ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យរៀបចំការបោះឆ្នោតជ្រើសតាំង ប្រធាន និងសមាជិកដើម្បីបំពេញកូរ៉ុមសម្រាប់អាណត្តិទី៣ឆ្នាំ២០២៣


ខេត្តសៀមរាប ÷ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានសហការគាំទ្រពីមន្ទីរពាណិជ្ជកម្មខេត្តនិងរដ្ឋបាលបាលខេត្តសៀមរាប បានរៀបចំបោះឆ្នោតជ្រើសតាំងប្រធានមួយរូប និងសមា ជិក១០រូបទៀតសម្រាប់បំពេញកូរ៉ុមនៃអាណត្តិទី៣។

ក្រោយពីដំណើរការបោះឆ្នោតពេញមួយថ្ងៃកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២៣ ជាលទ្ធផល ឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ត្រូវបានជាប់ឆ្នោតនិងទទួលបានការគាំទ្រ ជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យសម្រាប់បន្តដឹកនាំអាណត្តិ ទី៣នេះ។ ការបោះឆ្នោតជ្រើសតាំង ការរាប់សន្លឹកឆ្នោត និងការបោះឆ្នោតជ្រើសរើសប្រធានបានប្រព្រឹត្តិទៅនៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយវត្តមាន លោក លោកស្រី ប្រតិភូក្រសួងពាណិជ្ជកម្ម និងសមាជិកសាមញ្ញនៃសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យជាច្រើនផងដែរ។

នេះជាការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងបង្រ្គប់កូរ៉ុម ចំនួន១៥រូប ជាប្រធាន និងសមាជិក សម្រាប់អាណត្តិទី៣ លើកទី១ មានន័យថាសភាពាណិជ្ជកម្មខេត្តក្នុងមួយអាណត្តិមាន៦ឆ្នាំ ក្នុងរយៈពេល៣ឆ្នាំត្រូវបោះឆ្នោតម្តងហៅថាបោះឆ្នោតពាក់កណ្តាលអាណត្តិ ដើម្បីជ្រើសរើសប្រធាននិងសមាជិកជ្រើសតាំង។

ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិ ជ្ជកម្មកម្ពុជា មានប្រសាសន៍ថា៖កន្លងមក សភាពាណិ ជ្ជកម្មកម្ពុជា អាចសម្រេបាននូវសមិទ្ឋផលជាច្រើន ដោយសារការយកចិត្តទុកដាក់គាំទ្រ ពីសំណាក់អាជ្ញាធរពាក់ព័ន្ឋ គ្រប់លំដាប់ថ្នាក់ និងសង្ឃឹមជឿជាក់ថាសភាពាណិជ្ជកម្មខេត្តសៀមរាប ឧត្តរមានជ័យ ក្នុង អាណត្តិថ្មីនៃការដឹកនាំរបស់ ឧកញ៉ា ហ៊ុយភៀវ នឹងនាំយកនូវអ្វីដែលថ្មី និងផ្តល់ផលប្រយោជន៍ដល់ការប្រកបអាជីវកម្មជូនដល់សមាជិក សមាជិកា ក៏ដូចជាពាណិជ្ជករនិងសេវាករនៅក្នុងខេត្តដើម្បីឆ្លើយតបដល់ការគាំទ្រពីសំណាក់សមាជិក សមាជិកា ។ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការរួមចំណែកជាមួយសភាពាណិជ្ជខេត្តដើម្បីលើកស្ទួយដល់សេដ្ឋកិច្ចក្នុងខេត្តតាមរយៈការគៀងគរអ្នកវិនិយោគមកបណ្តាក់ទុន ឬធ្វើអាជីវកម្មដោយផ្ទាល់ដល់ខេត្តក៏ដូចជាដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បង្ហាញភាព ជឿជាក់ថា៖សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សម្រាប់អាណត្តិទី៣ នេះនឹងនៅបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការល្អជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ជាតំណាងវិស័យឯកជនដែលការពារ ផលប្រយោជន៍ដល់បងប្អូន ពាណិជ្ជករ សេវាករ អាជីវករ ក្នុងខេត្ត និង មានភាពវៃឆ្លាតក្នុងការស្វែងរកនិងទាក់ទាញវិនិយោគិនក្នុងនិងក្រៅប្រទេស អោយមកវិនិយោគក្នុងខេត្តសៀមរាប សំដៅបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តអោយកាន់តែប្រសើរ។លោកបានជំរុញដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃសភាពាណិជ្ជកម្មខេត្តនេះបន្តសហការល្អជួយគ្នាទៅវិញទៅមក សំដៅឱ្យវិស័យពាណិជ្ជកម្មរបស់ខេត្តបន្តការរីកចម្រើនឡើងថែមទៀត។

