ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង៦៨គីឡូម៉ែត្រពីស្រុកស្វាយលើខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះមានបើកកិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង៦៨គីឡូម៉ែត្រ ពីភូមិអង្កាញ់ ឃុំ ស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ទៅដល់ភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមកិច្ចដឹកនាំប្រជុំដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានតំណាងអញ្ជើញចូលរួមពីក្រសួងសាធារណការនិងដឹកជញ្ជូន ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន មន្ទីរជំនាញពាក់ព័ន្ធនៃខេត្ត ទាំងពីរនាយករដ្ឋបាលសាលាខេត្ត ទីចាត់ការហិរញ្ញវត្ថុ និងអាជ្ញាធរស្រុក ឃុំ ពាក់ព័ន្ធនៃខេត្តទាំងពីរផងដែរ ។

តាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ផ្លូវមួយខ្សែប្រវែង៦៨គីឡូម៉ែត្រ ដែលឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ ដែលមានគម្រោងស្ថាបនាផ្លូវ DBST  ឆ្លងកាត់ភូមិអង្កាញ់ ឃុំស្វាយលើ ទៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប មានប្រវែង ៤១គីឡូម៉ែត្រ និងភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានប្រវែង ២៧គីឡូម៉ែត្រ ដែលស្ថាបនាដោយក្រុមហ៊ុន លី ឈួន ត្រូវបានរាជរដ្ឋា ភិបាល បានឲ្យផ្អាកមួយរយៈ ក៏ត្រូវបានរងការរិៈគន់ពីប្រព័ន្ធបណ្តាញសង្គមទៀតផង។ ផ្លូវមួយខ្សែ នេះផ្តល់ អត្ថប្រយោជន៍ដល់ខេត្តទាំងពីរ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ និងប្រើពេលវេលាខ្លីឆ្ពោះទៅកាន់ច្រកព្រំដែនទៀតផង ។ ម៉្យាងទៀតផ្លូវនេះដែរ គឺជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព និងជួយសម្រួលនូវភាពងាយស្រួល របស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តទាំងពីរ ។

ឆ្លងតាមកិច្ចពិភាក្សា នៃអង្គប្រជុំទាំងមូលក៏បានផ្តោតសំខាន់ទៅលើបច្ចេកទេសក្នុងការស្ថាបនាផ្លូវ និង ថវិកា។ ក្នុងនោះតំណាំងក្រុមហ៊ុន លី ឈួន ក៏បានលើកផងដែរថា ក្រោយពីការទូទាត់នូវថ្លៃសំណង ដល់ក្រុមហ៊ុនរួចរាល់ បើក្រសួងឲ្យក្រុមហ៊ុនបន្តធ្វើ ក្រុមហ៊ុននឹងធ្វើបន្តផងដែរ ។ ក្នុងនោះដែរតំណាងក្រសួងសាធារណការ ក៏បានបញ្ជាក់ថា គម្រោងផ្លូវមួយខ្សែនេះ គឺត្រូវបានប្រគល់ឲ្យកងវិស្វកម្មកងទ័ព ស្ថាបនាបន្ត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រវែង៤១ គីឡូម៉ែត្រ និង ប្រវែង ២៧គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានប្រគល់ឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ជាអ្នកស្ថាបនា ក្នុងគម្រោងផែនការ ៣ឆ្នាំរំកិលរបស់ក្រសួង ដែលនឹងធើ្វឲ្យរួចរាល់នៅឆ្នាំ២០២៤ ហើយគម្រោង ផ្លូវនេះមិនបានប្រគល់ឲ្យក្រុមហ៊ុន លី ឈួន ធ្វើបន្តទៀតឡើយ ។

តាមការបញ្ជាក់របស់តំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួងបានផ្តល់ថវិកាចំនួន ២លានដុល្លា សម្រាប់ធ្វើការសម្រួលផ្លូវឡើងវិញក្នុងភូមិសាស្ត្រខេត្តទាំងពីរ និងធ្វើសំណង់សិល្បះការ្យ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងធ្វើស្ពាន ៣០កន្លែងក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ។

មានប្រសាសន៍នោះដែរឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា សក្តានុពលរបស់ខេត្ត  មានវិស័យកសិកម្ម  វិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចមួយមិនចេះរីងស្ងួនរបស់កម្ពុជា ។ ដោយកត្តានេះហើយ ទោះបីប្រទេសកម្ពុជាបានជួបនូវវិបត្តិជម្ងឺកូវិដ ១៩ ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ថវិកា ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងកែលម្អរដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងគោលដៅលើ កម្ពស់វិស័យទេសចរណ៍ ក្រោយពេលវិបត្តិជម្ងឺកូវិដ ១៩ មានភាពធូស្រាល នៅកម្ពុជា ក៏បានធ្វើឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប កាន់តែមានភាពប្រសើរឡើងវិញ។ ទាំងនេះក៏សរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានដាក់វិនិយោគ ក្នុងស្ថាបនាផ្លូវថ្នល់នេះ គឺដើមី្បសេដ្ឋកិច្ចប្រទេសជាតិ និងប្រជាពលរដ្ឋ ។ ក្នុងនោះឯកឧត្តម ទៀ សីហា និង ឯកឧត្តម ប៉ែន កុសល្យ បានធ្វើការថ្លែងអំណរគុណដល់ក្រសួងដែលតែងគាំទ្ររាល់ការចំណាយ លើកិច្ចអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅទូទាំងប្រទេស។

ក្នុងនោះឯកឧត្តមទាំងពីរ ក៏បានជម្រុញឲ្យក្រុមហ៊ុន លី ឈួន ធ្វើការពន្លឿន ការរៀបចំធ្វើឯកសារ ដើមី្បធ្វើការទូទាត់រាល់សំណង ក្នុងរយៈពេលស្ថាបនាផ្លូវមួយខ្សែនេះ ព្រមទាំងបាន បញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះ ជាគម្រោងផែនការ ៣ឆ្នាំរំកិលរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ព្រមទាំងបានធ្វើការប្រគល់ឲ្យកងវិស្វកម្មកងទ័ព និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ធ្វើការស្ថាបនា ហើយផ្លូវមួយ នេះជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ពទៀតផង ។

ម៉្យាងទៀត ក្រសួងជំនាញក៏ត្រូវរៀបចំបង្កើតក្រុមការងារ ក្នុងការត្រួតពិនិត្យ លើការងារនេះ ព្រមទាំងត្រូវអនុវត្តទៅតាមលិខិតរបស់ក្រសួងេសដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និង ដឹកជញ្ជូន ឲ្យទទួលបានលទ្ធផលល្អទៀតផង ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.