ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព យុវនិស្សិតខេត្តបន្ទាយមានជ័យដែលរៀននៅរាជធានីភ្នំពេញ ចាប់ផ្តើមបើកជាថ្មី បន្ទាប់ពីអាក់ខានអស់៣ឆ្នាំ!


រាជធានីភ្នំពេញ ÷ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលរៀននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទការល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកនាយក លោកនាយករង សិស្សានុ សិស្សសាលាបាក់ទូក និងមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតសិស្សទស្សវត្សទី៨០ និង ព្រឹទ្ធាចារ្យអតីតគ្រូបង្រៀនសាលាបាក់ទូកជាច្រើននាក់ ចូលរួមយ៉ាងច្រើនកុះករ។

ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺជាលើកទី៤ ហើយ បន្ទាប់ពីមានការអាក់ខានចំនួន៣ឆ្នាំជាប់គ្នា ដោយសារជំងឺកូវីដ១៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះខេត្តបន្ទាយមាន ជ័យ មានការចូលរួមគាំទ្រពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និងឧបត្ថម្ភការប្រកួតទាំងស្រុងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍លើកឡើងថា ” ជាការពិតណាស់ កីឡានាំមកនូវសុខភាព តែសម្រាប់ការប្រកួត​បាល់ទាត់ ដណ្តើមពានរង្វាន់យុវនិស្សិតខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះបាននាំមកនូវ មិនត្រឹមតែសុខភាពប៉ុណ្ណោះ​ទេ គឺថែមទាំងនាំមកជាមួយនូវមនោសញ្ចេតនាផ្សារភ្ជាប់នឹកដល់ស្រុកកំណើត ព្រមទាំង សាមគ្គីភាព និងមិត្តភាពជាមាគ៌ាមួយជួយឲ្យយុវវ័យជៀសឆ្ងាយអំពី អំពើអបាយមុខ គ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ហើយបានបង្កឱកាសជាស្ពានឆ្ពោះទៅរកអាជីពការងារ ប្រកប​​ដោយកិត្តិយស និងជាឱកាសបង្កើតនូវមនោសញ្ចេតនាស្និទ្ធស្នាល​មួយ រវាងប្អូនៗ ក្មួយៗ យុវវ័យ ដែលរៀននៅសាលាផ្សេងគ្នា ស្រុកផ្សេងគ្នា បានមកស្គាល់ រាប់អានគ្នា​ប្រៀបដូចជា បង​ប្អូន​សាច់ញាតិ។ ដូចខ្ញុំធ្លាប់លើកឡើងជារឿយៗមកហើយថា កាលខ្ញុំនៅជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ខ្ញុំបានឧបត្ថម្ភគាំទ្រពេញទំហឹងលើវិស័យបាល់ទាត់ និងបានផ្តួចផ្តើមបង្កើតក្លឹបបាល់ទាត់ មានឈ្មោះថាក្លឹបអធិរាជភ្នំស្វាយ ដោយមានទាំង កីឡាករកុមារ អាយុក្រោម១៣ឆ្នាំ និងកីឡាករយុវវ័យទាំងបុរស និងស្ត្រី រហូតមកដល់ថ្ងៃនេះ មានកីឡាកររបស់​ក្លឹបអធិរាជភ្នំស្វាយចំនួន១៦នាក់ បានចូលជាកីឡាករជម្រើសជាតិ និងលេងឲ្យក្លឹបល្បីៗមួយចំនួនទៀតផង ដូច្នេះទោះខ្ញុំនៅទីណា ខ្ញុំនៅតែមានមនោ សញ្ចេតនាផ្សារភ្ជាប់ជាមួយកីឡាបាល់ទាត់ជានិច្ច។

សម្រាប់ក្រុមកីឡាករដែលចូលរួមប្រកួតក្នុងថ្ងៃនេះ មានចំនួន០៩ក្រុម តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យមករៀននៅភ្នំពេញ ទាំង០៩ក្រុងស្រុក បែងចែកជា២ពូល ប្រកួតឆ្លាស់គ្នា រាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយចាប់ផ្តើមពីថ្ងៃបើកការប្រកួតនេះ រហូតដល់ថ្ងៃបិទបញ្ចប់៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.