ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថ្នាក់​​ដឹក​​នាំ​​ក្រសួង​ការពារ​ជាតិ​ចុះ​សួរ​សុខ​ទុក្ខ​និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្ត​សាស្ត្រ​និង​សភាពការណ៍​ថ្មីៗឆ្នាំ​២០២៣ដល់​នាយទាហាន​​​ពល​ទាហាន​​កង​ពល​ធំ​អន្តរាគមន៍​លេខ​២


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និង ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗ ឆ្នាំ២០២៣ ដល់នាយទាហាន នាយទាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ២ ។

ក្នុងកិច្ចស្វាគមន៍របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក ជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ២ បានឲ្យដឹងថា ក្នុងឆ្នាំ ២០២២កន្លងមកនេះ បញ្ជាការកងពលធំអន្តរាគមន៍ លេខ២ បានចុះធ្វើការអប់រំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់កងឯកភាពចំណុះ។ ឯកឧត្តមបានលើកផងដែរ អំពីលទ្ធផលនៃសកម្មភាពរបស់កងពលចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ សំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក្នុងការដឹកជញ្ជូនសម្ភារៈ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត ធ្វើការរុះរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ទីតាំងថ្មីភូមិអភិវឌ្ឍធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងពាក់ស្នែង ស្រុកអង្គរធំ។ សម្រាប់ឆ្នាំ២០២៣នេះ កងពលធំអន្តរាគមន៍លេខ២ បានចងក្រងឯកសារអប់រំចិត្តសាស្ត្រ និងបានទទួលសច្ចាប័នរួចមកហើយផងដែរពីក្រសួងការពារជាតិ សម្រាប់បន្តសកម្មភាពចុះផ្សព្វ ផ្សាយការងារអប់រំចិត្តសាស្ត្រដល់បណ្តាកងឯកភាព នៃកងពល ។ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងពលធំអន្តរាគមន៍លេខ២ ដែលបានសហការជាមួយគ្នាបានយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋានឈរជើង ពិសេសចំពោះបណ្តាកងឯកភាពនានា នៃកងយោធពលខេមរភូមិន្ទ ដែលបានយកចិត្តទុកដាក់នៅលើការងារអប់រំចិត្តសាស្ត្រ ដល់ជួរយោធិននាពេលកន្លងមកនេះ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងថា កងយោធ ពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន ពិសេសការងារអប់រំចិត្តសាស្ត្រ គឺជាជ្រុងអទិភាពមួយ នៃការកែទម្រង់របស់ខ្លួន សំដៅលើកកម្ពស់ឆន្ទៈ និងធ្វើទំនើបកម្ម បង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈយោធិន ដើម្បីការពាជាតិ អធិបតយ្យ បូរណ ភាពទឹកដី ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្របវិស័យនៅកម្ពុជា ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា សន្តិភាព និងស្ថេរភាពនយោបាយ ធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបាន ទោះបីជួបនូវវិបត្តិនៃជម្ងឺកូវិដ១៩ ក៏ពិតមែន ។ ម៉្យាងទៀតប្រមុខដឹកនាំកម្ពុជា ក៏បានពុះពាររកនូវវ៉ាក់សាំងប្រឆាំងជម្ងឺកូវិដ១៩ បានធ្វើការ ចាក់ស្រោចជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយនោះឡើយ សំខាន់វីរៈភាពកងកម្លាំងខេមរភូមិន្ទ ក្នុងការប្រយុទ្ធប្រឆាំងលើសមរភូមិកូវិដ១៩ ដែលបានពុះពារ ក្នុងការជួយអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញ និង កំពុងជម្រុញការអនុវត្ត គោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរិមា ហើយបានផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មការិនី ដែលបានសម្រាលកូនតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។ ក្នុងនោះបងប្អូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានការតម្លើងប្រាក់បៀរ៍វត្សជាបន្តបន្ទាប់ផងដែរ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បានជម្រុញឲ្យគ្រប់កងឯកភាព ចំណុះកងពលធំអន្តរាគមន៍លេខ២ ធ្វើការជម្រុញដល់នាយ និងពលទាហានរបស់ខ្លួន សិក្សាស្វែងយល់ អំពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន ដែលធ្លាប់ល្បីល្បាញរុងរឿងថ្កុំថ្កើង ហើយបន្តរក្សា បាននូវអត្តសញ្ញាណជាតិរហូតដល់បច្ចុប្បន្ន និង ធ្វើឲ្យពលទាហានរបស់ខ្លួនយល់ឃើញច្បាស់លាស់នូវរាល់ ឧបាយកលល្បិចរបស់ពួកអមិត្ត ដែលតែងតែមានចេតនាអាក្រក់ចង់ផ្តួលរំលំរាជរដ្ឋា ភិបាល ដែលប្រសូត្រពីការបោះឆ្នោតស្របច្បាប់ ។ កត្តាសំខាន់នៅពេលខាងមុខ ព្រះរាជាណាចក្រកម្ពុជា មានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ កងកម្លាំងយើង មានកាតព្វកិច្ច ចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅមុនថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត តាមមូលដ្ឋានអង្គភាពឈរជើង ។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ត្រូវលើកកម្ពស់ស្មារតីត្រៀមខ្លួនជានិច្ច ដើម្បីបម្រើជាតិមាតុភូមិ ប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់បំផុត ត្រូវបានអនុវត្តឥតឈប់ឈរលើគ្រប់វិស័យ ពិសេសវិស័យអប់រំចិត្តសាស្រ្ត ដើម្បីពង្រឹងបង្កើនឆន្ទៈ និងសមត្ថភាពដល់កងយោធពលខេមរភូមិន្ទ ជាបញ្ហាអតិភាព និងសំខាន់បំផុត ។ ក្នុងកាលៈទេសៈណាក៏ដោយកងទ័ព ត្រូវតែមានឆន្ទះមនសិការស្នេហាជាតិ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងថែរក្សាសុខសន្តិភាពនៅកម្ពុជា៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.