ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប បើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២២និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣


ខេត្តសៀមរាប ÷ នៅថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២៣ នេះ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប (គ.ក.ស.ក ) បានបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែន ការសកម្មភាពឆ្នាំ២០២២និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ស្រី យូ សុភា អភិ បាលរងខេត្តសៀមរាប និងលោក ជំទាវ ស៊ិន ណម ប្រធាននេះ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីកិច្ចការនារី និងកុមារ ឃុំ សង្កាត់ និង អង្គការដៃគូរអញ្ជើញចូលរួមសរុបចំនួន ២៣២នាក់ ក្នុងនោះមានស្រី១៤៣នាក់ផងដែរ ។

លោក ជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត បានមានប្រសាសន៍ថាឆ្នាំ២០២២នេះ គឺជាឆ្នាំទី១០ ដែល គ.ក.ស.ក ខេត្ត បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងនេះឡើងក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ នៃការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក ខេត្ត និងបណ្តាវិស័យរបស់ខ្លួន ដែលបានធ្វើសកម្មភាពក្នុងការជំរុញគាំទ និងដោះស្រាយបញ្ហាទាំងឡាយដែលកើតមានឡើងចំពោះស្រ្តី យុវជន កុមារ និងជនងាយរងគ្រោះក្នុង រយៈពេលពេញមួយឆ្នាំ២០២២ កន្លងមក នេះ ម្យ៉ាងទៀត សិក្ខាសាលានេះ ក៏ជាការរកធាតុចូល ដើម្បីធ្វើការ កែលម្អតម្រង់ទិសបន្ថែមដល់បណ្តាវិស័យរបស់ខ្លួន និងដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់ផ្នែកសេវាសង្គមឱ្យកាន់តែមានភាពល្អប្រសើរឡើង ថែមទៀត ទោះបីជាបណ្តាវិស័យដែលពាក់ព័ន្ធនឹង គ.ក.ស.ក ខេត្ត បានចុះជំរុញ និងគាំទ្រដល់ គ.ក.ស.ក ក្រុង ស្រុក និង គ.ក.ស.ក ឃុំ សង្កាត់ ក៏ពិតមែនតែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះយើងទាំងអស់គ្នាបន្តខិតខំគាំទ្របន្ថែមទៀតដល់ គ.ក.ស.ក ក្រុង-ស្រុក និង គ.ក.ន.ក ឃុំ-សង្កាត់ ដើម្បីឱ្យការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានស្របទៅតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របទៅតាមសៀវភៅនារីរតនៈរបស់ក្រសួងកិច្ចការនារីដែលបានដាក់ចេញ ហើយ លើសពីនេះគ.ក.ស.ក ក៏បានចូលរួមក្នុងការកសាងចក្ខុវិស័យជាយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ចរបស់ ក្រុមប្រឹក្សា និងបានសហការជាមួយវិស័យ ពាក់ព័ន្ធអង្គការដៃគូ និងសមត្ថកិច្ច ក្នុងការដោះស្រាយបញ្ហា ដែលកើតមានឡើងចំពោះស្ត្រី និងកុមារនៅតាមមូលដ្ឋានផងដែរ។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ ដល់លោកជំទាវប្រធាន គ.ក.ស.ក ខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា គ.ក.ស.ក ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនអស់ រយៈពេលពេញមួយឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងពីតម្រូវការរបស់ស្រ្តី យុវជន កុមារ និងជនងាយ រងគ្រោះ ព្រមទាំងបង្កើនភាពអង់អាចដល់ស្រ្តីក្នុងក្របខ័ណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកស្រីក៏បានមានប្រសាសន៍បន្តទៀតថាចំពោះការអនុវត្តតួនាទី ភារកិច្ចដែលទទួលបានជោគជ័យ និងមានប្រសិទ្ធភាពល្អអាស្រ័យដោយមានការគាំទ្រ សហការយ៉ាងជិតស្និទ្ធរបស់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ។ ហើយចំពោះសិក្ខាសាលានាថ្ងៃនេះនឹងឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងការបោះជំហាន ទៅមុខប្រកបដោយភាពម៉ឺងមាត់ និងម្ចាស់ការក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក ខេត្ត ដើម្បីសម្របសម្រួល និងផ្តល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ចាប់តាំងពីអាណត្តិ ទី១ រហូតដល់បច្ចុប្បន្ន ហើយសកម្មភាពទាំងនេះ ក៏បានរួមចំណែកក្នុងអនុវត្តគោលនយោបាយកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ធានាជោគជ័យ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦។

លោកស្រីអភិបាលរងខេត្តក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថារដ្ឋបាលខេត្តតែងយកចិត្តទុកដាក់ខ្ពស់លើការងារស្ត្រី និងកុមារ ហើយលោកស្រីក៏សង្ឃឹមថាសិក្ខាសាលាឆ្លុះបញ្ចាំងនេះនឹងផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់មានទំនាក់ទំនង និងសហការ គ្នាក្លាយជាធ្លុងមួយក្នុងការលើកកម្ពស់ ព្រមទាំងជំរុញការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់ អាចដល់ស្រ្តី ដើម្បីឱ្យស្របតាមផែនការយុទ្ធសាស្រ្តនារីរតនៈរបស់ក្រសួងកិច្ចការនារី និងសូមលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពក្នុងការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំដើម្បីធ្វើការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.