ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តម​សេនីយ៍​ឯក​បណ្ឌិត ​ហ៊ុន ​ម៉ាណែត មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ បាន​ជួប​សំណេះ​សំណាល​ជា​មួយ​សិក្ខា​កាម​បាញ់​កាំ​ភ្លើង​ដៃ ​កង​ទ័ព​ជើង​គោក​ មុន​ចូល​រួម​ប្រកួត​បាញ់​កាំ​ភ្លើង​ដៃ​អាស៊ាន​នៅ​ហ្វីលីពីន


រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរ​ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជួប​សំណេះ​សំណាល និងត្រួតពិនិត្យសិក្ខាកាម ក្រុមបាញ់កាំភ្លើងដៃ កងទ័ពជើងគោក ដែលនឹងចេញ​ដំណើរ ទៅចូលរួមប្រកួតកីឡាបាញ់កាំភ្លើងដៃ កងទ័ពជើងគោកអាស៊ាន (AARM-28 ឆ្នាំ2018) នៅប្រទេសហ្វីលីពីន ដែលនឹងចេញដំណើរនៅថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្នាន​​នៃកងយោធលខេមរភូមិន្ទ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវត្រួតពិនិត្យសម្ភារ បរិក្ខា និងកម្លាំង​​បានល្អ ត្រូវខិតខំរក្សាបាននូវគោលការណ៍ជាយុទ្ធសាស្ត្រដោយខិតខំ ប្រឹងប្រែងក្នុងការ​ប្រកួតឱ្យអស់​ពី​សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ គោរពវិន័យ បទបញ្ជារបស់គណៈកម្មការប្រកួត បទបញ្ជា​ទីលាន​ប្រកួតបាញ់ កាំភ្លើងដៃ រក្សាបាននូវកិត្តិយសមុខមាត់របស់ប្រទេសជាតិសាកសមជាកងទ័ព នៃប្រទេសមួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ មានសីលធម៌ល្អប្រពៃ និងរក្សាតំលៃពីបុគ្គល​រហូតដល់​អង្គភាព និងប្រទេសជាតិយើង ត្រូវរក្សាចំណងសាមគ្គីភាពផ្ទៃក្នុងបានល្អ និងមានសាមគ្គីភាព​ជាមួយ​ប្រទេសជាមិត្ត និងយុទ្ធមិត្តរួមក្រុមទាំងអស់ផងដែរ។

ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានផ្តល់ដល់ក្រុមកីឡាក កីឡាការនីនូវ​ថវិការចំនួន១៧លានរៀល អាវយឺតចំនួន៥៥អាវ ស្បែកជើង និងស្រោមជើងចំនួន៥៥គូរ ខោជើង​កីឡាចំនួន៥៥ខោ និងថវិកាការសម្រាប់កីឡាកបាញ់គ្រាប់ Footbull ចំនួន១៧៤២ដុល្លាអាមេរិក។

ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក បានឱ្យដឹងថា សមាសភាពក្រុមបាញ់​កាំភ្លើងដៃ កងជើងគោក ដែលត្រូវទៅចូលរួម ប្រកួតបាញ់កាំភ្លើងដៃ (AAR-28 ឆ្នាំ2018) មានចំនួន​ក្របខ័ណ្ឌ៥៥នាក់ ដោយចែកចេញជាថ្នាក់ដឹកនាំបញ្ជាការងាររដ្ឋបាលចំនួន០៣នាក់ និងក្រុមកីឡា​ករប្រកួតចំនួន៥២នាក់ ដែលមានក្រុមកាំភ្លើងខ្លីបុរស១០នាក់ នារី០៥នាក់ ក្រុមកាំភ្លើងការាប៊ីន បុរស​១១នាក់ ក្រុមកាំភ្លើងវែង បុរស១៦នាក់ និងក្រុមកាំភ្លើងយន្តបុរស១០នាក់ តាមមធ្យោបាយ​ដឹក​ជញ្ជូន​ក្រុមហ៊ុនយន្តហោះម៉ាឡេស៊ី (ភ្នំពេញ-ម៉ាឡេស៊ី)​ជួយជាមធ្យោបាយធ្វើដំណើរទាំងទៅទាំង​មកផង​ដែរ។

ទន្ទឹមនឹងនេះឧត្តមសេនីយ៍ទោ ចាន់ សុភ័ក្ត្រា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជា​ការ​តំបន់​ប្រតិបត្តិ ការសឹករងខេត្តព្រះវិហារ បានជួយឧបត្ថម្ភខោជើងវែងកីឡា ចំនួន៥៥ខោ និងក្រសួង​ការពារជាតិ បានជួយឧបត្ថម្ភសោហ៊ុយ ដល់ក្រុមសិក្ខាកាមទាំង៥៥នាក់ ក្នុងម្នាក់ៗ ចំនួន៥០ដុល្លារ ផងដែរ៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.