ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ សំ ​លាងទ្រី ​បាន​ដឹក​នាំ​និង​ជួល​ជុល ​ថែ​ទាំ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ និង​ផ្លូវ​កៅ​ស៊ូ​យ៉ាង​សកម្ម ​នៅ​ទូ​ទាំង​ខេត្ត​ព្រះ​វិហារ


ខេត្តព្រះវិហារ ៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យ​ដឹង​ថា ការជួលជុល ថែទាំផ្លូវក្រាលគ្រួសក្រហម និងផ្លូវកៅស៊ូ ក្រុមការងាររបស់មន្ទីរ បានចែកចេញ
ជា​ច្រើនក្រុម ក្នុងនោះ មួយក្រុម បាននិងកំពុងជួលជុល និងថែទាំផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ក្នុង​ភូមិសាស្ត្រស្រុកជាំក្សាន្ត ដែលជាផ្លូវ ក្នុងតំបន់ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា ជាមួយទ័ពសៀម​កាលពីអំឡុងឆ្នាំ២០០៨កន្លងមក។

លោកបញ្ជាក់ថា «កំណាត់ផ្លូវនេះ បានកើតឡើងក្នុងឆ្នាំ២០០៨ មានប្រវែង៩គីឡូម៉ែត្រ និង៥០០ម៉ែត្រ ដោយចាប់ពីផ្លូវ២៥, ២៦ ទៅដល់ជាប់និងជើងភ្នំទ្រព្យ វាលឥន្ត្រីនិងតាស៊ឹម»។

លោកបន្តថា កំណាត់ផ្លូវនេះត្រូវជួលជុល ថែទាំដោយចាក់គ្រួសក្រហមបំពេញគ្រលុកសំបុកមាន់ កៀរ និងកិនបង្ហាប់ឲ្យល្អ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើចរាចរណ៍បានស្រួល។ ចំណែកមួយក្រុមទៀត ស្រប​ពេលជាមួយគ្នានេះ ក៏បាននិងកំពុងធ្វើសកម្មភាពថែ​ទាំផងដែរ នោះគឺ​ផ្លូវជាតិ​លេខ​៦២​ ស្ថិត​នៅ​គីឡូម៉ែត្រ​១៧៦+៨០០​ ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ ដោយស្រោចកៅស៊ូលុបស្នាមប្រេះ​ ស្រុត​ និងធ្វើផ្ទៃផ្លូវឲ្យរាបស្មើ។

លោកបញ្ជាក់ថា «ចំពោះផ្លូវដែលទទួលរងការខូចខាតខាងលើនេះ បើយើងមិនប្រញ៉ាប់ជួលជុល ថែ​ទាំ​ទេវានឹងទទួលរងការខូចខាតធ្ងន់ធ្ងរជាងនេះ។ ដូច្នេះហើយទើបក្រសួងសាធារណការ និងដឹក​ជញ្ជូន និងអភិបាលខេត្តតម្រួវឲ្យការថែទាំជាប្រចាំ។

គួរបញ្ជាក់ថា ផ្លូវជាតិ​លេខ​៦២​ មានប្រវែងជាង១០០គីឡូម៉ែត្រ ដោយចាប់ពីប្រាសាទព្រះវិហារ ដល់ទីរួមខេត្តព្រះវិហារ និងបន្តទៅដល់ខេត្តកំពង់ធំ៕

ដោយ​ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.