាប និង ខេត្ត ហឺណាន កាន់តែមានកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យទេសចរណ៍ និង កសិកម្មឲ្យមានការរីកចម្រើន ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.