ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិក្ខាសាលាជម្រុញយន្តការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣


ខេត្តសៀមរាប ÷ ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង ជម្រុញយន្តការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ជូនដល់ អ្នកសារព័ត៌មាន ជនបង្គោលការងារផ្សព្វ ផ្សាយ និងទំនាក់ទំនងសាធារណៈ និងអ្នកជំនាញផ្សព្វផ្សាយលើបណ្តាញសង្គម នៅក្នុងខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក សោម រតនា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ រីជេនស៊ីអង្គរ ខេត្តសៀមរាប ។

អង្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹង និងផ្ដល់ព័ត៌មានលម្អិត ដល់អ្នកសារព័ត៌មាន និងជនបង្គោលផ្សព្វផ្សាយក្នុងខេត្តសៀមរាបពីព្រឹត្តិការណ៍អង្គរសង្រ្ដាន្ដ ឆ្នាំ២០២៣ ។ ជាមួយគ្នាដែរ ក្រុមការងារក៏បានធ្វើបទបង្ហាញអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ មធ្យោបាយ សម្ភារៈ និងយន្ដការផ្សព្វផ្សាយដល់ជនបង្គោល ដើម្បីជម្រុញការផ្សព្វផ្សាយទៅកាន់សាធារណៈជនឲ្យបានកាន់តែទូលំទូលាយ និងចូលរួមរីករាយអបអរសាទរលើកតម្កើនវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ ក្នុងនាមមហាគ្រួសារខ្មែរក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣ នាពេលខាងមុខនេះ។

លោក សោម រតនា បានលើកឡើងអំពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គម ក្នុងការជួយឲ្យសាធារណជនបានស្គាល់ពីកម្មវិធីនានា ក៏ដូចជាស្វែងយល់ពីអត្ថន័យ និងវត្ថុបំណងនៃព្រឹត្តិការ ណ៍អង្គរសង្រ្កាន្ត។

លោកក៏បានលើកឡើងផងដែរ នូវបណ្តាបទពិសោធន៍ និង អនុស្សាវរីយ៍ជាច្រើន ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលកន្លងមក ដែលសិក្ខាសាលានាពេលនេះ ជាឱកាសនៃការជួបជុំគ្នា និងថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានដែលបានចូលរួមសហការប្រកបដោយប្រសិទ្ធភាព និងជួយឲ្យការផ្សព្វផ្សាយពីព្រឹត្តិការណ៍មានភាពល្បីល្បាញ និងទទួលបានការគាំទ្រពីមហាជន។

ក្នុងន័យនេះការងារផ្សព្វផ្សាយ ពិតជាមានសារៈ សំខាន់  ដើម្បីផ្សព្វផ្សាយទៅដល់សាធារណជន ជាតិ និង អន្ដរជាតិបានដឹង និងយល់ពីអត្ថន័យ និងបានអញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនាពេលដ៏ខ្លីខាងមុខនេះ ។ លោកបានបញ្ជាក់ថា ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តតែងរៀបចំកម្មវិធីជួបជុំអ្នកសារព័ត៌មាននៅមុនពេលព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាររៀងរាល់ឆ្នាំ។

ដោយឡែកក្នុងឆ្នាំ២០២៣នេះ ដែលជាខួប១០ ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្រុមការងារបានពង្រីកវិសាលភាពនៃការជួបជុំទៅដល់ជនបង្គោលការងារផ្សព្វផ្សាយ និងអ្នកជំនាញផ្សព្វផ្សាយលើបណ្តាញសង្គមផងដែរ។  ក្នុងនោះដែរក៏បានលើកផងដែរថា ក្នុងព្រឹត្តិការអង្គរសង្ក្រាន្តខួប១០ឆ្នាំ នេះ នឹងធ្វើការរំលឹកឡើងវិញ នូវសមទ្ធិផលយក្សៗ ដែលត្រូវបានកំណត់ត្រាពិភពលោក ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កន្លងមក ក្នុងការបង្ហាញជូនដល់ ភ្ញៀវជាតិ អន្តរជាតិបាទស្សនាកម្សាន្ត ។ លោកបន្តថា ឆ្នាំ២០១៥ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោក លើការរាំចង្វាក់ ម៉ាឌីហ្សូនម្តងរួចមកហើយ ដែលកាលនោះមានយុវជនចំនួន២០១៥នាក់ បានស្ម័គ្រចូលរួមបំបែកកំណត់ត្រានេះ ហើយសម្រាប់ឆ្នាំនេះគេរំពឹងថា នឹងមានយុវជនចំនួន៣ពាន់នាក់ចូលរួម ។

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ខាងមុខនេះ វិញ្ញាសារចំនួន២ ដែលគណៈកម្មការរៀបចំអង្គរសង្ក្រាន្តបានដាក់ បញ្ចូល គឺការរាំចង្វាក់ម៉ាឌីហ្សូន និង បត់ក្រដាសជារូបបេះដូង(Beyond the Games) នឹងត្រូវប្រារព្ធឡើង ដើម្បីបំបែកកំណត់ត្រាពិភព លោក ។

លោក សោម រតនា ឲ្យដឹងបន្ថែមថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគម្រប់ខួប១០ឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ “ ក្តីស្រមៃ និងក្តីសង្ឃឹម” ហើយព្រឹត្តិការណ៍នេះ មានគោលដៅបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់ ។ ជាមួយគ្នានេះព្រឹត្តិការណ៍នេះ ក៏បានគាស់រំលើងនូវល្បែងល្បាំប្រជាប្រិយខ្មែរនានាដែលធ្លាប់មានពីមុនមកឲ្យយុវជនជំនាន់ក្រោយបានស្គាល់។ ក្តីស្រមៃ និង ក្តីសង្ឃឹម ជាការផ្សាភ្ជាប់នូវក្តីស្រមៃ ជាមួយក្តីសង្ឃឹង ប្រកបដោយភាពជឿជាក់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ចំពោះដំណើរឆ្ពោះទៅកាន់ភាពសុខក្សាន្ត មោទភាពជាតិ ភាពរុងរឿង និង រីកចម្រើន នៃប្រជាជាតិកម្ពុជា ក្រោមដំបូលម្លប់សន្តិភាព ។ ម៉្យាងទៀត ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹង ជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាប ហើយមិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទម្លាប់ខ្មែរយើង និងផ្តល់ឲ្យមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំថ្មីបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.