ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ព្រះវិហារវត្តព្រះធាតុនៅឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបត្រូវបានធ្វើពិធីកាត់ខ្សែបូរនិង បញ្ចុះខ័ណ្ឌសីមា


ខេត្តសៀមរាប ÷ ព្រះវិហារវត្តព្រះសារីរិកធាតុ ហៅវត្តព្រះធាតុមានបណ្តោយ១៧មនិងទទឹង១២មកម្ពស់៦ម ស្ថិតក្នុងភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប មានអាយុកាល១៥៣ឆ្នាំមកហើយនិងជាអារាមមួយសាងសង់លើបរិវេណប្រាសាទបុរាណដែលបានកសាងនៅចុងសតវត្សទី១៥។ គិតចាប់ពីកសាងវត្តមកដល់បច្ចុប្បន្នវត្តនេះ គេចាំបានថាមានចៅអធិការចំនួន២២អង្គមកហើយ។ ដោយសារវ័យចំណាស់ ព្រះវិហារត្រូវបានជួសជុលនិងកែលម្អជាបន្តបន្ទាប់ ជាក់ស្តែង៣ឆ្នាំចុងក្រោយនេះ ព្រះចៅអធិការ គណៈកម្មការវត្ត និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយបានជួសជុលនិងកែលម្អឡើងវិញចំណាយថវិកាអស់ជិត៤ម៉ឺនដុល្លារ និងបានធ្វើពិធីបុណ្យឆ្លង និងបញ្ចុះ ខណ្ខសីម៉ា ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌល សៀមរាបនិង ក្រុមការងារ ចុះជួយស្រុកជីក្រែងរួមនិងគណៈកម្មការអាចារ្យវត្ត លោកយាយ លោកតា លោក លោកស្រី ជាមន្រ្តីរាជការ យាយជី តាជី និងប្រជាពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ។

ថវិកាដែលបានយកមក ជួសជុលកែលំអព្រះវិហារនេះ គឺបានមកពីការចូលរួមចំណែករបស់ពុទ្ធបរិស័ទចំណុះជើងវត្ដ និងពុទ្ធ បរិស័ទ ជិតឆ្ញាយ រួមនិងសប្បុរសជនជិតឆ្ងាយ រួម និងការដឹកនាំធ្វើបុណ្យ អង្គកឋិនទាន និងបុណ្យផ្សេងៗរបស់ព្រះចៅអធិការនិងគណៈ កម្មការវត្ត។ ក្នុងនោះដែរក៏នៅជំពាក់សម្ភារៈម្ចាស់សំណង់ និងថ្លៃចាក់ដីបំពេញវត្តចំនួន១២.៥៥៥ ដុល្លារផងដែរ។ នេះបើតាមរបាយការណ៏ ព្រះភិក្ខុ សាសនមុនី វិត វ៉ៃ ព្រះចៅអធិការវត្តព្រះធាតុ។

មានមតិសំណេះសំណាលជាមួយពុទ្ធបរិស័ទក្នុងឱកាសនោះ ឯកឧត្តម សៀង ណាំ បានលើកឡើងអំពីការកសាងនិងអភិវឌ្ឍន៏ ប្រទេសជាតិ នាពេល បច្ជុប្បន្ន ក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ជាប្រមុខ បានធ្វើអោយប្រទេសជាតិមាន សុខសន្តិភាព និងការ អភិវឌ្ឍន៏ រីកចំរើន គ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ហើយព្រះពុទ្ឋសាសនា ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ ជាសាសនារបស់រដ្ឋ។

ឯកឧត្តមឧកញ៉ា សៀង ណាំ ក៏បានរំលឹកឡើងដែរក្នុងសម័យកាលដែលប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងរបប ប្រល័យពូជជសាសន៏ ៣ឆ្នាំ៨ខែ២០ថ្ងៃ បណ្តាឱ្យ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វត្តអារាមសាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ សូម្បីតែព្រះសង្ឃ វត្តអារាម និងសាសនាផ្សេងៗទៀត ក៏ត្រូវទទួលរងនូវការកាប់សំលាប់ និងបំផ្លិចបំផ្លាញស្ទើរតែផុតពូជដែរ។

អាស្រ័យដោយមានជ័យជំនៈ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៏ និងផ្តើមចេញពីការ អនុវត្តគោលនយោបាយឈ្នះឈ្នះ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ។ ពិសេសក្រោយពីសម័យកម្ពុជាប្រជាធិបតេយ្យបានផុតរលត់ទៅ ព្រះពុទ្ធវិស័យសាសនាត្រូវបានរស់រានមានជីវិត និងត្រូវបានរដ្ឋយកចិត្តទុកដាក់ធ្វើឲ្យមានការរីកចម្រើនឡើងវិញ ទាំងវិស័យធនធានមនុស្ស ធនធានសម្ភាររូបវន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដូចវិស័យនានាផងដែរ។

ឯកឧត្តម សៀង ណាំ មានប្រសាសន៍បញ្ជាក់ថាភាពរីកចម្រើនលូតលាស់ដ៏ឆាប់រហ័សរបស់កម្ពុជា គឺអាស្រ័យដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុនេះសូមបងប្អូនពុកមមែនិងប្រជាពលរដ្ឋគ្រប់រូបនាំគ្នារក្សាសន្តិភាពដែលរកបានដោយលំបាកនេះឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់អនាគតកូនចៅយើងគ្រប់ៗជំនាន់ទៅថ្ងៃមុខ។

ឯកឧត្តម សៀង ណាំ បានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ។ ឯកឧត្តម បានប្រគេនថិវកាចំនួន១ម៉ឺនដុល្លារដល់ព្រះចៅ អធិការដើម្បីរំលោះថ្លៃជំពាក់ថ្លៃសំណង់និងថ្លៃចាក់ដីវត្ត និងផ្តល់ជូនប្រជាពលរដ្ឋចូលរួមចំនួន៣០០នាក់ម្នាក់ៗទទួលបានថវិកា៥ពាន់រៀល លោកគ្រូអ្នកគ្រូ១៩នាក់ ម្នាក់ៗបាន៥ម៉ឺនរៀលនិងសិស្សានុសិស្សចំនួន២០០នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិក២ដើមនិងថវិកា៥ពាន់រៀលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.