ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេជោ​ ហ៊ុន សែន ​បង្ហើប​ថា ​បើ​កូន​ប្រុស​ខ្ញុំ​មាន​សមត្ថភាព​ជាប់​ឆ្នោត​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី ​គួរ​ឲ្យ​គេ​ធ្វើ​ទៅ ​


ប្រទេសស្វីស៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើសិនជាកូនប្រុស​ច្បងរបស់សម្ដេច គឺឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត មានសមត្ថភាពអាចឲ្យប្រជាពលរដ្ឋបោះឆ្នោត ជាប់​ធ្វើជានាយករដ្ឋមន្ដ្រី ​នោះលោក ហ៊ុន ម៉ាណែត នឹងត្រូវឡើងកាន់តំណែង ហើយសម្ដេចក៏​អនុញ្ញាតិ​ឲ្យធ្វើការងារ នេះផងដែរ។

ក្នុងពិធីសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស នាព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វាគ្មានលក្ខខណ្ឌដែលសម្ដេចត្រូវរុញឲ្យកូនប្រុសសម្ដេច ឡើងធ្វើជានាយករដ្ឋមន្ដ្រីនោះទេ ព្រោះថា​ពេលនេះ សម្ដេច​ជានាយករដ្ឋមន្ដ្រីទៅហើយ វាមិនចាំបាច់អីត្រូវរុញកូនឲ្យមកកាន់​តំណែងជាអ្នក​គ្រប់ប្រទេសនោះឡើយ។

ការអះអាងបែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងបន្ទាប់មានកាសែតមួយបាន​ផ្សាយថា សម្ដេចបានរុញឲ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជា មេបញ្ជាការ​កងទ័ព​ជើងគោក ឡើងធ្វើជានាយករដ្ឋមន្ដ្រី ហើយត្រូវសម្ដេចចំអកទៅកាសែតមួយនោះវិញថា «បើសម្តេចធ្វើនាយករដ្ឋមន្រ្តីហើយ តើកូនមកដណ្តើមតំណែងនេះធ្វើអ្វី?»។

សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «​មានអាកាសែតណាមួយ ឃើញគេវាយឲ្យខ្ញុំ គេថា លោក ហ៊ុន សែន ហាក់ដូចជាកំពុងជំរុញកូនប្រុសច្បង ឲ្យឡើងធ្វើជា​នាយក​រដ្ឋមន្ដ្រី ប៉ុន្ដែចំពោះមុខនេះហាក់ដូចជា មិនមែនសញ្ញាណាអំពីការរុញឲ្យកូនប្រុសធ្វើនាយក​រដ្ឋមន្ដ្រី​នេះទេ។ ខ្ញុំគួរតែប្រាប់អស់លោកអ្នកថា បើឪវាកំពុងធ្វើហើយ វាមកដណ្ដើមធ្វើអី​។ ខ្ញុំដូចជាឆ្ងល់ដែរ វាសរសេរមិនឡូហ្ស៊ិច»។

សម្ដេចបានបន្ដទៀតថា «​សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ មានការចាំបាច់ដើម្បីដណ្ដើម​យកតំណែង នាយករដ្ឋមន្ដ្រីពី​ ហ៊ុន សែន ទេនៅពេលដែលការឃោសនាបោះឆ្នោតប្រើឈ្មោះ ហ៊ុន សែន ដើម្បីឃោសនានោះ ពិតជាគ្មានការចាំបាច់ធ្វើរឿងនេះទេ។ ឯប្រទេសរបស់យើង ជាប្រទេស​ប្រជាធិបតេយ្យ​ ខ្ញុំមិនដឹងថាផ្សព្វព្រេងវាសនារបស់ខ្ញុំវាយ៉ាងមិចទេ បើគេមានលទ្ធភាពឲ្យគេជាប់ឆ្នោត ឲ្យគេធ្វើទៅ រឿងវាអីចឹង»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា គោលបំណងរបស់សម្ដេច គឺមិនចង់​ឲ្យកូន​ប្រុសរបស់សម្ដេច មកជាប់ពាក់ព័ន្ធជាមួយរឿងនយោបាយនោះទេ ប៉ុន្ដែសម្ដេចមិនអាចហាមបាន​នោះឡើយ ហើយរហូតដល់ពេលនេះចៅស្រីរបស់សម្ដេចម្នាក់ កំពុងតែរៀន​ផ្នែកនយោបាយ​ថែម​ទៀតផង។

សូមបញ្ជាក់ថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង​របស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងកាន់តំណែងជា អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក…៕

ប្រភព FaceBook សម្តេច​ ហ៊ុន សែន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.