ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣


ខេត្តសៀមរាប ÷ រដ្ឋបាលខេត្តសៀមរាបនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះបានបើកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣ ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តំណាងអាជ្ញាធរជាតិអប្សារា.គ្រឹះស្ថានអង្គរ.សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប .ស្នងការនគរបាលខេត្ត. មន្ទីរអង្គភាពជុំវិញខេត្តដែលមានពាក់ព័ន្ធអញ្ជើញចូលរួមផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិ ការណ៍នេះ រៀបចំឡើង ក្រោមកិច្ចសហការ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyage ដោយចាប់ផ្ដើមកម្មវិធីរត់ នៅម៉ោង ៤ភ្លឺ ក្នុងថ្ងៃទី០៤ខែមកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ដោយក្នុងនោះមានកីឡាករ កីឡាការនីចូលរួម ចំនួនប្រមាណជាង៩០០នាក់មកពី៣៩ប្រទេស លើពិភពលោកដែលបែងចែកចេញជា៦វិញ្ញាសារ ដោយក្នុងនោះមានវិញ្ញាសារត់ចម្ងាយចំនួន១០០គីឡូម៉ែត្រ .ចម្ងាយ៦៤គីឡូម៉ែត្រ.៤២គីឡូម៉ែត្រ.៣២គីឡូម៉ែត្រ.១៦គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ ដែលត្រូវចេញដំណើរ ជាបន្ដបន្ទាប់ ហើយកីឡាករ -កីឡាការិនីម្នាក់ៗ អាចចំណាយពេលវេលា ដើម្បីរត់កាត់វាលស្រែ ផ្លូវលំ ផ្លូវព្រៃជុំវិញតំបន់អង្គរ ដោយគ្មានការឈប់សម្រាកឡើយ។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថាការរៀបចំព្រឹត្តិ ការណ៍ រត់ចម្ងាយឆ្ងាយ លើកទី៦លើទឹកដីអង្គរនេះ គឺជាកីឡាបែបទេសចរណ៍ ដោយផ្ដោតលើគោល បំណងសំខាន់ គឺផ្សព្វផ្សាយឲ្យ បណ្ដាប្រទេស លើពិភពលោក ពិសេសភ្ញៀវទេសចរ ជិត៤០ ប្រទេសដែលបានមកចូលរួម និងបានដឹងពីស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្សព្វផ្សាយ និងចូលរួមថែរក្សា គោលដៅទេសចរណ៍ ប្រវត្ដិសាស្ដ្ររបស់កម្ពុជា គឺតំបន់អង្គរ ខេត្តសៀមរាប។ ហើយក៏ជាចូលរួមចំណែកក្នុងការស្វែងរកមូលនិធិ សម្រាប់ជួយដល់ការងារមនុស្សធម៌តាមអង្គការ និងមន្ទីរពេទ្យមួយចំនួន ព្រមទាំងមានការទាក់ទាញភ្ញៀវទេសចរណ៏ ឱ្យកាន់តែច្រើនផង ដែរ។

ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ណែ នាំ ដល់រដ្ឋបាលក្រុងស្រុកដែលមានភូមិសាស្រ្តជាប់ពាក់ព័ន្ធ រួមទាំងកងកម្លាំងទាំង៣ប្រភេទ និងមន្ទីរអង្គភាព ត្រូវរួមសហការចាត់ចែងរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ តាមគោលដៅដែលកីឡាករ កីឡាការនីទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះផងដែរ ។ ម៉្យាងទៀតសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុ ។ ត្រូវជំរុញឱ្យប្រជាពលរដ្ឋនិងអ្នកចូលរួមព្រឹត្តិការណ៍ទាំងអស់ត្រូវរក្សាអនាម័យ បរិស្ថាន និងសូមណែនាំដល់ ប្រជាពលរដ្ឋខ្មែរ នៅតំបន់អង្គរនិងតំបន់ដែលកីឡាករ កីឡាការនី ឆ្លងកាត់ ត្រូវចូលរួមអបអរសាទរ ការរត់របស់កីឡាករ- កីឡាការិនីជាតិ និងអន្ដរជាតិ ដើម្បីជំរុញព្រឹត្តិការណ៍មួយនេះ ឲ្យកាន់តែទទួលបាន ជោគជ័យទៀតផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.