ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មាតា បិតា សិស្ស ប្រតិកម្មទៅលើនាយកវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន ស្រុកសំពៅលូន ដែលឈូសសក់ក្បាលសិស្ស កែលែងកើត


ខេត្តបាត់ដំបង ÷ ថ្មីៗនេះ មានការរិះគន់យ៉ាងខ្លាំងក្នុងបណ្តាញសង្គម បន្ទាប់ពីមានការបង្ហោះនូវរូបភាពមួយចំនួនស្តីពីទង្វើរបស់លោកនាយកសាលា ដែលបានប្រើប្រាស់កន្ត្រៃ ឬត្រង់ដឺ ឈូសសក់ក្បាលសិស្សប្រុសៗដល់លលាដ៏កែលែងឡើង។

បើតាមការពិនិត្យទៅលើផេករបស់សាលាវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន បានតម្រូវអោយសិស្សចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ត្រូវកាត់សក់អោយខ្លី (ដូចប៉េអឹម ឬ ពីឡុត) បើមិនដូច្នោះទេ សាលានឹងមានវិធានការ ទៅតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា។

ស្រាប់តែនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ លោកនាយកសាលា ប៊ុន ណា បានចូលទៅតាមថ្នាក់រៀនដោយបានប្រើប្រាស់ត្រង់ដឺឈូសសក់ក្បាលសិស្សប្រុសៗ ស្ទើរគ្រប់គ្នា ដែលឲ្យមជ្ឈដ្ឋានជាច្រើន ពិសេសគឺអាណាព្យាបាលសិស្ស ប្រតិកម្មយ៉ាងខ្លាំង ព្រោះបើទោះបីជាកូនៗរបស់គាត់ទៅអោយជាងកែក៏កែលែងកើតដែរ រហូតខ្លះត្រូវកោរត្រងោលតែម្តង។

នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ អ្នកយកព័ត៌មានយើង បានទូរស័ព្ទទៅលោកនាយកសាលា លោក ប៊ុន ណា ដើម្បីសុំការបំភ្លឺ ជុំវិញករណីនេះ តែពុំមានអ្នកលើកទូរស័ព្ទឡើយ ដោយឡែកលោក ហម សំខាន់ អភិបាលស្រុកសំពៅលូន បានបញ្ជាក់ថា លោកទើបតែទទួលបាននូវរឿងនេះ ដោយ សារតែលោកនាយកសាលា ចែងបទបញ្ជាផ្ទៃក្នុងមិនមានចម្លងជូនទៅរដ្ឋបាលស្រុកឡើយ ដូច្នេះទើបលោកចាត់អោយការិយាល័យអប់រំស្រុកចុះទៅសិក្សាក្នុងរឿងនេះ ហើយលោកក៏ចង់ដឹងដែរថា តើបទបញ្ជាផ្ទៃក្នុងរបស់សាលាមានប៉ុន្មានចំណុច ? និយាយអំពីអ្វីខ្លះ ? ហើយការកំណត់អោយសិស្សកាត់សក់ កម្រិតត្រឹម ណា?៕

ដោយ ÷ គង់ សឿន

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.