ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមត្ថកិច្ចនគរបាលខេត្តបង្ហាញមុខក្រុមចោរយ៉ាងសកម្មលួចម៉ូតូក្នុងក្រុងសៀមរាប


ខេត្តសៀមរាប ÷ នៅចុងសប្តាហ៍ព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើសន្និសីទ្ធកាសែត មួយស្ដីអំពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ទូទៅនៅក្នុងខេត្ត និង ការបង្ហាញមុខក្រុមចោរលួចម៉ូតូយ៉ាងសកម្មមួយក្រុម មានគ្នា០៩នាក់ ហើយត្រូវឃាត់ខ្លួនបានជនសង័្សយចំនួន ០៨នាក់ ហើយម្នាក់ទៀតបានកំពុងស្រាវជ្រាវបន្ត ព្រមទាំងបានដកហូតនូវវត្ថុតាង មានម៉ូតូ ០៦គ្រឿង និង ឧបករណ៍សម្ភារៈកែច្នៃមួយចំនួនទៀត ។

អង្គសន្និសីទ្ធកាសែតនេះបានធ្វើឡើងក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង លោកវរសេនីយ៍ឯក ដា ចំរើន  អធិការក្រុងសៀមរាប រួមទាំងមន្ត្រីនគរបាលជំនាញផងដែរ ។

តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងខេត្ត ស្តីអំពីការងារសន្តិសុខនូវទូទាំងខេត្ត គឺ បានផ្តល់នូវភាពល្អប្រសើរឡើង បើប្រៀបធៀបទៅក្នុងទស្សវត្សឆ្នាំ១៩៩០ គឺនាពេលបច្ចុប្បន្ននេះពុំមានករណីចោរប្លន់ នោះឡើយ ។  លោកបានបន្តទៀតថា ដោយខេត្តសៀមរាប គឺជាតំបន់គោលដៅទេសចរណ៍ របស់ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានផ្តល់ផ្លូវដ៏ស្រស់ ស្អាតចំនួន៣៨ខ្សែ ដល់ក្រុងសៀមរាប ក្នុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ ។ លោកបានបន្តទៀតថា ដោយកត្តានេះហើយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកស្នាក់នៅកម្សាន្ត ទស្សនានៅតាមប្រាង្គប្រាសាទបូរាណ និង រមណីយដ្ឋានធម្មជាតិក្នុងខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ក៏បាន លើកផងដែរ អំពីលទ្ធផលដែលកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានសហការល្អជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ និង អធិការដ្ឋាននគរបាលក្រុងសៀមរាប និង ស្រុកមួយចំនួន ក្នុងការចុះធ្វើការស្រាវជ្រាវនូវមុខសញ្ញាយ៉ាងសកម្ម ក្នុងការលួចម៉ូតូនៅក្រុងសៀមរាប រហូតទទួលបានលទ្ធផល ដោយបានបំបែកនូវសំបុកចោរមួយក្រុម ដែលមានបក្ខពួក ០៩នាក់ ត្រូវបានឃាត់ខ្លួន ០៨នាក់ នៅទីកន្លែងផ្សេងគ្នា និង ម្នាក់ទៀតបានកំពុងរត់គេចខ្លួន ។  លោកក៏បានបញ្ជាក់ថា ករណីចោរឆក់ និង លួច បើធៀបពីឆ្នាំ២០២១ និងឆ្នាំ២០២២មានការថយចុះ ដោយកម្លាំងយើងបានធ្វើការល្បាតបានជាប្រចាំ ទាំងយប់ទាំងថ្ងៃក្នុងក្រុងនិងតាមមូលដ្ឋាន  សំខាន់នៅក្នុងតំបន់រមណីយដ្ឋាននានា ព្រមទាំងបានកំណត់និងគ្រប់គ្រងនូវមុខសញ្ញាជនបង្ក  ដែលទើបចេញពីមណ្ឌលកែប្រែ ព្រមទាំងដោយមានការចូលរួមពីប្រជាពលរដ្ឋ និង ស្ថាប័នពាក់ព័ន្ធ បានចូលរួមអនុវត្តលើ ផែនសន្តិសុខ ព្រមទាំងបានប្រើប្រាស់វិធានការជំនាញច្បាស់លាល់ ។ ក្នុងនោះលោកស្នងការរង ក៏បានលើកនូវវិធានការមួយចំនួន ជូនដល់ប្រជាពលរដ្ឋ និង គ្រប់ស្ថាប័ន ចូលរួមទាំងអស់គ្នាអនុវត្ត ដែលជាគោលការចំបង ដើមី្បកាត់បន្ថយនូវរាល់បទល្មើស ព្រមទាំងត្រូវ លុបបំបាត់នូវបទល្មើសដែលបង្កឡើងដោយខ្លួនឯង ដែលធ្វើឲ្យបំពុលដល់សង្គម ។  ម៉្យាងទៀត ក៏ត្រូវចូលរួមទាំងអស់គ្នា ក្នុងការការពារទ្រព្យសម្បត្តិរបស់ខ្លួន និង ផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន ហើយចំពោះជនដែលប្រព្រឹត្តបទល្មើសនឹងត្រូវ ទទួលទោសទៅតាមច្បាប់ ។

ក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះបាត់ម៉ូតូ ដោយក្រុមជនសង្ស័យទាំង០៨នាក់ លួចយកកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវបានលោកវរសេនីយ៍ឯក ដា ចំរើន  អធិការក្រុងសៀមរាប ធ្វើការប្រគល់ជូនបងប្អូន ព្រមទាំងអំពាវ នាវដល់បងប្អូនដែលបាត់ម៉ូតូ មកពិនិត្យមើលម៉ូតូរបស់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងសៀមរាបផងដែរ ។

សូមបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើតេស្ត៍រកសារធាតុញៀនលើជនសង័្សយទាំង០៨នាក់ បានរកឃើញ មាន វិជ្ជមាន សារធាតុញៀន  ហើយត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការ ទៅតាមនីតិវិធីច្បាប់ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.