ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អគ្គ​នាយក​ដ្ឋាន​អត្ដ​សញ្ញាណ​កម្ម ​អំពាវ​នាវ​ដល់​ប្រ​ជា​ពល​រដ្ឋ​ ដែល​ប្រើ​ប្រាស់​អត្ដ​សញ្ញាណ​ប័ណ្ណ​គំរូ​ចាស់ ​និង​គ្រប់​អាយុ​១៥​ឆ្នាំ​ ទៅ​បំពេញ​បែប​បទ​ស្នើ​​សុំ ​ផ្ដល់​អត្ដ​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី


ភ្នំពេញ ៖ តាមសេចក្ដីអំពាវនាវ របស់អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មានក្នុងស្រុក  ដែលទទួលបាន​នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ ដែល​ប្រជាពលរដ្ឋខ្មែរកំពុងតែប្រើប្រាស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់ នៅត្រឹមថ្ងៃច័ន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

ដើម្បីធានានូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរប្រភេទ ដែលកំពុងប្រើប្រាស់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋ ដែលគ្រប់អាយុ១៥ឆ្នាំឡើង ដែល​ពុំទាន់មានអត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី សូមមេត្ដារួសរាន់ទៅបំពេញបែបបទ ស្នើសុំផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅ​បណ្ដា​ទីតាំងដូចខាងក្រោម៖

១.​ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ
២. អធិការដ្ឋាននគរបាលក្រុងខណ្ឌ ស្រុក ឬ
៣. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលខ្លួនរស់នៅ ឬ
៤. ស្នាក់ការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ។

អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម បានបញ្ជាក់ថា «សាមីខ្លួនត្រូវភ្ជាប់ទៅជាមួយនូវឯកសារដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់»៕

ខាងក្រោមនេះ ជាសេចក្ដីអំពាវនាវ របស់អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ដែលមានខ្លឹមសារទាំងស្រុង៖

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.