ក្នុងនោះដែរឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម ក៏បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យក្នុងការខិតខំប្រឹងប្រែងនិងសហការបានយ៉ាងល្អជាមួយរដ្ឋបាលខេត្ត អង្គភាពមន្ទីរពាក់ព័ន្ឋ និងដៃគូពាណិជ្ជកម្មនានា សម្រេចបានជោគជ័យជាបន្តនូវការងារស្នូលរបស់ខ្លួន។

ឯកឧត្តម មានប្រសាសន៍បន្តថា៖កត្តាជោគជ័យនេះអាចសម្រេចទៅបានគឺដោយសារប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រី តាមរយៈនយោបាយឈ្នះ ឈ្នះរបស់សម្តេច បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍រីកលូតលាស់លើគ្រប់វិស័យ។ ឯកឧត្តមបានបន្ថែមថា៖សភាពាណិជ្ជកម្ម ជាវិស័យឯកជន ចូលរួមក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងអភិវឌ្ឍន៍ទីផ្សារការងារ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយទាក់ ទាញវិនិយោគ បង្កើតការងារក្នុងស្រុក ជាពិសេសបង្កើនប្រាក់ចំណូលជូនប្រជាជន។ ឯកឧត្តម អនុរដ្ឋលេខាធិការបានពិនិត្យឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវនិងយុត្តិធម៌ ព្រមទាំងបានជំរុញលើកទឹកចិត្តដល់សភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការល្អជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងការស្វែងរកនិងទាក់ទាញវិនិយោគិនក្នុងនិងក្រៅប្រទេស អោយមកវិនិយោគក្នុងខេត្តសៀមរាប សំដៅបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តអោយកាន់តែប្រសើរ ដើម្បីទទួលបានជោគជ័យប្រកបដោយនិរន្តរភាព។

ឧកញ៉ា បណ្ឌិត ហ៊ុយភៀវ មានប្រសាសន៍ថា៖សភា ពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យបង្កើតឡើង ដោយរាជរដ្ឋាភិបាលក្នុងគោលដៅជួយដល់វិស័យឯកជន គ្របដណ្តប់លើវិស័យចំនួន៤ មាន ពាណិជ្ជកម្ម កសិកម្ម ឧស្សាហ៍កម្ម និងទេសចរណ៍។ជាធម្មតាសភាពាណិជ្ជកម្មតាមមណ្ឌលខេត្តមួយអាណត្តិមាន៦ឆ្នាំក្នុងរវាង៣ឆ្នាំរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិដើម្បីបង្គ្រប់កូរ៉ុមហើយអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតបានគឺជាសមាជិករបស់សភាពាណិជ្ជកម្ម និងអ្នកចូលរួមបោះឆ្នោតពួកគាត់ជា អាជីវករ ពាណិជ្ជករ វិនិយោគិន ដែលបានចុះបញ្ជីជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ។ ជាក់ស្តែងនៅសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ មានអ្នកចុះឈ្មោះបោះឆ្នោតជាង៣០០នាក់ និងមានបេក្ខជន ១០រូប ឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំង ដើម្បីបំពេញបន្ថែមឱ្យគ្រប់១៥រូប សម្រាប់បង្គ្រប់កូរ៉ុម ហើយអ្នកទាំង១៥រូបនោះត្រូវបោះឆ្នោតជ្រើសតាំងប្រធាន១រូបដើម្បីបន្តការដឹកនាំផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.