ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ជនសង្ស័យ០៤នាក់ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀននិងលួចកាច់កម៉ូតូ


រាជធានីភ្នំពេញ ÷ ជនសង្ស័យ​ ឈ្មោះ​ សុខ​ ពៅ​ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរលក់​ក្ដា​ពុម្ព​ ស្នាក់នៅ​ភូមិ​កាកាប​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ​សែនសុខ​ បាន​សហការ​ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ឃាត់​ខ្លួន កាលពីវេលាម៉ោង​ ២២:៣០​នាទី​ ថ្ងៃ​ទី​១៧​ ខែមករា ឆ្នាំ២០២៣​ នៅចំណុចភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជយ័ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ​ ០១គ្រឿង​ ម៉ាក​ ស៊ុយ​ស៊ូ​គីនិច​ ពណ៌​ ស.ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IK-4472​ ប្រព្រឹត្ត​កាល​ពី​​ថ្ងៃ​ទី០៩ ខែមករា ឆ្នាំ២០២៣​ នៅ​ចំណុច​ក្នុង​បុរីមហា​សែន​សុខ​ វិមាន​ទ្រង់​ សង្កាត់ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ។ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ហើយជនសង្ស័យ បានយកស្លាក លេខរបស់ជនរងគ្រោះខាងលើ មកបំពាក់លើម៉ូតូខ្លួនដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចទៀតផង។ និងបន្តស្រាវ ជ្រាវឃាត់បានបក្ខពួកម្នាក់ទៀត ឈ្មោះ​ ឡូ​ រតនា​ ភេទ ប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ​ កាលពីវេលា​ម៉ោង​ ៩:៣០​នាទី​ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ២០២៣​ នៅ​ចំណុច​ ភូមិ​វិមាន​ទ្រង់​ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែនសុខ។ ចាប់យកវត្ថុតាង ម៉ូតូ​ស៊ុយ​ស៊ូ​គីនិច​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1BW-8808 ។

ចំណែកឯជនសង្ស័យឈ្មោះ កែវ សម្បត្តិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣ នៅចំណុចផ្លូវរថភ្លើង ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ យឿន វឌ្ឍនះ ភេទ ប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ធ្លាប់ជាប់ពន្ធនាគារចំនួន០៣ដង) ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុ ញៀនដោយខុសច្បាប់ ដោយចាប់យកវត្ថុតាង ក្រាមសថ្លាចំនួន០៣កញ្ចប់។

ជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.