ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ផ្តល់អំណោយដល់កងដឹកជញ្ជូន នៅភូមិភាគ៤


ខេត្តសៀមរាប ÷ អំណោយមាន មី , ទឹកត្រី ទឹកស៊ីអ៊ីវ ,ត្រីងៀត សាច់ក្រក ,ទឹកសុទ្ធ និង ភេសជ្ជះមួយចំនួន របស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ដឹកនាំដោយលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប និង អស់លោក លោកស្រីជាអនុប្រធាន ,លេខាធិការ និងសមាជិកសមាជិកា សមាគមក្រុង ស្រុក បាននាំយក ទៅប្រគល់ជូនដល់កងដឹកជញ្ជូន របស់យោធភូមិភាគទី៤ និង កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចលេខ៤១ និង៤២ ប្រើប្រាស់កម្លាំងចំនួន២៦៥នាក់ ដែលមានភារៈកិច្ចជួយដឹកជញ្ជូនសម្ភារៈបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅដ្ឋាន ទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ភូមិពាក់ស្នែងថ្មី ។

ពិធីប្រគល់  អំណោយនេះក្រោមវត្តមានរបស់ឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុម ប្រឹក្សាខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៤ តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤   ព្រមទាំងអាជ្ញាធរក្រុងចូលរួម នៅទីតាំងអតីតៈយោធភូមិភាគទី៤ ចាស់មុខអង្គរវត្ត  ។

តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៤ បានឲ្យដឹងថាក្រោយទទួលបាននូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំតំបន់រមណីយដ្ឋានអង្គរឲ្យមានស្ថានភាពស្រស់ត្រកាលប្រកបដោយពណ៌បៃតង និងមានបរិស្ថានអនាម័យល្អ ក្នុងការអនុវត្តទៅតាមការកំណត់របស់អង្គការយូនីស្កូ ដើមី្បថែរក្សាសោភណ្ឌភាពប្រាង្គប្រាសាទ និង ទីបូរាណដ្ឋាន ហើយដែលបានស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និង បានចាប់ឆ្នោតយកក្បាលដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីឲ្យអាជ្ញាធរជាតិអប្សរា រៀបចំតំបន់រមណីយដ្ឋានអង្គរឲ្យកាន់ តែមានភាពទាក់ទាញឡើង ។ លោកបានបញ្ជាក់ថា កងដឹកជញ្ជូនដែលក្រសួងការពារជាតិបានផ្តល់ឲ្យ រួមនឹងកងដឹកជញ្ជូនរបស់ យោធភូមិភាគទី៤មានចំនួន សរុប ៣៥គ្រឿង មានកម្លាំង ២៦៥ នាក់ ក្នុងការដឹកជញ្ជូនលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ៧ពាន់ខ្នងផ្ទះ ហើយបានដឹកញ្ជូនជូនបងប្អូនដែលបានស្ម័គ្ររុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ  ទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី តាមរយៈនៃចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល មកដល់ពេលនេះបាន ប្រមាណ១ពាន់ខ្នងផ្ទះហើយ ។

មានប្រសាសន៍នោះដែរលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានធ្វើការកោតសរសើរចំពោះ វីរៈភាពរបស់កងកម្លាំងខេមរភូមិន្ទ មានភាពអត់ធ្មត់មិនថា នៅក្រោមកំដៅថ្ងៃ ឬភ្លៀង បានធ្វើការយ៉ាងមុះមុត ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការចុះជួយធ្វើការលើកដាក់ ដឹកជញ្ជូនសម្ភារៈ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋស្ម័ត្រចិត្ត រុះរើសំណង់របស់ខ្លួន ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ  ទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ។  លោកបានបន្តថា ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការលើកទឹកចិត្តដល់បងប្អូនកងកម្លាំង នៃយោធភូមិភាគទី៤ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ក្នុងការដោះស្រាយនូវការខ្វះខាតរបស់បងប្អូន។ លោកក៏បានធ្វើការថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និង កងកម្លាំងយោធភូមិភាគទី៤ ដែលបានយកចិត្តទុកដាក់ខ្ពស់ ជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបង្កភាពងាយស្រួលដល់បងប្អូនក្នុងពេលធ្វើការផ្តាស់ប្តូរទីតាំងនេះ។ ម៉្យាងទៀត សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ក៏នៅតែបន្តធ្វើសកម្មភាពមនុស្សធម៌ នៅគ្រប់មូលដ្ឋាន ដែលជួបការលំបាក និងខ្វះខាត ។

ក្នុងនោះដែរឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានថ្លែងអំណរគុណ ចំពោះយោធភូមិភាគទី៤ និងសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ដែលតែងតែធ្វើការសហការជាមួយរដ្ឋបាលខេត្ត ក្នុងវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ។ ឯកឧត្តមបានបន្តទៀតថា ចំពោះប្រជាពលរដ្ឋកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលបានស្ម័គ្រចិត្តរុះរើចេញពីទីតាំងនោះ ដើម្បីមករស់នៅតំបន់ថ្មី នឹងជួយធ្វើឲ្យប្រាសាទអង្គរវត្ត មិនប្រឈមនឹងការដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។  ម៉្យាងទៀត សកម្មភាពមនុស្សធម៌នេះ ជាប្រពៃណីដែលយើងមិនអាចខ្វះបាន ដែលសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប ដែលតែងតែជួយគ្រឿងឧបភោគបិភោគដល់កងទ័ព និងប្រជាពលរដ្ឋក្រីក្រពិតប្រាកដនៅក្នុងសង្គមជាតិ និងសូមឲ្យបន្តប្រពៃណីចែករំលែកនេះ ចូលជ្រៅទៅដល់មូលដ្ឋានដែលជួបការខ្វះខាតបន្តទៀតផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.