ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

រដ្ឋបាល​សាលា​ខេត្ត​ព្រះ​សីហនុ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ច្រាន​ចោល​ជា​ផ្លូវ​ការ ​ចំពោះ​រូបភាព​នារី​ងូត​ទឹក​​សមុទ្រ​​អាក្រាត​កាយ​ គឺ​មិន​មែន​នៅ​កម្ពុជា​ឡើយ​


ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មាន​ជាផ្លូវការ ជូនដល់​សាធារ​ណ​ជន និងអ្នកសារព័ត៌មាន ដោយច្រានចោលទាំងស្រុងចំពោះការបង្ហោះរូបភាព នារីអាក្រាតកាយ ដើរ​ឆ្នេរ និងងូតទឹកសមុទ្រលេងកម្សាន្ដ មិនមែនជាករណីកើតឡើង នៅឆ្នេរក្នុងខេត្ត​ព្រះសីហនុ​នោះ​ឡើយ។

រដ្ឋបាលសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះមានបណ្ដាញសង្គម Facebook បានបង្ហោះរូបភាពនារីអាក្រាតកាយដើរលើឆ្នេរ និងងូតទឹកសមុទ្រលេងកម្សាន្ដ ដោយមហាជនច្រើន​កុះករ នៅទីនោះ លើកឡើងថា ស្ថិតនៅឆ្នេរក្នុងខេត្ដព្រះសីហនុ ដូច្នេះបញ្ហានេះ រដ្ឋបាលខេត្តបានចាត់​ការស្រាវជ្រាវ ជាលទ្ធផល ពិនិត្យឃើញថារូបភាពនេះ មិនស្ថិតនៅឆ្នេរក្នុង​ខេត្តព្រះសីហនុនោះ​ឡើយ។​

ជាមួយគ្នានេះបន្ថែមលើសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់មកកាន់បណ្តាញព័ត៌មាន ចំពោះរូប​ភាព​នារីងូត​ទឹក​​សមុទ្រ​អាក្រាតកាយ ដែលត្រូវបានបង្ហោះ និងចែកចាយពេញបណ្តាញសង្គម Facebook នោះ គឺមិនមែននៅកម្ពុជាឡើយ ដូច្នេះសូមសាធារណជន​​ទាំងអស់កុំមានការ​ភ័ន្ត​ច្រឡំតទៅទៀត

ការចេញមកបញ្ជាក់របស់អភិបាលខេត្តព្រះសីហនុ ខាងលើនេះ បានធ្វើឡើងដោយសារ​តែរូបភាព​នារីងូតទឹកសមុទ្រអាក្រាតកាយ នៅតែបន្តបង្ហោះ និងចែកចាយតាមបណ្តាញសង្គម Facebook រហូតមកដល់ពេលនេះ និងក៏នៅតែមានអ្នកខ្លះបន្តយល់ច្រឡំជាករណីកើតឡើង នៅខេត្តព្រះសីហនុ ដូច្នេះលោក យន្ត​ មីន សូមប្រកាសជាផ្លូវការថា ក្រោយការស្រាវជ្រាវ និងសួរនាំគ្រប់ជ្រុងជ្រោយ មកនោះ គឺរូបភាពទាំងនេះមិនមែនកើតឡើង ក្នុងទឹកសមុទ្រនៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា​នោះ​ទេ។

សូមបញ្ជាក់ថា នៅពេល​ថ្មីៗនេះ មានការចែកចាយតៗគ្នា​ជាច្រើន នៅលើ​បណ្ដាញសង្គម Facebook ពាក់ព័ន្ធទៅនឹងរូបថតប៉ុន្មានសន្លឹក បង្ហាញពី​នារីអាក្រាតកាយ​លេងទឹកសមុទ្រ ដែលគេថា នៅ​ប្រទេស​​វៀតណាម និងជានារីជនជាតិចិន បានបង្កឲ្យមានការរិះគន់ និងយល់ច្រឡំជាខ្លាំង ដោយថា​កើតឡើងនៅខេត្តព្រះសីហនុ។ក្រោយទទួលបានព័ត៌មានច្បាស់ការ និងមានរូបភាពជា​ច្រើនទៀត​បញ្ជាក់ថា រូបភាពនេះមិនមែនកើតឡើងនៅខេត្តព្រះសីហនុរួចមក លោក យន្ត មីន បានក៏បង្ហាញ​នូវភាពហួសចិត្ត ​ក៏ដូចជា ការអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ​បញ្ចប់ការចែក​ចាយ និងសរសេថា កើតឡើងនៅខេត្តព្រះសីហនុតទៅទៀត។

អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មាន និងបានបង្ហោះតាម Facebook ផ្លូវការ​របស់លោក យ៉ាងដូចច្នេះថា «បងប្អូន​ដែលព្យាយាមបង្ហោះរឿងអាក្រក់ៗ របស់ខេត្តព្រះសីហនុ ថ្ងៃនេះ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសុំបងប្អូនមេត្តាគិតពីប្រយោជន៍រួមជាធំ។ រឿងអាក្រក់នេះ​កើតនៅឯគេសោះ បងប្អូនខ្លះបែរជាថា នៅខេត្តព្រះសីហនុវិញ និងមានរឿងបែបនេះច្រើនទៀត។ អ្នកដទៃឈ្នានីសយើង វាជារឿងធម្មតា តែបងប្អូនមេត្តាកុំឈ្នានីសជាតិឯង កុំឈ្នានីសខេត្តយើង សង្គមយើងអី ត្បិតខេត្តនេះ​ សង្គមនេះ ក៏ជាចំណែករបស់បងប្អូនដែរ​គួរពុំគួរសូមបង​ប្អូនមេត្តាអភ័យ​ទោស»។

គួរបញ្ជាក់ដែរថា សាររបស់​លោកអភិបាលខេត្តព្រះសីហនុនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាច្រើនបានចែកចាយបន្ត និងចូល Comment ដែលក្នុងចំណោម​នោះ ភាគច្រើនផ្តល់​ការលើកទឹកចិត្ត ដល់លោកអភិបាលខេត្ត ហើយមានអ្នកប្រឆាំងតិចតួចប៉ុណ្ណោះ។ ប៉ុន្តែចំណុចដែល​គួរកត់សំគាល់នោះ លោកបានឆ្លើយតបទៅវិញជាច្រើន ហើយក្នុងការឆ្លើយតបទៅ​អ្នកប្រឆាំងលោក​បានបង្ហាញពីសារសំខាន់ នៃការចូលរួមរិះគន់ដើម្បីស្ថាបនាជានិច្ច។ ឆ្លើយតបទៅនឹងបញ្ហាទាំង លោក​បានស្នើសុំប្រជាពលរដ្ឋផ្ទាល់គួរមានទំនុកចិត្ត ចំពោះអាជ្ញាធរដោយទុកឱកាស​ឲ្យអាជ្ញាធរ​ដោះស្រាយ លើបញ្ហាដោយក្នុងនោះ លោកបានបញ្ជាក់ថា រាល់ការសម្រេចនានា គឺអាជ្ញាធរមានទំនួលខុសត្រូវ ដោយមានការថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីជាប្រយោជន៍រួម សម្រាប់សង្គមជាតិទាំងមូល។

លោកអភិបាលខេត្តព្រះសីហនុ បានប្រកាសទទួលយកមតិយោបល់ និងរាល់ការរិះគន់ទាំងឡាយ ក្នុងន័យស្ថាបនា ដើម្បីប្រយោជន៍ជារួម សម្រាប់សង្គមជាតិទាំងមូល តាមរយៈបណ្តាញសង្គម Facebook របស់លោកផ្ទាល់ ហើយកន្លងមកគេសង្កេតឃើញថា លោកក៏បានឆ្លើយតប ដោយផ្ទាល់​នូវរាល់សំណួរ និងការលើកឡើងរបស់ពលរដ្ឋដែលបានចោទសួរផងដែរ ៕

អត្ថប រូបភាពដកស្រង់ពីបណ្តាញសារព័ត៌មាននិងផេករដ្ឋបាលសាលាខេត្តព្រះសីហនុ កែសំរួល ដោយ:​ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.