ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិ ការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ឆ្នាំទី៤ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២


ខេត្តសៀមរាប÷ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២៣ មានបើកកិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ឆ្នាំទី៤ អាណត្តិទី៣ ប្រចាំ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត និងជាកម្រងទី៤ ខេត្តសៀមរាប ,កំពង់ធំ , ឧត្តរមានជ័យ ,ព្រះវិហារ និង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព អង្គការដៃគូពាក់ព័ន្ធ ព្រមទាំងអស់ លោក លោកស្រីជាសមាជិក សមាជិកាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ចំនួន ១៦០នាក់ចូលរួមផងដែរ ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក សាម ឡម ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប និង ចំណាប់អារម្មណ៍របស់ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានធ្វើការវាយតម្លៃខ្ពស់ពីលទ្ធផលរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ក្នុងឆ្នាំ២០២២ ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ជា មូលដ្ឋានសម្រាបសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបយកទៅអនុវត្តឲ្យចំគោលដៅ។

មានប្រសាសន៍បើកកិច្ចប្រជុំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ក្នុងឆ្នាំទី៤ អាណត្តិទី៣ បាននាំមកនូវសមិទ្ធផលចំបងៗ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ក្នុងគោលបំណង លើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព ការពារផលប្រយោជន៍ គុណប្រយោជន៍ ពង្រឹងនីតិរដ្ឋស្របច្បាប់ ជម្រុញលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈគណនេយ្យភាព តម្លាភាព និងប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណនៅមូលដ្ឋាន ។

កិច្ចប្រជុំរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរៀបចំឡើង ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីការអនុវត្តតួនាទី ភារកិច្ចនិងការដាក់ចេញនូវផែនការអភិវឌ្ឍស្ថាប័ន តាមរយៈបូកសរុបនិងឆ្លុះបញ្ចាំង លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២២ និងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំនិងសមាជិកពិនិត្យ ឆ្លុះបញ្ចាំង រៀនសូត្រពីគ្នាទៅវិញទៅមកនិងកំណត់បាននូវបញ្ហាប្រឈមនិងរកដំណោះស្រាយ។

ឯកឧត្តមបានថ្លែងទៀតថា សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាខេត្តសៀមរាបទាំងអស់ ខិតខំបន្តនិងចូលរួមអនុវត្តគម្រោង លើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិ ដើម្បីធានានូវការពេញចិត្តរបស់សមាជិកក្រុមប្រឹក្សាមូលដ្ឋាន ទាំងការងារគ្រប់គ្រង ដឹកនាំ បំពញមុខងារនិងការទទួលខុសត្រូវ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងអាណត្តិទី៣នេះ សមាគមក្រុមប្រឹក្សា ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈកាន់តែរហ័សនិងកាន់តែគួរឲ្យទុកចិត្ត ឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានោះមានកិច្ចសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការចូលរួមជួយជ្រោមជ្រែងក៏ដូចជួយដោះស្រាយ ពីទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីក្រីក្រ កុមារកំព្រា និងក្រុមជនងាយរងគ្រោះ ដូចពាក្យថាមូលដ្ឋានរឹងមាំដោយសារការដឹកនាំល្អ ។

ឆ្លងតាមកិច្ចពិភាក្សា និងធ្វើការអនុម័តរបស់កិច្ចប្រជុំរួចមក មានប្រសាសន៍បិទកិច្ចប្រជុំនោះ លោកស្រី យូ សុភា បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត សូមឲ្យសមាជិកសមាជិកាទាំងអស់ មេត្តាយកចិត្តទុកដាក់ស្តាប់ពិភាក្សានិងអនុម័តលក្ខន្តិកៈព្រោះថាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន គឺជាដៃគូររបស់រាជរដ្ឋាភិ បាលនៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅកម្ពុជា។

លោកស្រីអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបង្កើតសមិទ្ធផលធំៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិ បាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ។ ជាមួយគ្នានេះដែរ ក៏សូមស្នើឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប បន្តការគាំទ្រដល់ការអនុវត្តសកម្មភាពរបស់សមាគម ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានាដែលសមាជិកកំពុងជួបប្រទះក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.