ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​និង​ទទួល​បាន​ថវិកា​១២​លាន​ដុល្លារ​សំរាប់​រយៈ​ពេល​៣​ឆ្នាំ​បន្ត​ពី​រដ្ឋា​ភិបាល​ប្រទេស​ស្វីស


ភ្នំពេញ ៖​ លោក Ivo Siebber ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល​ស្វីស​បានប្រកាស ផ្ដល់ជំនួយចំនួន១២លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីជួយដល់​មន្ទីរ​ពេទ្យគន្ធបុប្ផា។

ការបញ្ជាក់របស់លោក Ivo Siebber ឯកអគ្គរដ្ឋទូតនេះ ធ្វើឡើងនាឱកាសដែលលោកត្រូវបានអនុញ្ញាត ឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខា​ភិបាល នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

លោក Ivo Siebber ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា «នៅរយៈពេល៣ឆ្នាំខាង​មុខនេះ ពោលចាប់ពីឆ្នាំ២០១៩-២០២១ រដ្ឋាភិបាលនៃប្រទេសស្វីស នឹងបន្ដផ្ដល់ថវិកា​ប្រមាណ១២លានដុល្លារ សម្រាប់បន្ដដំណើរការមន្ទីរពេទ្យគន្ធបុប្ផា»

លោក Ivo Siebber ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា​ ក៏បានកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំពង្រឹងគុណភាពនៃ មន្ទីរពេទ្យគន្ធបុប្ផា​ឲ្យដំណើរការ​ដោយ​រលូន និងមិនមានបញ្ហាណាមួយកើតឡើង។

លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះការគាំទ្រ របស់រដ្ឋាភិបាលស្វីស ព្រមទាំងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការ ដែលភាគីទាំង២រួមដៃគ្នាធ្វើឡើង រហូត​សម្រេចជោគជ័យជាបន្ដបន្ទាប់។

លោករដ្ឋមន្រ្ដី បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងថែក្សាសុខភាព របស់កុមារ​កម្ពុជា​ទូទៅ ឲ្យបានល្អបំផុត និងបានបង្ហាញពីអារម្មណ៍ក្ដុកក្ដួល និងសោកស្ដាយ ចំពោះការបាត់បង់វីរៈ​បុរសរបស់កុមារកម្ពុ​ជាលោក Beat Richner ស្ថាបនិកនៃមន្ទីពេទ្យគន្ធបុប្ផា ដែលលោកបាន​ធ្វើមរណៈ​ភាពកាលពីពេលកន្លងទៅ។

លោកបន្ដថា ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា បានកាន់មរណៈទុក្ខរបស់លោក Beat Richner ដើម្បីសំដែងការដឹងគុណ ចំពោះការលះបង់ដ៏ធំធេង របស់លោកចំពោះកុមារ​កម្ពុជា​នាកាលកន្លងមក។

ក្នុងនោះលោក Ivo Siebber បានស្នើសូមឲ្យក្រសួងសុខាភិបាល រៀបចំឯកសារ ឬប្រតិបត្តិការនានា​ដែលមន្ទីរពេទ្យ បានកកើតឡើងក្នុងប្រទេសកម្ពុជា ក្រោមការខិតខំប្រឹងប្រែងរបស់លោក Beat Richner ដើម្បីទុកជាឯកសារយោង នៃការបើកដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។

ជាការឆ្លើយតបលោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្រ្ដីជម្រាបជូន លោកឯកអគ្គរដ្ឋទូតស្វីសថា រាជរដ្ឋាភិបាលកម្ពុជាកន្លងមក បានបង្កើតគណៈកម្មការ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួម ពីភាគីមន្ទីរពេទ្យគន្ធបុប្ផា ធ្លាប់បានពិភាក្សា​គ្នាលើកិច្ចការ​នេះម្ដងមកហើយ។ ចំពោះកិច្ចការនេះក្រសួងសុខាភិបាល និងជម្រាបជូនដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសូមឲ្យភាគីស្វីសអញ្ជើញចូលរួមពិភាក្សា ដើម្បីស្វែងរកចំណុចរួមគ្នា ក្នុងការ​ដាក់ចេញជាគោលការណ៍រួម។

ក្នុងនោះភាគីស្វីស បានសន្យាផ្ដល់ជំនួយខាងបច្ចេកទេស ដល់ក្រសួងសុខាភិបាល និងក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រសិនបើមានតម្រូវការ៕

ដោយ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.