ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សប្បុរសជន និងព្រះសង្ឃនៅក្នុងក្រុងសៀមរាបបានផ្តល់ស្បៀងដល់គ្រួសារក្រីក្រ និង ចាស់ជរាចំនួន៦០គ្រួសារ នៅស្រុកជីក្រែងខេត្តសៀមរាប


ខេត្តសៀមរាប ÷ ដោយទទួលបានការឧបត្ថម្ភថវិកាប្រកបដោយចិត្តសប្បុរសពីសាកលវិទ្យាល័យពោធិសាស្រ្ត លោក បណ្ឌិត សាក់ប្រាសាន់ឌី លោក អាន់ឌ្រាស់ និងភរិយា កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានចែកស្បៀងដល់គ្រួសារក្រីក្រ និងចាស់ជរាចំនួន៦០គ្រួសារ រស់នៅភូមិពោធិរីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះរាជាគណកិត្តិយស ព្រះគ្រូ ព្រះថេរានុត្ថេរៈ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេប៉ុស្តិ៍ចូលរួមផងដែរ។

លោក ធិន ភី មេឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានមានប្រសាសន៏ថា លោកពិតជាមានការសប្បាយចិត្តនៅពេលដែលបានឃើញសកម្មភាពរបស់សប្បុ រសជន រួមជាមួយព្រះសង្ឃនៅក្នុងខេត្តសៀមរាប បានមកជួយដល់ប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោក ជាពិសេសគឺការផ្តល់ជាស្បៀងដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរានៅពេលនេះ។ លោកបន្តថា សកម្មភាពនៃការចូលរួមបែបនេះ គឺពិតជាសំខាន់ ដោយទី១បានមកដល់ដៃអ្នកខ្វះខាត និងកំពុងមានតម្រូវការដោយផ្ទាល់នៅតំបន់ជនបទដាច់ស្រយ៉ាល ទី២ជាចំណែកមួយក្នុងការចូលរួមជាមួយអាជ្ញាធរឃុំជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតបានទាន់ពេលវេលា។ លោកមេឃុំក៏បានថ្លែងអំណរគុណដល់សប្បុរសជន និងព្រះសង្ឃនៅក្នុងក្រុងសៀមរាប ដែលបានផ្តល់ស្បៀងអាហារដល់គ្រួសារក្រីក្រ និងចាស់ជរាចំនួន៦០គ្រួសារ នៅឃុំខ្វាវនេះផងដែរ។

ព្រះធម្មានុរ័ត្នញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណកិត្តិ យស ព្រះសមុហ៌គណខេត្តសៀមរាប បានមានសង្ឃដីការថា ទេយ្យវត្ថុទាំងនេះបើធៀបទៅនឹងអ្នកមាន ឬឧកញ៉ា វាមិនបានស្មើនឹងអាហារមួយពេលរបស់គេផង ប៉ុន្តែវាមានន័យណាស់សម្រាប់មនុស្សដែលរកព្រឹកខ្វះល្ងាច ឬរកថ្ងៃនេះខ្វះស្អែក ។ ព្រះតេជគុណបានបន្តថាកន្លងមកព្រះសង្ឃជាចៅអធិការវត្តមួយចំនួននៅក្នុងក្រុងសៀមរាបតែងតែបាននាំយកទេយ្យវត្ថុ ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅតាមមូលដ្ឋាន ដើម្បីជាការចូលរួមជាមួយអាជ្ញាធរក្នុងការជួយអ្នកខ្វះខាតឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ទេយ្យវត្ថុដែលគ្រួសារត្រូវទទួលបាននៅពេលនេះរួមមាន៖ អង្ករ១៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស សារុង១ ថ្នាំទម្លាក់សត្វស្អិត ៣ប្រអប់ និង ថវិកា ២ម៉ឺនរៀលផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.