ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ក្រុមចោរឆក់យ៉ាងសកម្ម០៥នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!


រាជធានីភ្នំពេញ÷ ក្រុមជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៥ នាក់ មានឈ្មោះ ៖ ១.ឈ្មោះ ផៃ ជីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ២.ឈ្មោះ ឡាង ចាន់សាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ៣.ឈ្មោះ ផា សីហា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៤.ឈ្មោះ រ៉ាន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៥.ឈ្មោះ ទៀង រ៉ាឆាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង០៥នាក់នេះ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពេលពិនិត្យឃើញថាមានសារធាតុញៀនក្នុងខ្លួន។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច អាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០១គ្រឿងម៉ាកឌ្រីមសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២, ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកIphone។

សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានឲ្យដឹងថា កាលពីវេលាម៉ោង ៩:២០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងល្បាតអាវុធហត្ថខណ្ឌកំបូល បានដាក់គោលដៅពួនស្ទាក់នៅចំណុចផ្លូវបេតុង ភូមិទួលតាឡាត់ សង្កាត់កំបូល ដោយមានការសង្ស័យក៏បានធ្វើការឃាត់ម៉ូតូជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ផៃ ជីវ័ន្ត និង ឈ្មោះ ឡាង ចាន់សាវី ដើម្បីសួរនាំ។ ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកខ្លួនបានលួចទូរស័ព្ទ០១ គ្រឿងម៉ាកIphone១៣ ពីសង្សារបស់ប្អូនប្រុសខ្លួនដើម្បីយកទៅលក់ និងបានសារភាពបន្ថែមទៀតថាធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទនៅខេត្តកំពង់ចាមចំនួន០២លើក(មិនចាំថ្ងៃ) ជាមួយឈ្មោះ ឡាង ចាន់សាវី និងបក្ខពួក៤នាក់ទៀត មិនស្គាល់ឈ្មោះ ដោយឆក់លើកទី១ បានទូរស័ព្ទ១គ្រឿងម៉ាកoppo លក់បានតម្លៃ ៣ម៉ឺនរៀល, លើកទី២ (ថ្ងៃដដែល) បានទូរស័ព្ទ១គ្រឿងទៀតម៉ាកoppoលក់បានតម្លៃ ១០ម៉ឺនរៀល និងនៅអំឡុងពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ ពួកខ្លួនបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿងម៉ាកoppo ពី កម្មកររោងចក្រ នៅមុខវត្តជម្ពូរវ័ន យកទៅលក់បានតម្លៃ១២ម៉ឺនរៀល, លុះរំលងបានពីរថ្ងៃក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ០១គ្រឿងទៀតម៉ាកIphone6 នៅចំណុចផ្សារព្រៃទា យកទៅបញ្ចាំបានប្រាក់ចំនួន២០ដុល្លារ ចំណែកបក្ខពួកដែលធ្លាប់ចូលរួមធ្វើសកម្មភាពជាមួយពួកខ្លួនមានឈ្មោះ អាលក អាសា អាឆាន់ អាធា អារិទ្ធ អាញ៉ា អាដា អាសែប។ ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្ខពួកចំនួន០៣នាក់បន្ថែមទៀត មានឈ្មោះ ផា សីហា , ឈ្មោះ រ៉ាន ដារ៉ា និងឈ្មោះ ទៀង រ៉ាឆាន់ ។ តាមចម្លើយសារភាពពីជនសង្ស័យទាំងបីនាក់បានឲ្យដឹងដូចគ្នាថា ពួកខ្លួនបានចូលរួមធ្វើសកម្មភាពឆក់ កាបូប ទូរស័ព្ទ ជាច្រើនលើកមកហើយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយនៅក្នុងខណ្ឌកំបូលធ្វើសកម្មភាពឆក់ចំនួន០៣លើក, នៅក្នុងខណ្ឌពោធិ៍សែនជ័យចំនួន០៣លើក និងខណ្ឌសែនសុខចំនួន០៦លើក ជាមួយបក្ខពួកជាច្រើននាក់ទៀតមិនចាំឈ្មោះ។

ជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.