ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទិវាសាកលវិទ្យាល័យអង្គរ លើកទី២ ជាមួយនិងការតាំងពិព័រណ៍សិក្សា ការធ្វើបទបង្ហាញអំពីកម្មវិធីសិក្សា និងស្នាដៃស្រាវជ្រាវរបស់និស្សិតដែលសិក្សានៅក្នុងមហាវិទ្យាល័យទាំង០៧


ខេត្តសៀមរាប ÷ សាកលវិទ្យាល័យអង្គរដែលមានទីតាំងស្ថិតនៅបុរីសៀងណាំក្នុង ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប បានរៀបចំកម្មវិធីជួបជុំសិស្សានុ សិស្សប្រមាណជាង៣.០០០នាក់ ពីបណ្តាវិទ្យាល័យនានាក្នុងខេត្តសៀមរាបជាលើកទី២ដោយមានរយៈពេល៦ថ្ងៃគឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៣ ជាមួយនិងការតាំងពិព័រណ៍សិក្សាសៀវ ភៅអាន ការធ្វើបទបង្ហាញអំពីកម្មវិធីសិក្សា និងស្នាដៃស្រាវជ្រាវរបស់និស្សិតដែលសិក្សានៅក្នុង មហាវិទ្យា ល័យទាំង០៧របស់វិទ្យាល័យអង្គរផងដែរ។

ទិវាសាកលវិទ្យាល័យអង្គរ លើកទី២នេះគឺ ផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ ចំណេះដឹងនៃការសិក្សា ពាក់ព័ន្ឋទៅនិងមុខវិជ្ជាឬមុខជំនាញនានារវាងនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យា ល័យអង្គរ ជូនទៅដល់សិស្សានុសិស្សដែលកំពុងសិក្សានៅតាមវិទ្យាល័យ។

កម្មវិធីទិវាសកលវិទ្យាល័យបានយកមកបង្ហាញនូវមុខវិជ្ជាដែលកំពុងបណ្តុះបណ្តាលដល់និស្សិត និងភ្ជាប់ជាមួយវេទិកាវិទ្យាសាស្ត្រ សេដ្ឋកិច្ ចនិងទំនាក់ទំនងអន្តរជាតិផងដែរ ដើម្បីធ្វើឱ្យកម្មវិធីនៃទិវាកាន់តែអធិកអធមថែមទៀតក្នុងន័យជំរុញលើកទឹកចិត្តដល់សិស្សនៅវិទ្យាល័យឱ្យយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ស្រឡាញ់ការអាន ការនិពន្ឋជាដើម ។

លោក ញ៉ិល រដ្ឋា សកលវិទ្យាធិការ បានរៀបរាប់ថា៖ទិវាសាកលវិទ្យាល័យអង្គរ លើកទី២រៀបចំឡើងបន្ទាប់ពីបានធ្វើជាលើកដំបូងនៅឆ្នាំ២០២២ ឆ្នាំនេះសាកលវិទ្យាល័យបានបន្ថែមប្រធានបទថ្មីមួយទៀតហៅថា ទាសករនិពន្ឋ ដែលជាប្រធានបទមួយជួយជំរុញលើកទឹកចិត្តដល់អ្នកសិក្សាស្រាវជ្រាវឱ្យមានផ្នត់គំនិតកំណត់គោលដៅជីវិតច្បាស់លាស់ ចៀសវាងនូវភាពប្រមាថលើការសិក្សាឬចុះចាញ់ត្រឹមតែពាក្យសំដីឬឥរិយាបទអវិជ្ជមានរបស់អ្នកដ៏ទៃមកលើខ្លួនយើង។ ទិវានេះបានបង្កប់និងចែករំលែកនូវចំណេះដឹង បទពិសោធ និងជាមេរៀនដើម្បីជាទុនក្នុងបំណិនជីវិតរបស់ប្អូនៗសិស្សានុសិស្សនិងសម្រាប់ជាត្រីវិស័យក្នុងការជ្រើសរើសមុខវិជ្ជាដែលខ្លួនពេញចិត្តដើម្បីបន្តការសិក្សានៅឧត្តមសិក្សាផ្សេងៗឱ្យស្របទៅនិងយុគសម័យឌីជីថល។

សូមបញ្ជាក់ថា៖សាកលវិទ្យាល័យអង្គរជាគ្រឹះស្ថានឧត្តមសិក្សាឯកជនធំមួយនៅក្នុងខេត្តសៀមរាបដែលបានបង្កើតឡើងដោយបានការទទូលស្គាល់ពីរាជរដ្ឋា ភិបាលនៅ ខែ កក្កដា ឆ្នាំ ២០០៤ រហូតមកដល់ ពេលនេះសាកលវិទ្យាល័យបានបំរើសេចក្តីត្រូវការរបស់និស្សិត និយោជក និង សាធារណ ជនទូទៅដែលចង់សិក្សាពង្រីកចំណេះដឹងឱ្យបានកាន់តែខ្ពស់។

សាកលវិទ្យាល័យ អង្គរគឺជាគ្រឹះស្ថានសិក្សាដែលបានគិតគូអំពីគុណភាពសិក្សា និងសមត្ថភាពនិសិ្សតជាចម្បង និងត្រូវបានទទូលស្គាល់ ពីសំណាក់ស្ថាប័ននិងអង្គការនានាថាជាសាកលវិទ្យាល័យដែលបណ្តុះ បណ្តាល ធនធានមនុស្ស ប្រកបដោយគុណភាពពុទ្ធិ និងសីលធម៌ខ្ពស់។ សាកលវិទ្យាល័យនេះក៏បាន ត្រៀមជាស្រេចដើម្បីធ្វើការសាងសង់់ពង្រីក អគារបន្ថែមសម្រាប់បំពេញតម្រូវការរបស់សិស្សនិសិ្សត ។សាកលវិទ្យាល័យ អង្គរ មាន៧មហាវិទ្យាល័យដូចជា ÷ មហាវិទ្យាល័យ សុខភាពសាធារណៈ មហាវិទ្យា ល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មហាវិទ្យាល័យ មនុស្សសាស្ត្រ និងភាសាបរទេស មហាវិទ្យាល័យ កសិកម្ម មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មហាវិទ្យាល័យ សង្គមសាស្ត្រ និងនីតិសាស្ត្រ និងមហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ។ មហាវិទ្យាល័យទាំងនេះបាននឹងកំពុងបណ្តុះបណ្តាលដល់និស្សិតលើ១១ជំនាញ។

លោក ញ៉ិល រដ្ឋា បានឱ្យដឹងដែរថា ៖ សាកលវិទ្យា ល័យបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ និងអន្តរជាតិទាំងស្ថាប័នរដ្ឋ និងឯកជន ដើម្បីធានាឱ្យបាននូវការបណ្តុះបណ្តាលស្របតាមស្តង់ដារជាតិនិង ស្តង់ដារតំបន់។ គ្រប់គ្រងការបណ្តុះបណ្តាល ស្របតាមបទដ្ឋានផ្សេងៗ របស់ក្រសួងអប់រំ យុវជន និង កីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា ដែលនេះជាគោលដៅធានា ឱ្យបាននូវគុណភាពនៃការបណ្តុះបណ្តាលនិស្សិតបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យអង្គរ មានសមត្ថភាព គុណភាព ប្រកបដោយគតិបណ្ឌិតខ្ពស់ រួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសធ្វើការ ងារប្រកបដោយសមត្ថភាពចំណេះដឹងវិជ្ជាជីវៈខ្ពស់៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.