ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់ ក្នុងស្រុកស្វាយលើ


ខេត្តសៀមរាប ÷ នៅចុងសប្តាហ៍ ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ២០២៣  ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និង ជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានចុះពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្ត ,មន្ទីរសុខាភិបាលខេត្ត ,ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តសៀមរាប ,សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរពេទ្យកុមារអង្គរ ក្រោមវត្តមានអញ្ជើញចូលរួមរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត , លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត  ព្រមទាំងលោក លោកស្រី សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត/ស្រុក និងយុវជនកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅវិទ្យាល័យស្វាយលើ ស្ថិតនៅភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប  ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ និង ការណែនាំមួយចំនួន របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា   ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត  ឯកឧត្តម ហ៊ុន ម៉ានី ចុះមកដល់មូលដ្ឋានស្រុកស្វាយលើនាពេលនេះ ក្នុងគោលបំណងពិនិត្យសុខភាព ចែកថ្នាំពេទ្យជូនបង ប្អូនដោយឥតគិតថ្លៃ ដោយមានការពិគ្រោះជម្ងឺទូទៅ អប់រំសុខភាព ,ជម្ងឺផ្លូវចិត្ត ,ជម្ងឺទូទៅផ្នែកកុមារ, រោគស្ត្រី , ឬសដូងបាត , ជម្ងឺសួត , ក្រពះពោះវៀន , ផ្លូវដង្ហើម ,ប្រដាប់រំលាយអាហារ ,ជម្ងឺសើស្បែក , ព្រួន , ស្លេកស្លាំង , សន្លាក់ឆ្អឹង ,រលាកថ្លើម , កាមរោគ , គ្រុនចាញ់ ,គ្រុនឈាម , ជម្ងឺភ្នែក ,សុខភាពមាត់ធ្មេញ , ទឹកនោមផ្អែម , ជម្ងឺបេះដូង , ត្រចៀក ច្រមុះ ,បំពង់ក និង ជម្ងឺតម្រងនោម ។ ក្នុងនោះដែរក្រុមគ្រូពេទ្យបាននាំយកនូវឧបករណ៍ អេកូសាស្ត្រ , ម៉ាស៊ីនផ្លុំរកមេរោគក្រពះ តាមរយៈខ្យល់ ដកដង្ហើម, វាស់សង្វាក់បេះដូង , និង វិភាគឈាម ព្រមទាំងធ្វើការវះកាត់តូចនិងព្យាបាលរបួសទៀតផង ។

មានប្រសាសន៍នោះដែរ លោក ពិន ប្រាកដ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន មានី សមាជិករដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានសហការរៀបចំពិធីពិនិត្យព្យាបាល និងផ្តល់ថ្នាំជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយ លើ នៃទឹកដីខេត្តសៀមរាប នៅថ្ងៃនេះ គឺមានសារសំខាន់បំផុតដើម្បីបង្ហាញ និងបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ លើកកម្ពស់ និង គិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ជាសំខាន់ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយលើ ដែលជាតំបន់ព្រៃភ្នំដាច់ស្រយាល ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់ តែល្អប្រសើរឡើង។ លោកអភិបាលរងខេត្តបានបន្តទៀតថា បញ្ហាសុខមាលភាព គឺជាកត្តាចម្បងមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខភាពល្អ តាមការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ កម្រិតជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងខេត្តមានការអភិវឌ្ឍន៍រីកចម្រើន។

ឯកឧត្តម លេង ផាលី  បានមានប្រសាសន៍ឲ្យដឹងថា ការចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅស្រុកស្វាយលើ នៅថ្ងៃនេះ ដោយបានធ្វើការពិនិ្យជម្ងឺទូទៅ ដូចលោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខា ភិបាលខេត្តជម្រាបខាងលើផងដែរ។ ឯកឧត្តមក៏បានបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅលើទឹកដីស័ក្តសិទ្ធនេះ  គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ មហាគ្រួសារខ្មែរតែមួយ  ដោយការពិនិត្យព្យាបាលមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល និង និន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ពីព្រោះថា សុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់រូប ។

ឯកឧត្តម លេង ផាលី បានបន្តទៀតថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ឯកឧត្តមក៏ បានផ្តល់ដំបូន្មានល្អៗដល់បងប្អូនប្រជាពលរដ្ឋ ដើមី្បទ្រទ្រង់សុខភាពរបស់ខ្លួនឲ្យបានមាំមួនទៀតផង ។

ក្នុងនោះដែរប្រជាពលរដ្ឋនៅស្រុកស្វាយលើ ក៏មានក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែងនៅគ្រប់ពេលវេលា ព្រមទាំងថ្លែងអំណគុណ ចំពោះឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រួសារ សំខាន់សម្តេចតេជោ ហ៊ុន សែន សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលមានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅទៅលើសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.