ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អង្គការសហព័ន្ឋជាតិនៃសមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជាប្រគល់រង្វាន់មេដាយដល់សិស្សជាប់ជ័យលាភីគំនូរកុមារ អេនីគីឆ្នាំ២០២១-២០២២


ខេត្តសៀមរាប ÷ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៣ មន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប សហការជាមួយអង្គការសហព័ន្ឋជាតិនៃសមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជានិងសាលាបឋមសិក្សាវត្តបូព៌បានរៀនពិធីប្រគល់រង្វាន់មេដាយដល់សិស្សជាប់ស្នាដៃ ជ័យលាភីគំនូរកុមារអេនីគីឆ្នាំ២០២១-២០២២ជូនដល់កុមារា កុមារី ចំនួន៨រូបដែលបានចូលរួមក្នុងកម្មវិធីប្រឡងប្រណាំងគំនូរកុមារអាស៊ី អេនីគី មីតស៊ុប៊ិស៊ិ កាលពីក្នុងអំឡុងខែមិថុនាឆ្នាំ២០២២ កន្លងមក។

លោក នង វុត្ថា នាយកអង្គការសហព័ន្ធជាតិនៃមាគម យូណេស្កូជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖គណៈកម្មការកិច្ចការសាធារណៈមីតស៊ុប៊ិស៊ិ សហព័ន្ធនៃក្លឹបនៃសមាគមយូណេស្កូអាស៊ីប៉ា ស៊ីហ្វិក និងអង្គការសហព័ន្ធជាតិសមាគមយូណេស្កូជប៉ុន បានចាប់ផ្តើមរៀបចំកម្មវិធីប្រកួតប្រជែងគំនូរកុមារ-អាស៊ី – អេនីគី ក្នុងឆ្នាំ ១៩៩០ ដើម្បីផ្លាស់ប្ដូរវប្បធម៌រវាងកុមារនិងកុមារនៅទ្វីបអាស៊ី។ នៅឆ្នាំ២០២១-២០២២ មានកុមារមកពី២៤ប្រទេស និងតំបន់នៃទ្វីបអាស៊ី រួមទាំងប្រទេសជប៉ុន បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយនៅក្នុងប្រទេសកម្ពុជា ការប្រលងប្រណាំងគំនូរនេះត្រូវបានរៀបចំឡើង ដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប សហការជាមួយអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជា គាំទ្រជាថវិកាដោយក្រុមហ៊ុន មីតស៊ូប៊ីស៊ី។ ដោយមានកុមារជាសិក្សានុសិស្សមកពី១៥សាលានៅក្នុងក្រុងសៀមរាប បានចូលរួមប្រគួតប្រជែង និងសម្រេចជ្រើសរើសសំណុំចំនួន៨សំណុំ ដើម្បីធ្វើការវាយតម្លៃបន្តនៅប្រទេសជប៉ុន ដោយគណៈកម្មការអន្តរជាតិ។

ជាលទ្ធផលគណៈកម្មការអន្តរជាតិ បានធ្វើការវាយតម្លៃគំនូរ និងផ្ដល់ជ័យលាភី គឺ១.កុមារី ពេញ ច័ន្ទបរមី មកពីសាលាបឋមសិក្សាវត្តបូព៌ ទទួលបានជ័យលាភីលេខ១ – ស្នាដៃឯក ២. កុមារី រស្មី ផល្លីសួគ៌ា មកពីសាលាបឋមសិក្សាស្តីឆ្អើរអញ្ចាញអង្គរ ទទួលបានជ័យលាភី សហព័ន្ធនៃក្លឹបនិងសមាគមយូណេស្កូអាស៊ីប៉ាស៊ីហ្វិក ៣. កុមារា ពេជ្យ ប៊ុណ្ណាវឌ្ឍ មកពីសាលាបឋមសិក្សាវត្តបូព៌ ទទួលបានជ័យលាភី គណៈកម្មការកិច្ចការសាធារណៈមីតស៊ូប៊ីស៊ី ៤. កុមារី ថន មុនិន្ទសុវណ្ណមេត្តា មកពីសាលាបឋមសិក្សាក្រវ៉ាន់ ទទួលបានជ័យលាភី សហព័ន្ធជាតិនៃសមាគមយូ ណេស្កូជប៉ុន ៥. កុមារី អួន សុវណ្ណសេរីរស្មី មកពីសាលាបឋមសិក្សាធ្លកអណ្តូងទទួលបានជ័យលាភីល្អប្រសើរ ៦.កុមារា សាង វីរៈសត្យា មកពីសាលាបឋមសិក្សាក្រវ៉ាន់ ទទួលបានជ័យលាភីល្អប្រសើរ ៧. កុមារី ស៊្រុន នីសា មកពីសាលាបឋមសិក្សាធ្លក អណ្តូង ទទួលបានជ័យលាភី ល្អប្រសើរ និងទី៨. កុមារី អ៊ូ ម៉ីនាង មកពីសាលាបឋមសិក្សាវត្តស្វាយ ទទួលបានជ័យលាភី ល្អប្រសើរ។

លោក លី ប៊ុនណា ប្រធានមន្ទីរអបរំ យុវជន និងកីឡា ខេត្តសៀមរាប បានមានប្រសាសន៍ថា គំនូរនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កុមារ ក៏ដូចជាកម្មវិធីអបរំទាំងមូល ព្រោះវាបានបង្ហាញពីជីវភាពរស់នៅ អំពីបេតិកភណ្ឌដ៏មានតម្លៃ វប្បធម៌ និងអត្ត សញ្ញណជាតិ និមួយៗ ហើយមិនតែប៉ុណ្ណោះគំនូរ គឺជាកំណត់ហេតុឬកំណត់ត្រា ដែលបានបន្សល់ទុកឱ្យអ្នកជំនាន់ក្រោយបានដឹងពីសម័យកាលនិមួយៗផង ដែរ។

លោកក៏បានបន្តថាកម្មវិធីនេះនឹងរៀបចំធ្វើជាបន្តបន្ទាប់ទៀត។ សម្រាប់រង្វាន់កុមារដែលទទួលបាន ជ័យលាភីលេខ១ ស្នាដៃឯក គឺត្រូវបានឱ្យទៅទស្សនកិច្ចនៅប្រទេសជប៉ុន ប៉ុន្តែដោយសារស្ថានភាពកូវីដនៅជប៉ុនមិនទាន់ធូរ មិនអាចទៅបាន ទើបគណៈកម្ម ការផ្តល់រង្វាន់ដល់អ្នកជាប់ជ័យលាភីលេខជាទឹកប្រាក់ចំនួន១.៣០០ដុល្លា មេដាយមាស១ រួមជាមួយ និង ប័ណ្ណសសើរ ឯចំណែកអ្នកទទួលជ័៧យលាភីរងចំនួន៧នាក់ទៀតទទួលបានប្រាក់១០០ដុល្លា និងប័ណ្ណសសើរផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.