ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ចំការពូជឈើធ្នង់ចំនួន១០ហិកតាត្រូវភ្លើងឆាបឆេះ នៅស្រុកស្វាយលើ ខេត្តសៀមរាប


ខេត្តសៀមរាប ÷ កម្លាំងសមត្ថកិច្ចចម្រុះស្រុកស្វាយលើ ខេត្តសៀមរាប បានសហការគ្នាជួយពន្លត់ភ្លើងឆាបឆេះចំការពូជឈើធ្នង់ ដែលស្ថិតក្នុងភូមិ សាស្ត្រស្រុកស្វាយលើ ត្រូវបានអគ្គិភ័យឆាបឆេះអស់ប្រមាណជា១០ហិចតា ដោយសារតែភ្លើងរាលពីស្រែរបស់ប្រជាពលរដ្ឋដុតទុកចោល កាលពីវេលាម៉ោង ១៤និង៣០នាទី រសៀលថ្ងៃ ០២ ខែ កុម្ភះ ឆ្នាំ២០២៣ ដោយប្រើប្រាស់កម្លាំងសរុបចំនួន១៧នាក់ ។

តាមការបញ្ជាក់របស់លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មាន មានករណីភ្លើងឆេះក្នុងចំការពូជឈើធ្នង់ លោកបានរាយការណ៍ទៅថ្នាក់លើ ដើម្បីសុំការជួយអន្តរាគមន៍ ហើយត្រូវបានលោក អៀង ពិសិដ្ឋ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយលើ បានចាត់ឲ្យកម្លាំងចម្រុះ ដើម្បីចុះទៅជួយអន្តរាគមន៍ពន្លត់ភ្លើងដែលឆេះរាលក្នុងចំការពូជឈើធ្នង់។

លោកបានបន្តថា ក្នុងនោះមានកងកម្លាំងអធិការដ្ឋាននគរបាលស្រុក បានបញ្ជាយថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចុះដល់ទីតាំងដែលភ្លើងកំពុងឆេះរាលដាល ហើយបានធ្វើការបាញ់ទឹកពន្លត់អណ្តាតភ្លើងឆេះរាល ដាលខ្លាំង និងកម្លាំងមួយចំនួនបានកាច់មែកឈើដើរវាយពន្លត់កាត់មុខភ្លើងកុំឲ្យឆេះរាលដាលទៅមុខ  ។

លោកបានបញ្ជាក់ថា ការចុះអន្តរាគមន៍ពន្លត់ភ្លើងព្រៃនេះក្រុមការងារបានប្រើអស់រយៈពេលជាង២ម៉ោងទើបអាចគ្រប់គ្រងស្ថានការណ៍បាន និង ពន្លត់បានជាស្ថាពរនៅវេលាម៉ោង១៧និង២០នាទីនាថ្ងៃដដែល ។

លោកបានបន្តទៀតថា ករណីបង្ករជាភ្លើងឆេះរាល ដាលចូលចំការពូជឈើធ្នង់ នេះ គឺបណ្តាលឆេះចេញពីដីស្រែរបស់តាក្របី (មិនស្គាល់នាមត្រកូល) ដែលនៅខាងត្បូងក្រៅក្រវាត់ព្រំចំការ  ហើយទំហំនៃភ្លើងឆាបឆេះចំការពូជឈើធ្នង់ បានបណ្តាលខូចខាតប្រមាណជា១០ហិកតា។

គួររម្លឹកផងដែរថា នារដូវប្រាំងនេះភ្លើងឆេះព្រៃអាចកើតឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនប្រជាពល រដ្ឋ ដែលប្រកបធ្វើស្រែចំការ នៅជាប់តំបន់ជម្រកព្រៃឈើ ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយរួមសហការគ្នា ការពារកុំឲ្យកើតមានឡើងភ្លើងឆេះព្រៃនិងផ្ទះសម្បែងរបស់បងប្អូន ដោយនេះជារដូវក្តៅហួតហែង គឺងាយបង្កឲ្យមានហានីភ័យកើតឡើង។ ម៉្យាងទៀតករណីនេះក៏បង្កឡើងពីជនខិលខូចមួយចំនួន តែងតែមានគំនិតមិនល្អ ដុតព្រៃដើម្បីវាតយកព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.