ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំសាមញ្ញលើកទី៤៥របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ឆ្នាំ២០២៣


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី០៩ ខែ កុម្ភះ ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម នាក់ ណេរ៉ុន អភិបាលខេត្តស្តីទី ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងអាជ្ញាធរអប្សារា និង លោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈចំនួន០៨ ដោយមានការអនុម័តទៅលើសំណើសុំច្បាប់របស់សមាជិកក្រុមប្រឹក្សាខេត្ត ដែលមានជម្ងឺ , ការពិនិត្យ អនុម័តទៅលើកកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត និង អនុម័ត លើកសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ២០២៣ ,ការអនុម័តលើកសេចក្តីព្រាងប្រតិទិននៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឆ្នាំ២០២៤.២០២៦ និង អនុម័តកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឆ្នាំ២០២៣.២០២៥ ព្រមទាំងការប្រជុំសម្ងាត់លើការអនុម័ត លើសំណើតែងតាំងគណៈអភិបាលក្រុង ស្រុក។ ក្នុងកិច្ចប្រជុំនោះ ក៏បានផ្ដោតទៅលើបញ្ហាមួយចំនួនដូចជាបញ្ហា សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ការគោរពច្បាប់ចរាចរណ៍ ដាក់ស្លាកសញ្ញាចរាចរណ៍.អនាម័យ បរិស្ថាន . បញ្ហាសេវាកម្មក្នុងពេលមានបុណ្យទាន (លើការលក់ដូរតាមទីផ្សារ វត្ថុអនុស្សាវរីយ៍ ការហូបចុក ស្នាក់នៅ និងការដឹកជញ្ជូនភ្ញៀវ ) សូមកំណត់តម្លៃ ឲ្យបានច្បាស់ សំខាន់ក្នុងពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាថ្ងៃខាងមុខនេះ ។ ក្នុងនោះដែរក៏បានលើកពីបញ្ហាការធ្វើសៀវភៅ គ្រួសារមានភាពយឺតយ៉ាវ (កង្វះសៀវភៅ ) ការគ្រប់គ្រងពលករចំណាកស្រុក , ការយកប័ណ្ណក្រីក្រទៅបញ្ចាំ ,ការគ្រប់គ្រង ពន្ធនាគារ (ដែលមានពិរន្ទជនជាអនិតិជនច្រើន) បញ្ហាការដាំដើមឈើនៅទ្រូផ្លូវ (មួយចំនួនងាប់ ) និងសុំឲ្យបញ្ចូលកម្មវិធីល្បែងប្រជាប្រិ៍យ របស់ខេត្តសៀមរាប ( វាយកូនកែ ) ទៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តផងដែរ ។

ក្នុងនោះ ឯកឧត្តម នាក់ ណេរ៉ុន ក៏បានធ្វើការបកស្រាយបំភ្លឺ និងព្រមទាំងបានអនុញ្ញាតិជូនលោក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការបំភ្លឺជូនអង្គប្រជុំផងដែរ ។ ក្រោយពីការបំភ្លឺរបស់មន្ទីរ អង្គភាព ឯកឧត្តម អភិបាលខេត្តស្តីទី ក៏បានជម្រុញឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់ការលើកឡើង ក្នុងអង្គប្រជុំនាពេលនេះ ។ ក្នុងនោះឯកឧត្តមក៏បានដាក់វិធានការក្តៅ ដល់អាជ្ញាធរក្រុង ស្រុក ចុះធ្វើការពិនិត្យស្រាវជ្រាវ គ្រប់ទីកន្លែងផ្ទេរ ប្រាក់ (តាមរយៈវ៉ិង) នៅក្នុងមូលដ្ឋានខ្លួន ដើមី្បធ្វើការដកហូតយកមកវិញ នូវប័ណ្ណក្រីក្រ ដែលពួកគាត់យកទៅបញ្ចាំ ឬក៏ត្រូវលុបលេខកូតសំងាត់ និង ធ្វើឲ្យបណ្ណ័ក្រីក្រនោះអស់សុពលភាពតែម្តង ។

មានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំនោះ ឯកឧត្តម អ៊ាន ឃុន បានមានប្រសាសន៍ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការកោតសរសើរដល់ ថ្នាក់ដឹកនាំខេត្តសៀមរាបដែលបានខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ល្អនិងរីកចំរើនព្រមទាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិផងដែរ ។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តបន្តប្រជុំជាសម្ងាត់ ក្នុងការអនុម័តលើសំណើ តែងតាំងគណៈអភិបាលក្រុង ស្រុក ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.