ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលដល់សិស្សនាយនគរបាលនិងសិស្សនាយនគរបាល ជ័យលាភីជំនាន់ទី១៦


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ“វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៦ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលានគរ បាលជាតិភូមិភាគ៤ ចំនួន១៨៧នាក់ ក្នុងនោះក៏បានប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាល ជ័យលាភី ចំនួន១៥រូបផងដែរ ។

បន្ទាប់ពីគណៈប្រតិភូបានអញ្ជើញទស្សនាទិដ្ឋភាពទូទៅនៃសាលានគរបាលជាតិភូមិភាគ៤និងចុះពិនិត្យមើលអគារ សម្រាប់សិស្សនគរបាលស្នាក់នៅ អគារសិក្សា អាហារដ្ឋាន ការស្ថាបនាផ្លូវបេតុងនិងប្រព័ន្ធ លូបង្ហូទឹក ដែលជាអំណោយរបស់ឯកឧត្តមអភិបាល ខេត្តសៀមរាប ព្រមទាំងពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណសាលារួចមក ។

ក្នុងកិច្ចស្វាគមន៍បិទវគ្គបណ្តុះបណ្តាលនោះ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ក៏បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលនៃការងារបណ្តុះបណ្តាល និងវឌ្ឍនភាពរបស់សាលានគរបាលជាតិភូមិភាគ៤រួចមកនោះ ថ្លែងក្នុងពិធីបិទវគ្គនេះ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានលើកឡើងថា បណ្ឌិត្យសភានគរបាលកម្ពុជា បានបំពេញភារកិច្ចស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ ដែលជាការងារអាទិភាពចាំបាច់ និងត្រូវបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលបំណងធ្វើឲ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹង ជំនាញវិជ្ជាជីវៈពិតប្រាកដ និងមានអាកប្បកិរិយាល្អ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតម្រូវការនៃអង្គភាពប្រើប្រាស់ កងកម្លាំង ផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជាដើម ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ប្អូនៗ ជាសិស្សនគរបាលជ័យលាភីទាំងអស់បានក្លាយខ្លួនជាមន្តី្រនគរបាលបន្តវេននិងជាធនធានមនុស្សថ្មីមានគុណភាពនិងសមត្ថភាពសមស្រប ដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានជ្រើសរើសយកមកបម្រើជាតិនិងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ហើយចូរប្អូនៗត្រូវខិតខំរៀនសូត្រអនុវត្តបន្ថែមទៀតទៅថ្ងៃអនាគត ។

ឯកឧត្តមក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលានគរបាលជាតិភូមិភាគ៤ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវប្រកបដោយជោគជ័យតាមផែនការកំណត់ ព្រមទាំងបានថ្លែងកោតសរសើរដល់ប្អូនៗ ជាសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អ រហូតទទួលបានជោគជ័យក្នុងការសិក្សា។ យើងត្រូវបន្តអនុវត្តទៅតាមផែនការនិងស្តង់ដាគុណភាពដែលបានកំណត់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងបានផ្ដល់នូវអនុសាសន៍ដល់ប្អូនៗ សិស្សនគរបាលជ័យលាភីទាំងអស់ ឲ្យយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ក៏បានសំណេះសំណាល នឹងផ្តល់ជាគន្លឹះសំខាន់ៗដល់សិស្សនគរបាលនៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៦ នឹងប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅក្នុងសាលានគរបាលជាតិភូមិភាគ៤ ចំនួន១៨៧នាក់ មុនកម្មវិធីបិទវគ្គផងដែរ ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.