ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

តើ​ជា​ជោគជ័យ​របស់​ឈ្មួញ​ឈើ ​ហ៊ូវ​ ជីវ៉ៃ​ នៅ​ខេត្ត​រតន​គិរី ​ឬ​ជា​ការ​បរាជ័យ​នៃ​ការ​អនុវត្តន៏​បទ​បញ្ជារ​បស់​សម្តេច​តេជោ ​ហ៊ុន ​សែន​ ពី​មេ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ?


ខេត្តរតនគិរី៖ ទោះជាថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ​បាន​ចេញ លិខិតព្រមានដកតំណែងចៅហ្វាយខេត្តបីរូប នៅភូមិភាគឦសាន្តនៃ​ប្រទសកម្ពុជា​ពាក់​ព័ន្ធនឹងការមិនបង្ក្រាបបទ ល្មើសព្រៃឈើតាមបទបញ្ជាសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បែប​ណា​ក៏ដោយ ក៏នៅតែមានសេចក្តីរាយការណ៍ជាហូរហែរ ស្តីពីសកម្មភាព ក្រុមឈ្មួញបានជួលកម្មករ សម្រុកលួចកាប់ឈើក្នងព្រៃសហគមន៏យ៉ាងរង្គាសដឹកចេញនិងអូសតាមត្រាក់ទ័រចំនួន១៣ កាល​ពី​យប់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៨ថ្មីៗកន្លងទៅនេះ ។

តាមសេចក្តីរាយកេណ៍ពីប្រជាពលរដ្ខនៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី បានអោយដឹងថា មេឈ្មួញ​រកស៊ីឈើខុសច្បាប់ ដែលគេនិយាយតៗគ្នាថា ជាសេនាដៃស្តាំរបស់សមត្ថកិច្ច​ប្រដាប់អាវុធ​ខេត្ត​រតនគីរី បានសម្រុកលួចកាប់ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងកក្រើក នៅភូមិភិ ឃុំសេសាន ស្រុក​អូរ​យ៉ាដាវ រហូតដល់បង្គោល១៤-១៥ ឃុំញ៉ាង ស្រុកអណ្តូងមាសទំលាក់ អូសបាកុងចូលទន្លេ​សេ​សាន​បណ្តែតក្បូនទៅស្រុកយួនដូចហែរកឋិន គ្មានមន្ត្រី និងសមត្ថកិច្ចណា​ហ៊ានក្អកជា​មួយមេឈ្មួញ​រូប​នេះឡើយ។

លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ត្រូវបានមជ្ឈដ្ឋាន ប្រជាពលរដ្ឋមួយចំនួនរិះគន់ថា បានឃុបឃិតបើកដៃឲ្យមានបទល្មើស​ព្រៃឈើយ៉ាង​រាលដាលគ្មានការទប់ស្កាត់និងបង្រ្កាប អោយមានប្រសិទ្ធភាព បណ្តែតបណ្ដោយ​ឲ្យមេឈ្មួញ ហូវ ជីវ៉ៃ និងឈ្មោះ ស៊ី នឿន បង្កើនសកម្មភាពបំផ្លាញព្រៃឈើ ក្នុងតំបន់កន្ទុយនាគ ស្រុកអណ្តូងមាស យ៉ាងគឃ្លើនប្រឆាំង នឹងបទបញ្ជារបស់សម្តេចតេជោ

មន្ត្រីតូចតាច នៅស្រុកអណ្តូងមាស បានប្រាប់ថា ព្រៃឈើនៅកន្ទុយនាគកំពុងរងការ​វិនាសហិន​ហោច​ដោយការកាប់លក់យ៉ាងរង្គាលពីពួកអ្នកមាន អំណាចមានលុយនៅកាងពីក្រោយ ។ចំណែកលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមានប្រធានមន្ទីរបរិស្ថានខេត្ត ជាសេនាធិការ​សម្ងំ​ស្ងៀម​ឈឹង ដោយមិនអើរពើរពីការបំផ្លិចបំផ្លាញព្រៃឈើតំបន់កន្ទុយនាគក្រោមស្នាដៃក្រុមឈ្មួញ ឃុបឃិត​ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ។

ប្រសិនបើលោករដ្ឋមន្ត្រីបរិស្ថានមានចំណាត់ការ តែបន្តិចនោះច្បាស់ជា​មន្ត្រីដែលពាក់ពាន់ មេឈ្មួញ ហូវ ជីវ៉ៃ និងឈ្មោះ ស៊ី នឿន គេជឿថាពួកឈ្មួញមិនហ៊ានថ្លើមធំបំផ្លាញព្រៃឈើដូចពេលនេះទេ​ ។ នេះនិយាយត្រឹមតែអំណាចរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានទេ មិននិយាយ​ដល់​អំណាចរបស់លោកនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទ ប្រទេសនោះ​ទេ ដែលជាប្រធានក្រុមបង្ក្រាបបទល្មើសព្រៃឈើ​ធំជាងគេម៉ាស្រុកខ្មែរជាអ្នកទទួលអនុវត្ត​បទបញ្ជា​របស់សម្តេច តេជោ ហ៊ុន សែន មានសិទ្ធិ អំណាចជិះឧត្ថម្ភាគចក្រ និង បាញ់ រ៉ូក្កែតដោយ​កាំភ្លើង​ស្វ័យប្រវត្តិក្នុងប្រតិបត្តិការបង្ក្រាប ក្រុមឧក្រិដ្ឋជនកាប់បំផ្លាញ ដឹកជញ្ជូនធ្វើចរាចរឈើនាំចេញ ទៅ​បរទេស តែមកដល់ពេលនេះគេមិនទាន់បានឃើញការ ដឹកនាំកម្លាំងសមត្ថកិច្ចPM បង្រ្កាបបទ​ល្មើស​ព្រៃឈើដោយ ជិះឧត្ថម្ភាគចក្រលើមេឃពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ម្តងនៅឡើយទេ។

គេពុំដឹងថាមកពីមូលហេតុអ្វីដែរ ទោះជាមានការក្រើនរំលឹក និងការព្រមានធ្ងន់ៗពីសម្តេចក្រ ឡា​ហោម ស ខេង យ៉ាងណាក៏ដោយក៏ខាងអាវុធហត្ថលើផ្ទៃ ប្រទសនៅត្រជាក់ល្ហឹមជា​មួយមេឈ្មួញ​ឈើធំៗ ដែលមាន ឈ្មោះក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ច ? ។

ករណីខាងលើនេះ អង្គភាពគេហទំព័រសារព័ត៌មាន រស្មីក្រុងយើងមិនទាន់ស្វែងរកការបំភ្លឺពីអ្នក​នាំ​ពាក្យសាលាខេត្តរតនគីរី ឬមន្ត្រិជំនាញណាមួយនៅឡើយទេ។ អង្ភភាពយើងស្វាគមន៍គ្រប់ពេលវេលា ដើម្បីផ្សព្វផ្សាយការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធ ៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.