ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមិទ្ឋផលថ្មីៗនៅក្នុងវត្តប្រាសាទរាជារតនារាមក្នុងស្រុកអង្គរធំ ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ


ខេត្តសៀមរាប ÷ ក្រោយពីកសាងរួច ដូចជា ខ្លោងទ្វារ របង បង្គន់អនាម័យនិងសមិទ្ឋផលនានាមួយចំនួនទៀត នៅក្នុងវត្តប្រាសាទរាជារតនារាមស្ថិតក្នុង ឃុំជប់តាត្រាវ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប សមិទ្ឋិផលទាំងនេះបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ឋកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ និងវត្តមាន ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយមូលដ្ឋានស្រុកអង្គរធំ អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋព្រមទាំងសិស្សានុ សិស្សយ៉ាងច្រើនកុះករបានចូលរួម។

ក្នុងនាមជាសាសនូបត្ថម្ភក៏លើវិស័យព្រះពុទ្ឋសាសនា ឯកឧត្ដម បានបង្ហាញអារម្មណ៍រីករាយជ្រះថ្លា ជាមួយ នឹងវត្តមាននៃការជួបជុំក្រោយពីអាក់ខានជាង២ឆ្នាំដោយសារតែវិបត្តិឆ្លងនៃជំងឺកូវីដ-១៩ និងបាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម ហ៊ីង ប៊ុនហៀង និងលោកជំទាវ ចំពោះព្រះសង្ឃ ពុកម៉ែបងប្អូនក្មួយៗនិងប្រជាពលរដ្ឋនៅទីនេះផងដែរ។

ឯកឧត្តម មានប្រសាសន៍ថា៖ការជួបជុំនេះអាចប្រព្រឹត្តិទៅបាន អាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយនិងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិ-បណ្ឌិត បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបន្តថា៖វត្តអារាមរីកចម្រើនអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ហើយសុខសន្តិភាពមិនត្រឹមផ្ដល់ឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជារស់ នៅក្នុងសេចក្ដីសុខសាន្ត និងមានភាពកក់ក្ដៅទាំងផ្លូវចិត្តនិងផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់ឱកាសបានរួបរួមសាមគ្គីគ្នា កសាងនូវសមិទ្ធផលនានាជាច្រើនឡើងវិញ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ឯកឧត្តម គង់ ប៊ុនលី បញ្ជាក់ថា៖សមិទ្ឋិផលថ្មីដែលកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់នៅពេលនេះគឺជាសម្បត្តិគរុភ័ណ្ឌសាធារណៈរបស់វត្ត សម្រាប់ព្រះសង្ឃនិងសាធារណជនទូទៅប្រើប្រាស់ទាំងអស់គ្នា។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សគេចឱ្យឆ្ងាយពីគ្រឿងញៀន ផ្ទុយទៅវិញត្រូវស្តាប់តាមការអប់រំទូន្មាន ណែនាំរបស់ឳពុកម្តាយ លោកគ្រូអ្នកគ្រូដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ប្រជាពលរដ្ឋល្អ ដែលសង្គមជាតិចង់បាន និងបានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.