ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីពុទ្ធាភិសេកព្រះពុទ្ធរូប ព្រះអង្គប្រស់សត្វនៅវត្តទេពពោធិវង្ស


ខេត្តសៀមរាប ÷ ព្រះពុទ្ធបដិមាកំពស់៣ម៦តិក និង រូបខ្លាមួយគូរ ធ្វើឡើងអំពីថ្ម ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ធន វិមានច័ន្ទ នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជ នៃព្រះរាជា ណាចក្រកម្ពុជា នាំដង្ហែយកមកដម្កល់ទុកគោរពទីសក្ការៈបូជា នៅក្នុងទីវត្ត ទេពពោធិវង្ស (ហៅវត្តថ្មី) ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប និងបានរៀបចំពិធី ពុទ្ធាភិសេក កាលពីល្ងាច ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២៣ ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ១០៨រូប សីលវ័ន្ត សីលវន្តី ១០៨នាក់ សិស្ស លោកគ្រូអ្នកគ្រូ ១០៨នាក់ផងដែរ ។ ព្រះពុទ្ឋបដិមានេះបានរំលេច ទ្រង់ព្រះសណ្ឋិត (ឈរ) ព្រះហស្តស្ដាំរាទៅមុខ ព្រះហស្តឆ្វេងសំយុងចុះ ជាឥរិយាបទនៃការឱ្យអភ័យដល់សព្វសត្វ ។ ព្រះពុទ្ធសាសនាមានគុណសម្បតិ្តធំធេងណាស់ចំពោះមនុស្សលោកជួយឱ្យជីវិតរស់នៅដោយភាពចម្រុងចម្រើន សុខសប្បាយព្រោះមិនបានបៀតបៀនគ្នា និងជួយដល់ប្រយោជន៍សង្គមឱ្យមានសុខសន្តិភាព។

ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្ត ជាព្រះអនុគណក្រុងសៀមរាប និងជាចៅអធិការវត្តទេពពោធិវង្សក្រុងសៀមរាប ខេត្តសៀមរាប មានសង្ឃដិកាថា៖ព្រះពុទ្ឋបដិមានិងរូបសត្វខ្លាមួយគូនេះ ជាសមិទ្ឋផលថ្មីមួយទៀត និងបង្ហាញពីសទ្ឋាជ្រះថ្លារបស់ ឯកឧត្តម  ធន វិមានច័ន្ទ និងក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប សម្រាប់គោរពបូជា ញ៉ាំងឱ្យវិស័យព្រះពុទ្ឋសាសនាកាន់តែរីកចម្រើននិងស្ថិតស្ថេរគង់វង្សគ្រប់៥ពាន់ព្រះវស្សា។ ព្រះអង្គបន្តថា៖ការកសាងព្រះពុទ្ធបដិមា តាងព្រះបរមរូបនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់កើតមានតាំងពីសម័យពុទ្ធកាលម៉្លេះព្រះពុទ្ឋជាម្ចាស់នៃយើង ព្រះអង្គទ្រង់ត្រាស់សម្ដែងសរសើរអំពីអានិសង្សនៃការជួសជុល និងការកសាងព្រះពុទ្ធរូប ដែលត្រូវបានទទួលផល យ៉ាងច្រើនជាអនេកប្បការ។ ព្រះតេជគុណបន្ថែមថា៖ព្រះពុទ្ធសាសនាបានផ្តល់នូវគុណប្រយោជន៍ជាច្រើនយ៉ាងគឺៈឱវាទពុទ្ធសាសនាជាបច្ច័យមួយជួយឱ្យមនុស្សមានសេចក្តីសុខស្ងប់ខាងផ្លូវចិត្តនឹងធឹងធ្វើឱ្យបុគ្គលគ្រប់រូបមានសុខភាពផ្លូវចិត្តល្អរឹងមាំ និងនាំឱ្យសុខភាពរាងកាយរបស់បុគ្គលល្អផងដែរ ព្រោះសុខភាពកាយអាស្រ័យនឹងសុខភាពផ្លូវចិត្ត។ ពុទ្ធសាសនាធ្វើឱ្យមនុស្សមានអារម្មណ៍ល្អមានសតិរឹងមាំជានិច្ចប្រាស់ចាកសេចក្តីភ័យខ្លាច និងវិបត្តិទាំងពួង ជួយផ្តល់កម្លាំងចិត្ត ធ្វើឱ្យមនុស្សមានកម្លាំងចិត្តជឿជាក់លើខ្លួនឯងថាមានអ្នកជួយតាមថែរក្សាជានិច្ច ជាបច្ច័យមួយដែលអាចជួយឱ្យការធ្វើការងារបានសម្រេច និងមានឱកាសយកឈ្នះលើឧបសគ្គទាំងពួងបាន ។

ព្រះពុទ្ឋសាសនាក៏ជាបច្ច័យជួយឱ្យការចិញ្ចឹមជីវិតរបស់បុគ្គលកាន់តែមានរបៀបវិន័យ និងមានគុណភាពល្អឡើង មានឱកាសបានសម្រេចប្រយោជន៍ដោយល្អ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.