ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថវិកា​ចំនួន​១៥,៥៥៥​ដុល្លារ​ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប


ខេត្តសៀមរាប ÷ ថវិកាចំនួន ១៥.៥៥៥ដុល្លា ដែលរួមមានសាខាកាកបាទក្រហមកម្ពុជាខេត្ត ចំនួន ៥,០០០ដុល្លារ និង សមាគមក្លឹបទេសចរណ៌ ខេត្តសៀមរាប ចំនួន១០,៥៥៥ដុល្លារ ត្រូវបានលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោក Philip Set Kao ប្រធានសមាគមក្លឹបទេសចរណ៌ខេត្តសៀមរាប រួមទាំងសហការី នាំយកទៅប្រគល់ជូន មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងជួបសំណេះ សំណាលជាមួយបងប្អូនមកទទួលសេវាព្យាបាលក្នុងមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ព្រមទាំងបាននាំយកនូវអាហារ (បាយកញ្ចប់ )របស់ភោជនីយដ្ឋានម៉ែឌី ចំនួន១២០កញ្ចប់ ចែកជូនដល់កុមារដែលកំពុងសម្រាកព្យាបាល និង ក្រុមគ្រួសារដែលនៅកំដរនៅក្នុងមន្ទីរពេទ្យផងដែរ។

មានប្រសាសន៍ស្វាគមន៍នោះដែរលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភត្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ ក៏បានធ្វើសេចក្តីរាយការណ៍ជូនដល់គណៈប្រតិភូបានជ្រាប អំពីសកម្មភាព និងលទ្ធផលរបស់មន្ទីរពេទ្យក្នុងរយៈពេល២០ឆ្នាំមកនេះ ។ លោកក៏បានឲ្យដឹងផងដែរថា សកម្មភាពរបស់ក្រុមគ្រូពេទ្យកុមារអង្គរ បានពិនិត្យព្យាបាលជម្ងឺទូទៅដល់កុមារទាំងនៅក្នុងខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗ ដែលចូលមក សម្រាកព្យាបាលជម្ងឺ ។ លោកបានបន្តទៀតថា ក្នុងមួយថ្ងៃ មន្ទីរពេទ្យបានទទួលអ្នកជម្ងឺមកពិគ្រោះ ពិនិត្យ និងព្យាបាល មានពី២០០នាក់ទៅ៤០០នាក់ក្នុងមួយថ្ងៃ មកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ និងសរុបប្រមាណ ១៣៥ពាន់នាក់ ដែលចំណាយថវិកាប្រមាណជាជាង ៦.២លានដុល្លា ក្នុងមួយឆ្នាំក្នុងនោះថវិកាប្រហែល១៥% ទៅ២០% បានមកពីសប្បុរស ជនក្នុងស្រុក និង សកម្មភាពសប្បុរសផ្សេងៗទៀត, ហើយ៨៥% ពីជំនួយក្រៅប្រទស ។ ក្នុងនោះក្រុមគ្រូពេទ្យបានចុះទៅធ្វើការព្យាបាលកុមារនៅតាមមូល ដ្ឋានដាច់ស្រយាលទៀតផង។

មានប្រសាសន៍នោះដែរលោក Philip Set Kao បានបញ្ជាក់ថា ថវិកាដែលសមាគមក្លឹបទេសចរណ៌ខេត្តសៀមរាប ដែលជាថវិកាប្រមូលមកពីព្រឹត្តិការណ៍ រាត្រីសមោសរដែលចូលរួមដោយបវរកញ្ញាភពផែនដីទាំង ២៦ប្រទេស ដែលបានប្រារព្ធធ្វើឡើង នៅសណ្ឋាគារ ម៉េម័រ ផាឡេស រីស្សត និងស្ប៉ា កាលពីពេលកន្លងថ្មីៗនេះក៏ដូចជាការរៀបចំដាក់ដេញថ្លៃកាបូប របស់ក្រុមហ៊ុន បាលិលេយ្យ ដែលធ្វើឡើងដើម្បីកុមារ កម្ពុជាទទួលបានការព្យាបាលប្រកបដោយគុណភាពខ្ពស់ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ហើយលោកជំទាវបានបញ្ជាក់ថា ថវិកាខាងលើ គឺ ទទួលបានពីការរៀបចំដាក់ដេញថ្លៃកាបូប របស់ក្រុមហ៊ុន បាលិលេយ្យ ក្នុងកម្មវិធី Miss Plant net ចំនួន ១០៥៥៥ដុល្លារ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំនួន ៥ពាន់ដុល្លារ ។ នេះជាលើកទី៦ ហើយ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឧបត្ថមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរនេះ ហើយទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក៏តែងតែជួយឧបត្ថមជាបន្តបន្ទាប់ដែរ ។ កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ តែងតែគិតគូរយកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជា តាមរយៈការផ្តល់ជូននូវថវិកា សម្រាប់មន្ទីរពេទ្យកុមារអង្គរនេះ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម ។

លោកជំទាវបានថ្លែងអំណរគុណ និង កោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តជួយសង្រ្គោះព្យាបាល ផ្តល់នូវក្តីអាណិតស្រឡាញ់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារកម្ពុជា ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម មិនប្រកាន់វណ្ណៈ ពូជសាសន៍អ្វីឡើយ ។ ម៉្យាងទៀត មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យដែលព្យាបាលជម្ងឺកុមារ យកចិត្តទុកដាក់បំផុតប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ហើយការព្យាបាល គឺឥតគិតថ្លៃតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ។ ដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាគមក្លឹបទេសចរណ៌ខេត្តសៀមរាប តែងតែនាំយកនូវថវិកាឧបត្ថម្ភជារឿយៗ ទោះបីជាថវិកាដែលបាននាំមកជូននាពេលនេះចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថា វាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយ សង្គ្រោះកុមារកម្ពុជា ដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.