ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កំលាំង​ល្បាត​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​កន្ទោក​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀន៤​​ នាក់​យ៉ាង​សកម្ម​ជ្រោក​ក្រោម​អាជីកម្ម​ម៉ាស្សា​កោសជប់​


ពោធិសែនជ័យ ៖ កលាំងនគរបាលល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ខណ្ឌពោធិសែនជ័យ ក្រោមការបញ្ជា ដឹក​នាំដោយលោកអធិការ យឹម សារ៉ាន បានធ្វើការល្បាតជាប្រចាំដើម្បីការពារសុវត្ថភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

នៅវេលាម៉ោង ១២.៤០ នាទីឈានចូលពឹ្រកថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១៨ កំលាំងល្បាតរបស់ប៉ុស្តិ៍នគរបាលកន្ទោក បាន​ប្រទះឃើញមនុស្សប្រុស២នាក់ជិះម៉ូតូចូលក្នុងហាងម៉ាស្សាកោសជប់យីហោរស្មី មានទីតាំងស្ថិតនៅក្នុងបូរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ពេលនេះដោយមានការសង្ស័យ​កំលាំងសមត្ថកិច្ចយើង​បានទៅជួប​ម្ចាស់​ហាងដើម្បីសុំធ្វើការឆែកឆេរ។

ប្រតិបត្តការឆែកឆេរនៅក្នុងបន្ទប់ជាន់ទី១ មានមនុស្សប្រុសមួយនាក់ និងស្រ្តីម៉ាស្សាមួយនាក់សមត្ថកិច្ចបានបន្ត
ត្រួត​​ពិនិត្យ ឃើញឌុយអំពូលភ្លើងធំមួយលាក់ទុកក្នុងបន្ទប់ទឹក ដោយមានការសង័្សយសមត្ថកិច្ចក៏ត្រួតពិនិត្យនៅក្នុង
អំពូលភ្លើងនេះ ក៏ឃើញថ្នាំញៀន១កញ្ចប់ធំ និង១៦កញ្ចប់តូចទៀតដែលជនសង្ស័យបានលាក់ទុក ដើម្បីបំភាន់ភ្នែក
ពីកំលាំងសមត្ថកិច្ចយើង។

ក្នុងការបង្រ្កាបបទល្មើសនេះកំលាំងយើងបានចាប់យកវត្ថុតាំងរួមមានថ្នាំញៀន១កញ្ចប់ធំនិង១៦កញ្ចប់តូចព្រមទាំងឃាត់ខ្លួនជនសង្ស័យ៤នាក់ទី១.មានឈ្មោះ ស ផល្លី ភេទប្រុស ជាម្ចាស់ថ្នាំញៀន មុខរបរលាងម៉ូតូ ទីលំនៅភូមិត្រពាំងគល់ សង្កាត់​កន្ទោ ខណ្ឌពោធិសែនជ័យ ទី២.មានឈ្មោះ ខាត់ សុខរីន ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរធ្វើការនៅក្នុងហាងម៉ាស្សារស្មី មាន​ទីលំនៅផ្ទះជួលភូមិអង្គស្នូល២ ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល ទី៣.មានឈ្មោះ ង៉ែត ពន្លឺ ភេទប្រុស អាយុ ២៥ឆ្នាំ មុខ​របរជាងកាត់សក់ មានទីលំនៅភូមិអង្គស្នូល២ ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល និងទី៤.មានឈ្មោះ ហេង ពន្លឺ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល ដើម្បីយក​មកសាកសួរបន្ថែមនៅប៉ុស្ត៏នគរបាលកន្ទោក មុនបញ្ចូនខ្លូនទៅកាន់អធិការគរបាល​ខណ្ឌពោធិសែនជ័យដើម្បីបញ្ជូនបន្​តទៅកាន់តុលាការរងចាំធ្វើការចាត់ការទៅតាមនិតិវិធីច្បាប់៕

ដោយ ៖ វិចិត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.