ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទិវានៃក្តីស្រឡាញ់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភ ដល់បុរសម្នាក់ ពិការជើងមួយចំហៀងដោយសារគ្រោះថ្នាក់ចរាចរណ៍! 


រាជធានីភ្នំពេញ ÷ ទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយជា សម្ភារ: និងថវិកា របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូន បុរសពិការម្នាក់ ឈ្មោះ សយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទើបតែចេញពីមន្ទីរពេទ្យ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តបុក ពេលដែលខ្លួនកំពុងជិះម៉ូតូ បណ្តាលឱ្យមានរបួសបែកឆ្អឹងសន្លាក់ក្បាលជង្គង់ខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយជើងឆ្វេងគាត់មានសភាពធ្ងន់ធ្ងរពេកមិនអាចព្យាបាលបាន ទើបចាំបាច់ត្រូវកាត់ចេញ ដើម្បីសង្គ្រោះជីវិត។

អំណោយដែលក្រុមការងារបានយកប្រគល់ជូនដល់លោក សយ ពិសិដ្ឋ រួមមានថវិកាចំនួន ១,០០០,០០០ រៀល, រទេះរុញ ០១គ្រឿង, អង្ករ០២ការ៉ុង, មី០១កែស, ទឹកសុទ្ធ០២កែស, ទឹកក្រូច០២កែស, ទឹកដោះគោឆៅ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ទឹកត្រី០១យួរ, សាច់ក្រក០១គីឡូក្រាម, សាច់ជ្រូកផាត់០.៥០គីឡូក្រាម, ត្រីងៀត០១ គីឡូក្រាម, ប្រេងឆាដបធំ០១ដប, សៀងខ្មែរ០១យួរ ,ត្រីខកំប៉ុង០២យួរ, អំបិល០២គីឡូក្រាម,ម្សៅសាប៊ូ០១ថង់,សាប៊ូដុសខ្លួន០១ដុំ, ថ្នាំដុសធ្មេញ០២ ប្រអប់, ម៉ាស់០៤ប្រអប់, ច្រាស់ដុសធ្មេញ០៥ដើម, ថ្នាំដុសធ្មេញ០២ប្រអប់, កន្សែងពោះគោ០១, មុង០១,ភួយ០១។

ក្នុងឱកាសនោះលោកវរសេនីយ៍ឯក សៀ ទីន ក៏បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ៣០០,០០០រៀល ដល់ក្រុមការងារយុវជនសង្កាត់ ដែលបានមកចូលរួមក្នុងដំណើរចុះសាកសួរសុខទុក្ខនេះផងដែរ៕

យោង ÷ PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.