ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រថយន្តដឹកដី ថយក្រោយ កិនក្មេងស្លាប់ភ្លាមៗ


ខេត្តសៀមរាប ÷ វេលាម៉ោង ៨និង៣០នាទីព្រឹកនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកដី បានថយក្រោយ កិនកូនក្មេង បណ្ដាលឲ្យបែកក្បាលចេញខួរស្លាប់ភ្លាម ៗនៅនិងកន្លែង បង្កការភ្ញាក់ផ្អើល រួចហើយអ្នកបើក បរបានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។

តាមប្រភពពីសមត្ថកិច្ចបានឲ្យថា ក្មេងរងគ្រោះឈ្មោះ សួរ គឹមស្រៀង ភេទប្រុសអាយុ ១ខួប១ខែ ឪពុក ឈ្មោះ យិម គឹមសួរ ភេទប្រុស អាយុ ៣៥ ឆ្នាំ ម្ដាយឈ្មោះ លៀង វណ្ណា ភេទ ស្រី អាយុ ៣៧ ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ជិតកន្លែងបូមខ្យល់រថយន្ត ហើយកំពុងរត់លេងស្រាប់តែរថយន្តដឹកដីដែលចូលបាញ់អ៊ែ ហើយបានថយក្រោយកិនក្មេងនោះស្លាប់តែម្តង។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានគេចខ្លួនបាត់តែម្តង ។ សូមបញ្ជាក់ថា ក្មេងរងគ្រោះពុំទាន់បានធ្វើសំបុត្រកំណើត ។ ក្នុងករណីនេះ គឺបណ្តាលពីការធ្វេសប្រហែសរបស់ឪពុកម្តាយ និង មុនឡើងបើកបររថយន្ត ម្ចាស់រថយន្តមិនបានធ្វើការត្រួតពិនិត្យរថយន្តជាមុនចេញដំណើរ ។

ក្រោយកើតហេតុ ជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះមកវាស់វែងនិងចាត់ការតាមនីតិវិធីច្បាប់ ។ បច្ចុប្បន្ន កម្លាំងនគរបាលការិយា ល័យជំនាញ បានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក វត្ថុតាងបានយកទៅរក្សាទុកនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើមី្បរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.