ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីក្រុងពលីរុះរើស្ពានចាស់ផ្លាស់សង់ស្ពានថ្មី


ខេត្តសៀមរាប ÷ ស្ពានថ្មមួយកន្លែងស្ថិតនៅផ្លូវចូលវត្តអារញ្ញសាគរ ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ដែលគម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ ត្រូវធ្វើការសាងសង់ស្ពានថ្មី  ហើយត្រូវបានព្រះវិភត្តិមុនីញាណ វិសារទោ ហ៊ាក់ គឹមហ៊ត់  ព្រះ រាជាគណៈកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ រួមគណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាធ្វើពិធីក្រុងពលី រុះរើស្ពានចាស់ និងសាងសង់ស្ពានថ្មី កាលពីរសៀលថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ២០២៣ ក្រោមវត្តមាន ចូលរួមរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងភរិយា ព្រមទាំងលោកចៅសង្កាត់ ក្រុមអ្នកបច្ចេកទេសសាងសង់ក្រុមហ៊ុន ឌុងសុង អ៊ីនជីនារីន ខូអិលធីឌី  មេភូមិ លោកគ្រូអ្នកគ្រូ សិស្សានុ សិស្ស និង ប្រជាពុទ្ធបរិស័ទផងដែរ ។

ពិធីនេះត្រូវបានប្រារព្ធឡើងតាមបែបព្រហ្មមាញ្ញសាសនាសុទ្ធសាធ ដែលនៅក្នុងនោះរួមមានពិធីថ្វាយគ្រឿងសក្ការៈ និងប្រកាសបួងសួង និង ពិធីប្រគុំតន្ត្រីថ្វាយទសបារមី ដែលមួយផ្នែកនៃពិធីនេះគឺធ្វើឡើងដើម្បីបូជាព្រះភូមិ និងមួយផ្នែកទៀតសម្រាប់បូជាស្តេចក្រុងពាលី  ដើម្បីរុះរើស្ពានចាស់ ផ្លាស់ធ្វើស្ពានថ្មី ដែលបានប្រព្រឹត្តទៅតាមកម្មវិធីដែលលោកអាចារ្យបានគ្រោងទុក ។ ពិធីប្រកាសបួងសួងនិងពិធីប្រគុំតន្ត្រីថ្វាយទសបារមី ដែលមួយផ្នែកនៃពិធីនេះគឺធ្វើឡើង ដើម្បីបូជាព្រះភូមិ និងមួយផ្នែកទៀតសម្រាប់បូជាស្តេចក្រុងពាលី ។

មានសង្ឃដិកានោះដែរ ព្រះវិភត្តិមុនីញាណ វិសារទោ ហ៊ាក់ គឹមហ៊ត់  ព្រះ រាជាគណៈកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ បានឲ្យដឹងផងដែរ អំពីជីវប្រវត្តិនៃការសាងសង់ស្ពានថ្មនេះ ដែលមានអាយុកាលប្រមាណជាង៥០ឆ្នាំមកហើយ ដោយព្រះគ្រូឧបជ្ឈា ព្រះនាម ម៉ៅ ប៊ុន ដែលមានសទ្ធាជ្រះថ្លាកសាងស្ពានថ្មនេះ ។ ព្រះអង្គមានសង្ឃដិកាបញ្ជាក់ថា ដើមី្បធ្វើឲ្យ បានត្រឹមត្រូវទៅតាមទំនៀមទម្លាប់ប្រពៃណី ក្បួនខ្នាតពីបូរាណកាលមក មុនធ្វើការរុះរើ ឬ កសាងអ្វីមួយ ក៏យើងត្រូវធ្វើការសុំ ខមាទោស ពីម្ចាស់ដើម និង ត្រូវធ្វើពិធីសុំម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សា អ្នកតាវ័រ ដែលបានគង់ប្រថាននៅក្នុងទីវត្តអារ័ញ្ញសាគរ ក៏ដូចដងស្ទឹងប្រវត្តិសៀមរាបនេះ ក្នុងគោលបំណងសុំនូវសេចក្តីសុខដល់យើងគ្រប់ៗគ្នា ទើបធ្វើឲ្យមានព្រឹត្តិការណ៍នាពេលនេះ ។

តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន ឌុងសុង អ៉ីនជីនារីន ខូអិលធីឌី  បានឲ្យដឹងថា គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ នេះ ក្រោមកម្ចីឥណទាន ធនាគារនីហរ័ណ អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលក្រសួងសាធារណការ និង ដឹកជញ្ជូន ជាម្ចាស់ គម្រោង ដោយមានទីប្រឹក្សាបច្ចេកទេស ឌុងសុង អ៊ីនជីនារីន ខូអិលធីឌី  សហការជាមួយ ខ្មែរខនសាល់ថិន អ៉ីនជីនារីន  ខភើរេសិន ខូអិលធីឌី ដែលមានក្រុមហ៊ុនសាងសង់ យ៉ុងជីង ខនស្ត្រាក់សិន  អាយអិនស៊ី ។ លោកក៏បានបញ្ជាក់ ថា ស្ពានដែលត្រូវសាងសង់ក្នុងគម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ នេះ មានចំនួន ៣កន្លែង ហើយស្ពានដែលត្រូវសាងសង់ជំនួសស្ពានថ្មចាស់ចូលទៅវត្តអារញ្ញសាគរនេះ មានបណ្តាយ ៣០ម៉ែត្រ ទទឹង ១៣ម៉ែត្រ ដែលចំណាយថវិកា ប្រមាណជាង ២០ម៉ឺនដុល្លា ដែលជាមូលនិធិ EDCF  ដែលត្រូវសាងសង់រួចរាល់រយៈពេល៨ខែ ។

មានប្រសាសនោះដែរលោក ពិន ប្រាដក អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ នេះ ក្រោមកម្ចីឥណទាន ធនាគារនីហរ័ណ អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលមានក្រសួងសាធារណការ និង ដឹកជញ្ជូន ជាម្ចាស់ គម្រោង ។ ម៉្យាងទៀតគម្រោងនេះត្រូវបានអាក់ខាន ដោយនៅលើពិភពលោកបានជួបនូវវិបត្តិកូវិដ១៩ ដែលធ្វើឲ្យ គម្រោងនេះបានអូសបន្លាយមកដល់ពេលនេះ ។ គម្រោងកែលម្អស្ទឹងសៀមរាបនេះ ដើមី្បធ្វើឲ្យដងស្ទឹងប្រវត្តិសាស្ត្រមួយនេះ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលប្រកបទៅដោយសម្រស់ធម្មជាតិបៃតងស្រស់ បរិស្ថាន អនាម័យល្អ ក្នុងការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាលំហែកម្សាន្តតាមដងស្ទឹង និង ធ្វើឲ្យចរន្តទឹកហូរលឿន បញ្ជៀសនូវការលិចលុងក្រុងសៀមរាបផងដែរ ។ ការរុះរើស្ពានចាស់ផ្លាស់ ធ្វើស្ពានថ្មី គឺធ្វើឲ្យតែមានភាពប្រសើរឡើង សម្រាប់បងប្អូនប្រជាពុទ្ធបរិស័ទ សិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់ មានភាពទូលំ ទូលាយ ព្រមទាំងធ្វើឲ្យដងស្ទឹងអារញ្ញ កាន់តែទាក់ទាញអារម្មណ៍ ស្របតាមចម្រៀងមួយបទរបស់លោកតា ស៊ិន ស៊ីសាមុត ទៀតផង៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.